ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទមហាសន្និបាត មិត្តសមាគមនគរបាលជាតិកម្ពុជា អាណត្តិទី៥
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាត មិត្តសមាគមនគរបាលជាតិកម្ពុជា អាណត្តិទី៥ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងពិធីបិទមហាសន្និបាតនេះ មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ស្នងការនគរបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ៕