**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ដ្រខេត្ត**សម្ដេចធិបតី៖ ពលរដ្ឋចំនួន ១០០០០ នាក់ បានដាក់ពាក្យស្នើសុំក្នុងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព**សម្ដេចធិបតី ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន**សម្ដេចធិបតី ព្រមានដល់ក្រុមជនល្មើសនេសាទលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាលើកងកម្លាំងដែលចុះបង្ក្រាប ខណៈសម្ដេចអនុញ្ញាតឱ្យប្រើវិធានការការពារខ្លួន**សម្ដេចធិបតី៖ កម្ពុជាប្រើជំហានគីង្គក់ តែកម្ពុជាដើរទៅមុខជានិច្ច**សម្ដេចធិបតី ណែនាំឱ្យអាជ្ញាធរខេត្តពោធិ៍សាត់យកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យខេត្តក្លាយជាខេត្តមានសន្ដិសុខ និងកេរ្តិ៍ឈ្មោះល្អ**សម្តេចធិបតី៖ កម្ពុជា គ្មានការចាំបាច់ដាក់គោលការណ៍ ហាមមិនឱ្យនាំចូលរថយន្ដជជុះឡើយ**សម្ដេចធិបតី៖ ទោះក្រោមរូបភាពអ្វីក៏ដោយ បើសិនជាចូលមកកាប់ទន្រ្ទានធនធានធម្មជាតិ ដីធ្លីរបស់រដ្ឋ គឺត្រូវតែអនុវត្តវិធានការច្បាប់ទាំងអស់**សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតរថយន្តចំនួន ៩ រោងចក្រ និងមានកូនខ្មែររាប់ពាន់នាក់កំពុងធ្វើការ**សម្តេចតេជោ អញ្ជើញបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥**សម្ដេចធិបតី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់**អាជ្ញាធរខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងស្រុកមុខកំពូល អញ្ជើញមកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន**ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងអំណរគុណដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចដោយជោគជ័យ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សម្ដេចធិបតី៖ នៅពេលឆាប់ៗខាងមុខ កម្ពុជានឹងនាំចេញរថយន្តដែលផលិតនៅកម្ពុជា ព្រមទាំងមានបិទស្លាក Made in Cambodia**សម្ដេចធិបតី៖ រយៈពេលត្រឹមជិត ៣ឆ្នាំខេត្តពោធិ៍សាត់ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់**សម្ដេចធិបតី៖ កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ**ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**ទើបចប់ទស្សនកិច្ចផ្លូវរដ្ឋ ឥឡូវដល់ទស្សនកិច្ចផ្លូវការ ឈ្វេងយល់ពីពិធីការបន្តទៀត!

ប្រមុខរាជរដ្ឋាភិបាល៖ កោះនរា ប្រែក្លាយពីតំបន់លិចទឹក មកជាតំបន់ពហុសេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កោះនរាធ្លាប់ជាតំបន់លិចទឹករាប់ឆ្នាំមកហើយ បានក្លាយជាតំបន់ពហុសកម្មភាពសេដ្ឋកិច្ច ជួយបង្កើនជីវភាពប្រជាពលរដ្ឋនៅភាគខាងកើតរាជធានីភ្នំពេញឱ្យរីកចម្រើនកាន់តែលឿន។

ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” នារសៀលថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ពាននេះជាសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់រាជធានីភ្នំពេញ ស្របតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាធិបតី អតីតនាយករដ្ឋមន្ត្រី យកស្លឹកត្នោត ខ្ចប់ស្ករត្នោតថារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់ វាជាសរសៃឈាមរបស់យើង។ រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្លាំងណាស់សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចសរសៃឈាមបើគ្មានឈាមជំរុញទៅទេ កន្លែងខ្លះអាចស្លាប់ កន្លែងខ្លះគ្មានចលនា។

សម្ដេចធិបតី បានថ្លែងបន្តថា កោះនរា មានលក្ខណៈពិសេសមួយចំនួន ដោយការកសាងនៅទីនេះគឺជាការស្រោចស្រង់នូវអ្វីដែលបានបាត់ ដោយសារតំបន់នេះជាតំបន់ចំមុខចរន្តទឹកទន្លេបួនមុខ ធ្វើឱ្យទឹកបុកបាក់ដីស្ទើរបាត់កោះនេះទាំងមូល។

សម្ដេចធិបតី បានថ្លែងថា អ្នកខ្លះថាចាក់ដីលប់ទន្លេ ប៉ុន្តែកន្លែងនេះជាការស្រង់ឬជប់ឡើងវិញពីតំបន់លិចទឹកក្លាយជាតំបន់មានសេដ្ឋកិច្ចរស់រវើកជាងមុន ប្រែក្លាយជាតំបន់ពហុសកម្មភាពសេដ្ឋកិច្ច ក្លាយជាទីក្រុងមួយមិនចាញ់កោះពេជ្រប៉ុន្មានឡើយ។

ការប្រែក្លាយទីនេះជាតំបន់សេដ្ឋកិច្ច មានដូចជា៖ ទីផ្សារ កន្លែងធ្វើការ និងសួនសាធារណៈផ្សេងៗគឺជាកិច្ចការសំខាន់។ សម្ដេចធិបតី ថ្លែងសង្កត់ធ្ងន់ថា »ការអភិវឌ្ឍដែលមានន័យបំផុតគឺការអភិវឌ្ឍដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ» ៕

អត្ថបទដែលជាប់ទាក់ទង