**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក

ឯកឧត្តម ឈា ប៊ុនរិទ្ធ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក


ភ្នំពេញ៖ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក នាព្រឹកថ្ងៃអង្គារ ២កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Eileen Burke អ្នកឯកទេសជាន់ខ្ពស់ និងជាប្រធានក្រុមកម្មវិធីសកលផ្នែកគ្រប់គ្រងធនធានទឹករបស់ធនាគារពិភពលោកប្រចាំទីស្នាក់ការកណ្តាល។

សូមជម្រាបថា ជំនួបពិភាក្សាបានផ្តោតលើបញ្ហាសកលទាក់ទងនឹង៖
១.សន្តិសុខទឹក និងភាពធន់នឹងអាកាសធាតុ
២.ការងារអាទិភាពនិងបញ្ហាប្រឈមរបស់កម្ពុជាក្នុងការគ្រប់គ្រងធនធានទឹក និងការស្តុកទឹកនៅក្នុងអាងទន្លេសាប
៣.ការងារដែលធនាគារពិភពលោកអាចបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានស្នើសុំឱ្យធនាគារពិភពលោកពិចារណាលើការងារមួយចំនួនដូចជា៖
១.ធ្វើការវាយតម្លៃសារពើភ័ណ្ឌអាងស្តុកទឹកដែលមានស្រាប់ទូទាំងប្រទេស
២.ធ្វើការស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងប្រព័ន្ធធារាសាស្រ្តដែលមានស្រាប់
៣.ធ្វើការកែលម្អប្រព័ន្ធព្យាករណ៍អាកាសធាតុ និងជូនដំណឹងទុកជាមុនជាមួយនឹងការប្រែប្រួលអាកាសធាតុ និងគម្របដីដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប
៤.រៀបចំផែនការអាងស្ទឹង និងអាងទន្លេសាប
៥.ការអភិវឌ្ឍធនធានមនុស្ស។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ ហើយឯកឧត្តមក៏បានស្វាគមន៍ចំពោះគម្រោងដែលបាននិងកំពុងអនុវត្តជាមួយក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះឈានឡើងប្រកបដោយចីរភាព។

ជាមួយគ្នានេះ ប្រតិភូធនាគារពិភពលោកក៏បានជួបពិភាក្សាផងដែរ ជាមួយក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប និងនាយកដ្ឋានបច្ចេកទេសពាក់ព័ន្ធនៃក្រសួងធនធានទឹក និងឧតុនិយមដែលរួមមាន៖ នាយកដ្ឋានវិស្វកម្ម នាយកដ្ឋានធារាសាស្ត្រកសិកម្ម នាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងនាយកដ្ឋានឧតុនិយម។

ជំនួបពិភាក្សាការងារបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល ៕

អត្ថបទដែលជាប់ទាក់ទង