ឆៀកចល័តនៅខេត្តតាកែវ ព្រៃវែង ប៉ៃលិន ឧត្តរមានជ័យ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ១៧ វិច្ឆិកា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តតាកែវ ព្រៃវែង ប៉ៃលិន ឧត្តរមានជ័យ ពីថ្ងៃទី១៣ – ១៧ វិច្ឆិកា ឆ្នាំ២០២៣។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣០៦៩ ៥៦៧ ៨២២០៧១ ៧១៧ ៥៥៥៥HK០១២ ៧៨៨ ១១៤០១០៣៣៤៣៤៦៕