ឯកឧត្តម ជាម យៀប ដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក(APPF) លើកទី៣១
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈប្រតិភូសម្រាប់ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វីក (APPF) លើកទី៣១ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក(APPF) លើកទី៣១ ដែលនឹងត្រូវប្រារព្ធធ្វើនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
កិច្ចប្រជុំនាពេលនេះ បានរៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ជាសមាជិកគណៈប្រតិភូសភាកម្ពុជា និងមន្ត្រីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានភារកិច្ចបម្រើការឱ្យកិច្ចប្រជុំវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) លើកទី៣១ ៕