ទិន្នផលឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើងដល់ ៤.៦% នៅក្នុងខែតុលានេះ
ប៉េកាំង÷ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញកាលពីថ្ងៃពុធថា ទិន្នផលឧស្សាហកម្មតម្លៃបន្ថែមរបស់ប្រទេសចិន ដែលជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់មួយបានកើនឡើង ៤.៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែតុលា។
យោងតាម NBS បានឱ្យដឹងថាចាប់ពីខែមករាដល់ខែតុលាទិន្នផលឧស្សាហកម្មបានកើនឡើង ៤.១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ទិន្នផលឧស្សាហកម្មត្រូវបានប្រើដើម្បីវាស់ស្ទង់សកម្មភាពរបស់សហគ្រាសនីមួយៗដែលមានចំណូលអាជីវកម្មចម្បងប្រចាំឆ្នាំយ៉ាងហោចណាស់ ២០ លានយន់ (ប្រហែល ២.៧៩ លានដុល្លារអាមេរិក)។