**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអនុគ្រោះទោស និងការផ្ទេរអនីតិជនទំនាស់នឹងច្បាប់ ពីមណ្ឌលអប់រំកែប្រែទៅមណ្ឌលយុវនីតិសម្បទា ដើម្បីពង្រឹងយន្តការអប់រំកែប្រែអនីតិជនទំនាស់នឹងច្បាប់ និងជាការគិតគូរដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ**កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បន្តឃាត់ខ្លួនក្រុមទំនើង ដែលបង្កសកម្មភាពធ្វើអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាច្រើននាក់**សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់**ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម រៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ញេីញប្រគល់ ពានរង្វាន់ មហោស្រពណូអែល នៃក្តីស្រលាញ់របស់ព្រះ វិហារក្រុមជំនុំ ម៉េតូឌីស ខេត្តបន្ទាយមានជ័យ**រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី៖ ក្រុមហ៊ុនរុស្ស៊ី ចាប់ផ្តើមប្រើប្រាស់ bitcoin និងរូបិយបណ្ណឌីជីថលផ្សេងទៀត ក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ

សម្តេចតេជោ ហ៊ុន សែន លើកពីមេរៀនដ៏មានតម្លៃ ៧ចំណុច សម្រាប់ជាតិ ដែលទទួលបានពីដំណើរតស៊ូ ដើម្បីការរស់រាន ស្តារ កសាង និងការពារមាតុភូមិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានលើកឡើងពីមេរៀនដ៏មានតម្លៃ ៧ចំណុច សម្រាប់ជាតិ ដែលទទួលបានពីដំណើរតស៊ូ ដើម្បីការរស់រាន ស្តារ កសាង និងការពារមាតុភូមិ ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុង អង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌនៃ «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងដំណើរតស៊ូជារួមរបស់យើង ដើម្បីការរស់រាន ស្តារ កសាង និងការពារមាតុភូមិចាប់ពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ដែលមានរយៈពេលជាង ៤ទសវត្សរ៍ យើងទទួលបាននូវមេរៀនដ៏មានតម្លៃមួយចំនួន ដែលមានសារៈសំខាន់បំផុត សម្រាប់ជាតិយើងគឺ៖

ទី១.ការដាក់ចេញនូវមាគ៌ានយោបាយ យុទ្ធសាស្ត្រ និងយុទ្ធវិធីសម្រាប់ការដឹកនាំបានត្រឹមត្រូវ គឺជាកត្តាចម្បងក្នុងការសម្រេចបាននូវជ័យជម្នះនានា ជូនប្រទេសជាតិ។ រយៈពេល ៤៥ ឆ្នាំមកនេះ អង្គការចាត់តាំងយើងបានដឹកនាំប្រទេស ប្រកបដោយជោគជ័យ តាមមាគ៌ាមួយដ៏ត្រឹមត្រូវ ដែលមិនបាត់ម្ចាស់ការ ហើយមានលក្ខណៈប្រាកដនិយម ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របទៅនឹងការវិវត្តនៃសភាពការណ៍ជាតិ និងអន្តរជាតិ។ យើងបានផ្សារភ្ជាប់ ជាមួយប្រជាជន ស្តាប់មតិយោបល់របស់ប្រជាជន ចេះស្វ័យត្រួតពិនិត្យខ្លួនជាប្រចាំ និងហ៊ានកែលម្អនូវចំណុចខ្វះខាតរបស់ខ្លួន។

ទី២.ប្រជាជនជាកត្តាកំណត់ក្នុងការតស៊ូរំដោះជាតិ ការកសាង ការពារប្រទេស និងជាមូលដ្ឋានគ្រឹះ សម្រាប់ទ្រទ្រង់ដល់ការដឹកនាំ ខាងនយោបាយក្នុងសង្គមជាតិ។ បើប្រជាជនមិនយល់ មិនគាំទ្រ មិនចូលរួម គឺគ្មានកិច្ចការណារបស់ជាតិ អាចសម្រេចបានឡើយ។ ដូចនេះ គ្រប់អង្គការចាត់តាំងទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងយកប្រជាជនធ្វើជាគោលដៅនៃការបម្រើរបស់ខ្លួន។

