សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យអាជ្ញាធររាជធានីភ្នំពេញ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យអាជ្ញាធររាជធានីភ្នំពេញ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរយឱ្យបានល្អ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដើម្បី ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធានាការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនភ្ញៀវជាតិ និងអន្ដរជាតិក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឱ្យខាងតែបានផងដែរ។
សម្តេចធិបតី ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បង្កើនការគ្រប់គ្រងលើសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាគ្រឿងញៀន បងធំ បងតូច នៅតាមភូមិ ឃុំ សង្កាត់ ឱ្យកាន់តែប្រសើរថែមទៀត ៕