ក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើសេចក្ដីព្រាងសៀវភៅណែនាំស្ដីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើសេចក្ដីព្រាងសៀវភៅណែនាំស្ដីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។
សិក្ខាសាលាខាងលើនេះមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម ឌីន បូរី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងលោកអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តីដែលជាក្រុមការងារកិច្ចការពារកុមារ តំណាងយូនីសេហ្វ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលខេត្តបាត់ដំបង អង្គការ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប សរុបប្រមាណ ៨៥រូប ស្រី២៣រូប៕