**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហកាជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច គោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហកាជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចផ្សព្វផ្សាយសេចក្តីសម្រេច​ គោលការណ៍ណែនាំនានា​ និងរបាយការណ៍វឌ្ឍនភាពការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត​ ក្រោមអធិបតី​ភាព​ ឯក​ឧត្តម​ នាយឧត្តមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការរងនគបាលជាតិ​ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងលោក ធូ​ ចាន់ពៅ​ អភិបាលរងនៃគណៈអភិបាលខេត្តនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ ដោយមានការចូលរួមពីមន្ទីរ​ អង្គភាពជុំវិញខេត្ត។

ឯក​ឧត្តម​ នាយឧត្តមសេនីយ៍​ ម៉ក់​ ជីតូ​ បានគូស​បញ្ជាក់ពីគោលបំណងនៃការងារថ្ងៃនេះ​ដេីម្បីឆ្លើយតបទៅនឹងសភាពការណ៍និងលើកកម្ពស់ប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយអនុលោមតាមស្មារតីនៃកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយគោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់​ខ្ពស់ប្រកបដោយឆន្ទៈមុតស្រួច របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធានា​បាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឈន៍ សង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀននៅកម្ពុជា។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមដាក់ចេញ​នូវគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លេីចំណុចអាទិភាពដូចខាងក្រោម៖
១. ជំរុញការងារផ្សព្វផ្សាយអប់រំ
២. ធ្វេីផែនការសកម្មភាពបន្តសម្រាប់ដឹកនាំអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
៣.​ ជំរុញការដឹកនាំអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលេីកទី៨។

ឆ្លៀតក្នុងឱកាសដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងសាទរនិងកោតសសេីរដល់ គណៈកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំរួមគ្នា ប្រកបដោយការទទួលខុសត្រូវ សម្រេចបាននូវលទ្ធផលបានល្អប្រសេីរលេីការងារត្រួតពិនិត្យគ្រឿងញៀននាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ ដេីម្បីឲ្យការចាត់តាំងអនុវត្តការងារខាងលេីទទួលបានប្រសិទ្ធភាពល្អ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ បានសេី្នសុំឲ្យ​ អភិបាលនៃគណៈអភិបាលខេត្ត ត្រូវម្ចាស់ការដឹកនាំ អនុវត្តការងារខាងលើទៅតាមជំនាញ និងវិស័យរបស់ខ្លួន ព្រមទាំងរៀបចំផែនការអនុវត្តជាក់ស្ដែងដើម្បីឆ្លើយតបបានទៅនឹងសភាពការណ៍គ្រឿងញៀន តាមយុទ្ធសាស្ត្រពហុវិស៏យ​ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយ​ការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង