ធនាគារជាតិនៃកម្ពុជា ចុះ MoU ជាមួយក្រុមហ៊ុន AliPay Connect ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ ឆ្លងដែនតាមឃ្យូអរកូត”
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន AliPay Connect Pte. Ltd. ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត”។
ពិធីចុះហត្ថលេខានេះរៀបចំឡើងនៅក្នុងព្រឹត្តិការណ៍បចេ្ចកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ២០២៣ នៅប្រទេសសិង្ហបុរី ដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Douglas Feagin អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Ant Group។
អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈ QR Code ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពរវាងបណ្តាញ KHQR Code របស់ប្រព័ន្ធបាគងនិងបណ្តាញ QR Code របស់ AliPay Connect ជាសកល ៕