សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភទំនុកបម្រុងរាល់ចំណាយលើការព្យាបាល បងប្រុស ស្រឿន ចាន់ធឿន ដែលរលាកថង់ទឹកប្រមាត់ធ្ងន់ធ្ងរ
ភ្នំពេញ៖ បងប្រុស ស្រឿន ចាន់ធឿន អាយុ ៤១ ឆ្នាំ រស់នៅភូមិបន្ទាយថ្ម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានអាការឈឺចុកចាប់ក្នុងពោះយ៉ាងខ្លាំង បណ្តាលមកពីការរលាកថង់ទឹកប្រមាត់ធ្ងន់ធ្ងរ ។
ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពស់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ធ្វើការវះកាត់ដោយការចោះមានស្នាមរបួសតូច (វិធីសាស្រ្តទំនើប) ប្រកបដោយជោគជ័យ ហើយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យជាមួយសុខភាពល្អប្រសើរទ្បើងវិញ ។
ទាំងអ្នកជំងឺ និងក្រុមគ្រួសារមានសេចក្តីត្រេកអរជាពន់ពេក ព្រមទាំងបានថ្លែងអំណរគុណជាអនេកចំពោះទឹកចិត្តសន្តោសប្រោសដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ទាំងលើការជួយសង្គ្រោះ និងការឧបត្ថម្ភទំនុកបម្រុងរាល់ចំណាយលើការព្យាបាល ៕