រដ្ឋបាលខេត្តតាកែវ រៀបចំចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដល់ពលរដ្ឋ ចំនួន០៣ភូមិ ក្នុងស្រុកត្រាំកក់
ភ្នំពេញ៖ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគនៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០២៣ បានអញ្ជើញចែកចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដល់ពលរដ្ឋ នៅភូមិគោចិនលែង ចំនួន ៨១៨ក្បាលដី ភូមិសំរោង ចំនួន ៧៤៣ក្បាលដី និងភូមិត្រពាំងខន ៥៥៥ក្បាលដី ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណវត្តអង្គរកា ស្ថិតនៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខត្ត លោក ណុប នី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត តំណាងមន្ទីរទេសចរណ៍ មន្ទីរធម្មការ និងសាសនាខេត្ត តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត តំណាងសាខាពន្ធដាខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ និងមន្រ្តីជំនាញពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋជាច្រើនកុះករផងដែរ ៕