នាយឧត្តមសេនីយ៍ ឯក មនោសែន ដឹកនាំប្រតិភូបណ្ឌិត្យសភានគរបាល ចូលជួបសម្តែងការគួរសមចំពោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា ចូលជួបសម្ដែងការគួរសមចំពោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយនិងប្រកបដោយលទ្ធផលគាប់ប្រសើរ៕