**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងកសិកម្ម និងធនាគារវីង ចុះMOUដើម្បីផ្ដល់កម្ចីឥណទានសម្បទានដល់ប្រជាកសិករ ក្នុងគោលបំណងអាចឱ្យប្រជាកសិករខ្មែរទទួលបានកម្ចីឥណទានដែលមានការប្រាក់ទាប

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយធនាគារវីង បានចុះអនុស្សារណៈយោគយល់គ្នា(MOU) ក្នុងការសហការគ្នា ដើម្បីផ្ដល់កម្ចីឥណទានសម្បទានដល់ប្រជាកសិករ ក្នុងគោលបំណងអាចឱ្យប្រជាកសិករខ្មែរទទួលបានកម្ចីឥណទានដែលមានការប្រាក់ទាប ពោលគឺត្រឹមតែចន្លោះពី៧ទៅ៨ភាគរយក្នុងមួយឆ្នាំ។

អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម គិត ម៉េង អគ្គនាយកធនាគារវីង នៅក្រសួងកសិកម្ម នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមរយៈកិច្ចសហការគ្នារវាងក្រសួង និងធនាគារវីងនេះ នឹងដាក់ចេញឥណទានសម្បទានក្នុងទំហំទឹកប្រាក់សរុបប្រមាណ៥លានដុល្លារអាមេរិក សម្រាប់ផ្ដល់ជូនសហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម ព្រមទាំងប្រជាកសិករអាចស្នើសុំកម្ចីជាលក្ខណៈឥណទានសម្បទាននេះ។

ឯកឧត្ដមរំពឹងថា តាមរយៈអនុស្សារណៈយោគយល់គ្នារវាងក្រសួងកសិកម្ម និងធនាគារវីងនេះ នឹងធ្វើឱ្យសហគ្រាស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ អាចគិតគូរពិចារណា និងដើរតាមធនាគារវីង សម្ដៅជួយជ្រោមជ្រែងដល់ប្រជាកសិករ ឬសហគមន៍បន្ថែមទៀត។

ឯកឧត្ដមរដ្ឋមន្រ្តីថា បច្ចុប្បន្នតម្រូវការឥណទានក្នុងវិស័យកសិកម្មកំពុងជារឿងចាំបាច់ខ្លាំង ដើម្បីអាចឱ្យប្រជាកសិករ ឬសហគមន៍ អាចយកសាច់ប្រាក់ក្នុងវិនិយោគបន្ថែម ឬប្រើប្រាស់ជាទុនបង្វិលសម្រាប់ដោះស្រាយការលក់ដូរផលិតផលឱ្យបានទាន់ពេលវេលា។

បើតាមឯកឧត្ដម គិត ម៉េង អគ្គនាយកធនាគារវីង បានបញ្ជាក់ថា បច្ចុប្បន្នធនាគារវីងមានអតិថិជនសរុបប្រមាណ១៧លាននាក់ ដែលកំពុងប្រតិបត្តិក្នុងចរន្តប្រព័ន្ធធនាគារវីង ហើយមានគណនីប្រមាណ៦លានគណនី ដែលបានចុះបញ្ជីក្នុងប្រព័ន្ធរបស់ធនាគារវីង។

ឯកឧត្ដមអគ្គនាយកធនាគារវីង រំពឹងថា៖ ឥណទានសម្បទាននេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត ជាពិសេសនឹងជួយបំពេញតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្មរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង