**សម្ដេចធិបតី៖ ពលរដ្ឋចំនួន ១០០០០ នាក់ បានដាក់ពាក្យស្នើសុំក្នុងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព**សម្ដេចធិបតី ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន**សម្ដេចធិបតី ព្រមានដល់ក្រុមជនល្មើសនេសាទលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាលើកងកម្លាំងដែលចុះបង្ក្រាប ខណៈសម្ដេចអនុញ្ញាតឱ្យប្រើវិធានការការពារខ្លួន**សម្ដេចធិបតី៖ កម្ពុជាប្រើជំហានគីង្គក់ តែកម្ពុជាដើរទៅមុខជានិច្ច**សម្ដេចធិបតី ណែនាំឱ្យអាជ្ញាធរខេត្តពោធិ៍សាត់យកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យខេត្តក្លាយជាខេត្តមានសន្ដិសុខ និងកេរ្តិ៍ឈ្មោះល្អ**សម្តេចធិបតី៖ កម្ពុជា គ្មានការចាំបាច់ដាក់គោលការណ៍ ហាមមិនឱ្យនាំចូលរថយន្ដជជុះឡើយ**សម្ដេចធិបតី៖ ទោះក្រោមរូបភាពអ្វីក៏ដោយ បើសិនជាចូលមកកាប់ទន្រ្ទានធនធានធម្មជាតិ ដីធ្លីរបស់រដ្ឋ គឺត្រូវតែអនុវត្តវិធានការច្បាប់ទាំងអស់**សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតរថយន្តចំនួន ៩ រោងចក្រ និងមានកូនខ្មែររាប់ពាន់នាក់កំពុងធ្វើការ**សម្តេចតេជោ អញ្ជើញបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥**សម្ដេចធិបតី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់**អាជ្ញាធរខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងស្រុកមុខកំពូល អញ្ជើញមកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន**ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងអំណរគុណដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចដោយជោគជ័យ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សម្ដេចធិបតី៖ នៅពេលឆាប់ៗខាងមុខ កម្ពុជានឹងនាំចេញរថយន្តដែលផលិតនៅកម្ពុជា ព្រមទាំងមានបិទស្លាក Made in Cambodia**សម្ដេចធិបតី៖ រយៈពេលត្រឹមជិត ៣ឆ្នាំខេត្តពោធិ៍សាត់ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់**សម្ដេចធិបតី៖ កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ**ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**ទើបចប់ទស្សនកិច្ចផ្លូវរដ្ឋ ឥឡូវដល់ទស្សនកិច្ចផ្លូវការ ឈ្វេងយល់ពីពិធីការបន្តទៀត!**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥

ប្រមុខរាជរដ្ឋាភិបាល៖ កម្មវិធីជាតិបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់យុវជន ប្រៀបបានដូចជាជីកស្រះធំចិញ្ចឹមត្រី និងបង្រៀនបងប្អូនឱ្យចេះស្ទូចត្រី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ប្រៀបបានដូចជាជីកស្រះធំដើម្បីចិញ្ចឹមត្រីនិងបង្រៀនបងប្អូនឱ្យចេះស្ទូចត្រី។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេច បានអញ្ជើញប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត”​ និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

សម្តេចធិបតី មានប្រសាសន៍បន្តថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ នឹងធ្វើយុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យមានជីវភាពល្អប្រសើរដោយរក្សាបាននូវស្ថេរភាពនិងកំណើន។

កម្មវិធីនេះមានចក្ខុវិស័យច្បាស់លាស់និងមុតស្រួចក្នុងការផ្ដល់ជំនាញប្រចាំជីវិតពិតប្រាកដដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យដើម្បីទទួលបានឱកាសការងារនិងបង្កើតការងារដោយខ្លួន ឯងដោយភាពម្ចាស់ការមានគុណភាពនិងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់និងឆ្លើយតបបានតាមតម្រូវការទីផ្សារការងារហើយជារួមការអនុវត្តកម្មវិធីការងារនេះនឹងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់គ្រួសារគោលដៅបានល្អប្រសើរឱ្យចាកផុតពីបន្ទាត់នៃភាពក្រីក្រ។

សម្តេចធិបតី មានប្រសាសន៍បន្ថែថា បច្ចុប្បន្នរាជរដ្ឋា ភិបាលកំពុងតែឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រជាង ៧០ម៉ឺនគ្រួសារ និងគ្រួសារងាយរងហានិភ័យជាច្រើនគ្រួសារទៀត។

សម្តេចធិបតី បានបន្តថា ការជួយឧបត្ថម្ភនេះប្រៀបដូចជាការឱ្យត្រីទៅបងប្អូនប្រជាពលរដ្ឋអាចឱ្យបងប្អូនរស់បានក្នុងកាលៈទេសៈលំបាកចំពោះមុខ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេសម្រាប់ការកសាងជីវភាពរឹងមាំនិងចិរភាពនោះ។

សម្តេចធិបតីបានបញ្ជាក់ថា ជារួមការដាក់ចេញនៅកម្មវិធីបណ្ដុះបណ្ដាលជំនាញជីវិជ្ជាជីវៈនិងបច្ចេកទេសនេះគឺជាការខិតខំរបស់រាជរដ្ឋាភិបាលដើម្បីជួយបង ប្អូនប្រជាពលរដ្ឋនៅក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យអាចមានចំណេះដឹងចំណេះធ្វើនិងអាចស្វែងរកការងារធ្វើដោយខ្លួនឯងប្រៀ បបានដូចជាជីកស្រះធំដើម្បីចិញ្ចឹមត្រីនិងបង្រៀនបងប្អូនដែលចេះស្ទូចត្រី ។ វានឹងផ្ដល់ឱកាសនិងសិទ្ធិដល់បងប្អូននូវជម្រើសរបស់បងប្អូនក្នុងការចាប់ត្រីដោយខ្លួនឯងក្នុងការចាត់ចែងដោយខ្លួនឯង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងថា នេះជាមធ្យោបាយយូរអង្វែងដែលជួយដល់គ្រួសារក្រីក្រនិងគ្រួសារងាយរងគ្រោះចាកផុតពីភាពក្រីក្រ ក្លាយទៅជាគ្រួសារដែលមានជំនាញមួយដែលប្រកបកាងារមុខរបរយូរអង្វែង និង មានលទ្ធភាពចូលរួមនៅក្នុងប្រព័ន្ធសន្តិសុខសង្គមនៅពេលណា មួយ ។

សម្តេចធិបតីបានបន្តថា ការផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសមានតួនាទីចម្បង ៣ រួមមាន៖
ទី១.ផ្តល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ។
ទី២.ជួយកាត់បន្ថយគម្លាតជំនាញនិងលើកកម្ពស់ផលិតភាពនៅក្នុងសកម្មភាពផលិតកម្មនិងអាជីវកម្ម ខណៈដែលកម្ពុជាកំពុងខិតខំប្រែក្លាយខ្លួនពីឧស្សាហកម្មអត្តពលកម្មទៅជាឧស្សាហកម្មដែលពឹងផ្អែកលើជំនាញ។
ទី៣.ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់តាមរយៈការផ្ដល់នូវកម្លាំងពលកម្មជំនាញដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន ៕

អត្ថបទដែលជាប់ទាក់ទង