**សម្ដេចធិបតី ណែនាំឱ្យអាជ្ញាធរខេត្តពោធិ៍សាត់យកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យខេត្តក្លាយជាខេត្តមានសន្ដិសុខ និងកេរ្តិ៍ឈ្មោះល្អ**សម្តេចធិបតី៖ កម្ពុជា គ្មានការចាំបាច់ដាក់គោលការណ៍ ហាមមិនឱ្យនាំចូលរថយន្ដជជុះឡើយ**សម្ដេចធិបតី៖ ទោះក្រោមរូបភាពអ្វីក៏ដោយ បើសិនជាចូលមកកាប់ទន្រ្ទានធនធានធម្មជាតិ ដីធ្លីរបស់រដ្ឋ គឺត្រូវតែអនុវត្តវិធានការច្បាប់ទាំងអស់**សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតរថយន្តចំនួន ៩ រោងចក្រ និងមានកូនខ្មែររាប់ពាន់នាក់កំពុងធ្វើការ**សម្តេចតេជោ អញ្ជើញបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥**សម្ដេចធិបតី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់**អាជ្ញាធរខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងស្រុកមុខកំពូល អញ្ជើញមកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន**ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងអំណរគុណដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចដោយជោគជ័យ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សម្ដេចធិបតី៖ នៅពេលឆាប់ៗខាងមុខ កម្ពុជានឹងនាំចេញរថយន្តដែលផលិតនៅកម្ពុជា ព្រមទាំងមានបិទស្លាក Made in Cambodia**សម្ដេចធិបតី៖ រយៈពេលត្រឹមជិត ៣ឆ្នាំខេត្តពោធិ៍សាត់ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់**សម្ដេចធិបតី៖ កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ**ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**ទើបចប់ទស្សនកិច្ចផ្លូវរដ្ឋ ឥឡូវដល់ទស្សនកិច្ចផ្លូវការ ឈ្វេងយល់ពីពិធីការបន្តទៀត!**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សម្តេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»

ប្រមុខរាជរដ្ឋាភិបាល៖ ការបង្កើតទារកដ្ឋាននិងមតេ្តយ្យសហគមន៍នៅក្បែរោងចក្រសហគ្រាស គឺជាកិច្ចការសំខាន់សម្រាប់លើកកម្ពស់សុខុមាលភាពទារកនិងការអប់រំរបស់កុមារឱ្យកាន់តែឈ្លាសវៃ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបង្កើតទារកដ្ឋាននិងមតេ្តយ្យសហគមន៍នៅក្បែរោងចក្រសហគ្រាស គឺជាកិច្ចការសំខាន់សម្រាប់លើកកម្ពស់សុខុមាលភាពទារកនិងការអប់រំរបស់កុមារឱ្យកាន់តែឈ្លាសវៃ ជាពិសេសធានាបាននូវអនាគតដ៏ភ្លឺស្វាងដល់កូនចៅរបស់បងប្អូនកម្មករនិយោជិត។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្មករ និយោជិត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កន្លងមកនេះ តាមរយៈកម្មវិធីសំណេះសំណាល សម្តេចធិបតី បានណែនាំឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីវិនិយោគលើការរៀបចំបង្កើតទារកដ្ឋាននិងមត្តេយ្យសហគមន៍ នៅតាមបណ្តាតំបន់ជិតរោងចក្រ ដើម្បីចូលរួមចំណែកក្នុងការជួយសម្រាលបន្ទុកដល់កម្មករ កម្មការិនីដែលមានកូននៅក្នុងបន្ទុក សំដៅជួយបង្កើនប្រសិទ្ធភាពនិងផលិតភាពការងាររបស់បងប្អូន កម្មករ កម្មការិនី អាចជួយដល់ការរីកចម្រើនរបស់រោងចក្រផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការយកចិត្តទុកដាក់លើសុខុមាលភាព ការអប់រំ របស់ប្រជាពលរដ្ឋ គឺគិតពីដើមទី សុខភាពគិតតាំងពីមុនកើត កើតមកហើយត្រូវគិតទាំងពីការអប់រំ ការជួយបង្កើតទារកដ្ឋាននិងមត្តេយ្យសិក្សាសហគមន៍នេះ ដោយឃើញថា ការសិក្សាកន្លងទៅតាមការរាយការណ៍របស់ ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សិស្សដែលបានចូលរួមថ្នាក់បឋមប្រសិនបើបានឆ្លងកាត់នូវមត្តេយ្យមួយជំហានមុន គឺងាយស្រួលនិងងាយចាប់បាននៅថ្នាក់បឋមសិក្សា។

សម្តេចធិបតី បានបញ្ជាក់ថា ការរៀបចំនៅទារកដ្ឋាននិងមត្តេយ្យសហគមន៍នេះ ក៏ចូលរួមចំណែកនៅក្នុងការយកចិត្តទុកដាក់ទៅលើសុខភាព ព្រោះការដាក់នៅទារកដ្ឋានក៏ដូចជាមត្តេយ្យសហគមន៍ក៏ ជួយក្នុងការថែទាំសុខុមាលភាពរបស់ទារក តាមរយៈការគ្រប់គ្រងការជួយបំប៉ន គ្រប់គ្រងទាំងការហូបចុកទាំងអាហាររូបត្ថម្ភ និងការបង្ហាត់បង្រៀនផ្សេងៗ។

បន្ថែមពីនោះ បងប្អូនកម្មករនិយោជិតដែលមានកូនតូច អាចបំពេញការងារបានផងដែរ ខណៈដែលមានអ្នកថែទាំនិងមានគ្រូដែលមានជំនាញនិងអាជីពច្បាស់លាស់ នៅក្នុងការថែទាំនិងផ្តល់ការអប់រំបឋមដល់កូនចៅ ខ្លួននិងទទួលបាន បញ្ញាញាណគ្រប់គ្រាន់ មានអាហារូបត្ថម្ភគ្រប់គ្រាន់និងមានមូលដ្ឋាន ដើម្បីប្រកួតប្រជែងព្រមទាំងចាប់យកនូវឱកាសអប់រំឱ្យបានខ្ពង់ខ្ពស់ច្រើនជាងឪពុកម្តាយ នៅក្នុងសម័យបច្ចុប្បន្នផងដែរ។

«អ្វីដែលជាក្តីសង្ឃឹមរបស់បងប្អូនកម្មករ និយោជិត ដែលកំពុងខិតខំធ្វើការចំពោះមុខនេះ គឺអាចទ្រទ្រង់ជីវភាពគ្រួសារក៏ដូចជាខ្លួនឯង ក៏ប៉ុន្តែការផ្តល់ក្តីសង្ឃឹមនិងអនាគត ដ៏ភ្លឺស្វាងរបស់កូនចៅដែលជាក្តីប្រាថ្នារបស់ប្អូននេះជាអ្វីដែលជាគោលដៅរបស់រាជរដ្ឋាភិបាលគ្រប់ជំនាន់គឺថាធ្វើម៉េចឱ្យប្រជាពលរដ្ឋខ្មែរពីមួយជំនាន់ទៅមួយជំនាន់ កាន់តែល្អប្រសើរកាន់តែមានឱកាស កាន់តែរឹងមាំ និងកាន់តែឈ្លាសវៃនិងសមត្ថភាពកាន់តែខ្ពស់ដើម្បីជំរុញប្រទេសយើងកាន់តែលឿន»៕

អត្ថបទដែលជាប់ទាក់ទង