ទី៣.សាមគ្គីភាពជាកត្តាស្លាប់រស់របស់ជាតិ មានសាមគ្គីភាពទើបជាតិយើងឈ្នះ ដើម្បីធានាសាមគ្គីភាពជាតិ ត្រូវមានមាគ៌ាដឹកនាំត្រឹមត្រូវ និងត្រូវធានាការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីភាព និងនីតិរដ្ឋ។ ទន្ទឹមនេះត្រូវរាំងស្កាត់ដាច់ខាតតាំងពីដំបូងទី ចំពោះរាល់សកម្មភាព អុជអាល ញុះញង់ បំបែកបំបាក់ បង្កើតទំនាស់ បង្កអនាធិបតេយ្យ កុំទុកឱ្យក្លាយទៅជាគ្រោះមហន្តរាយ ដល់ប្រទេសជាតិបាន។ ក្នុងន័យនេះ ការប្រកាន់យកគោលការណ៍នីតិរដ្ឋ ជាពិសេស ការប្រើប្រាស់វិធានការច្បាប់ដ៏ម៉ឹងម៉ាត់ ដើម្បីរក្សាស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈនៅគ្រប់កាលៈទេសៈកន្លងមក បានធានានូវការពង្រឹងធ្លុងសាមគ្គីភាពជាតិយើង យកឈ្នះលើរាល់ឧបសគ្គធំៗបាន។

ទី៤.សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយផ្ទុយមកវិញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងសមធម៌ គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ធានា និងពង្រឹងសន្តិភាព និងស្ថិរភាពសង្គម។ ព្រមជាមួយនេះ នៅក្នុងដំណើរការសន្តិភាពរបស់ជាតិ យើងគប្បី ចងចាំថាសង្គ្រាម និងការបែកបាក់ជាតិ ដែលកើតមកពីការដឹកនាំមិនត្រឹមត្រូវរបស់អ្នកជំនាន់មុន និងការចូលជ្រៀតជ្រែកយ៉ាងខ្លាំង ពីសំណាក់បរទេស បានបន្សល់ទុកបញ្ហាឱ្យអ្នកជំនាន់ក្រោយ ត្រូវតែដោះស្រាយ ហើយការដោះស្រាយនោះត្រូវជៀសវាង ការយកសង្គ្រាមមកបញ្ចប់សង្គ្រាម។

ទី៥.នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព យើងត្រូវតែលើកកម្ពស់មនសិការភ្ញាក់រឭក ប្ដូរផ្តាច់ ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់យើងឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស ដោយមិនរាថយ ចំពោះមុខការរំលោភបំពានណាពីខាងក្រៅ។ ឯករាជ្យ និងអធិបតេយ្យជាតិ ជាគុណតម្លៃដ៏វិសេសវិសាល ឧត្តុង្គឧត្តម ដើម្បីធានាអត្ថិភាពនៃជាតិ និងជាសសរស្តម្ភដ៏រឹងមាំ សម្រាប់ទ្រទ្រង់ដល់សន្តិភាព និងវឌ្ឍនភាព ប្រកបដោយកិត្តិយសរបស់ប្រជាជាតិយើង។ ប្រវត្តិសាស្ត្រជាក់ស្ដែងបានបង្ហាញឱ្យយើង ឃើញច្បាស់ហើយថា ការចុះខ្សោយ ឬបាត់បង់ឯករាជ្យ និងអធិបតយ្យជាតិ គឺមានតែនាំមកនូវការបែកបាក់ សង្គ្រាម វិនាសកម្ម ទុក្ខវេទនា ភាពឱនថយ និងការប្រមាថមើលងាយសម្រាប់ប្រជាជាតិយើងប៉ុណ្ណោះ។

ទី៦.នៅគ្រប់កាលៈទេសៈ ប្រជាជនយើងត្រូវប្រកាន់ខ្ជាប់ជំហរ ជាម្ចាស់របស់ប្រទេសជាតិខ្លួន មានជំនឿលើកម្លាំង និងការប្រឹងប្រែងរបស់ខ្លួន។ ប្រវត្តិសាស្ត្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា យើងបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងទប់ស្កាត់មិនឱ្យរបបនេះ អាចវិលមកវិញបាន យើងបានសម្រេចសមិទ្ធផលយ៉ាងធំធេងក្នុងការស្តារកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម, យើងបានពុះពារជម្នះដោះស្រាយវិបត្តិនានា ដែលបានកើតមាននៅក្នុងសង្គមជាតិយើង ជាពិសេសសម្រេចបាននូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលយើងបានដាក់ចេញដោយខ្លួនឯង ដោយផ្អែកលើសាមគ្គីភាព ឆន្ទៈ បញ្ញាញាណ សេចក្តីព្យាយាម និងភាពអង់អាចក្លាហានរបស់កម្ពុជាផ្ទាល់។ គប្បីចងចាំថា គឺភាពរឹងមាំនៃកត្តាខាងក្នុងនេះហើយ ដែលមានចរិតកំណត់ និងជាមូលដ្ឋាន ដើម្បីទទួលបានការជួយឧបត្ថម្ភពីខាងក្រៅ។ទី៧.ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសជិតខាង និងបណ្តាប្រទេសលើពិភពលោក លើគោលការណ៍ សន្តិសហវិជ្ជមាន ការគោរព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និងផលប្រយោជន៍ទៅវិញទៅមក គឺជាកត្តាចាំបាច់ ដើម្បី ធានាដល់ការអភិវឌ្ឍ និងសន្តិភាពរបស់ជាតិយើង ទាំងពេលបច្ចុប្បន្ន និងតទៅមុខទៀត។ អាស្រ័យហេតុនេះ នៅគ្រប់កាលៈទេសៈ ត្រូវយកចិត្តទុកដាក់កសាង ថែរក្សា ពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ឱ្យកាន់តែរឹងមាំឡើង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការចូលរួមអង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជារបស់សមាជិក សមាជិកា គឺប្រៀបបានទៅនឹងគងជ័យ ដែលបន្លឺឡើងនូវសំឡេងអបអរសាទរយ៉ាងក្លៀវក្លា រំលឹកដល់ការបដិសន្ធិឡើងវិញរបស់ «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នឈ្មោះថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» និងមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ព្រមទាំងសមិទ្ធផលធំៗទាំងឡាយ ដែលប្រទេសជាតិ និងប្រជាជនសម្រេចបាន តាំងពីពេលនោះរហូតមកដល់ពេលបច្ចុប្បន្ននេះ។

សម្តេចតេជោបានថ្លែងរំលឹកថា ស្ថិតក្នុងកាលៈទេសៈដ៏មហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នឈ្មោះថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលបានដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន, សម្តេចធម្មពោធិសាល ជា ស៊ីម, រូបសម្តេចតេជោផ្ទាល់ និងថ្នាក់ដឹកនាំដទៃទៀត បានតស៊ូរំដោះប្រទេសជាតិមាតុភូមិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ។

អង្គការរណសិរ្សក៏បានរៀបចំអង្គការចាត់តាំង និងសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋអំណាចប្រជាជនក្នុងការប្រមូលផ្ដុំកម្លាំង មហាសាមគ្គីជាតិ ប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ផង និងស្តារខឿន សេដ្ឋកិច្ចសង្គម ព្រមទាំងជីវភាពរស់នៅរបស់ប្រជាជន ដែលត្រូវបានបំផ្លាញខ្ទេចខ្ទីផង។ ឈរលើមូលដ្ឋាន នៃកម្លាំងមហាសាមគ្គីជាតិនេះ យើងបានការពារដោយជោគជ័យ នូវការរស់ឡើងវិញរបស់ប្រជាជាតិ និងធ្វើឱ្យ សង្គមជាតិបានឆ្លងរួចផុតពីដំណាក់កាលដ៏លំបាកលំបិនបំផុត មកកាន់ដំណាក់កាលរីកចម្រើនជាជំហានៗ រហូតមកដល់បច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង