**លោកប្រធានរដ្ឋចិន Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារជួយសង្គ្រោះគ្រោះមហន្តរាយព្យុះទីហ្វុងនៅខេត្ត Hainan និងខេត្ត Guangdong ជាដើម**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង**អ្នកនាំពាក្យ៖ ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ**អាមេរិក ប្រកាសពីករណីអ្នកឆ្លងជំងឺផ្ដាសាយបក្សីដំបូងបំផុត ដោយមិនធ្លាប់ប៉ះពាល់សត្វផ្ទុកជំងឺ**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ**គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ប្រកាសទទួលស្គាល់សមាជិកថ្មី ៥៣៩នាក់**មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធខួប ៥​ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសម្រាប់ស្ដារលទ្ធភាព នៃការស្ដាប់របស់កុមារក្រោយការវះកាត់ត្រចៀក ដល់កុមារគ-ថ្លង់ពីកំណើត**ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន! អាជ្ញាធរខេត្តព្រះវិហារ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន និងដុតបំផ្លាញចោល ក្នុង**អភិបាលខេត្តកំពង់ធំ ជំរុញឱ្យបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាព នូវសកម្មភាពចុះសម្អាតអនាម័យបរិស្ថាន និងការដាំដើមឈើ ដើម្បីឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ស្រស់បំព្រង**គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅកោះបាលី**ខេត្តកណ្តាល បានក្លាយជាខេត្តទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)**កម្ពុជា ស្នើឱ្យក្រុមហ៊ុន XMXYG ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួននៅកម្ពុជា**ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិ្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំកោះសូទិន ប្រមាណជាង ៤ពាន់នាក់**ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ**គ្រាន់តែទាស់ពាក្យសំដីគ្នាបន្តិចបន្ទួច បុរសម្នាក់ទាញដាវកាប់ បុរសម្នាក់ទៀតដែលរស់នៅផ្ទះជាប់របងគ្នា បណ្តាលឲ្យរបួសធ្ងន់**បញ្ជូនជនសង្ស័យប្រុស-ស្រី ១១នាក់ ទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធគ្នា នៅភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣**ចិន និងថៃឡង់ដ៏ ប្រមូលផ្តុំគ្នា ចែករំលែកការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការ ខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែនសមុទ្រ**អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ ៧៧គ្រឿង បន្ថែមទៀតដល់អ៊ុយក្រែន**សហព័ន្ធធុរកិច្ចជប៉ុន ជំរុញ​ឱ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​ពិនិត្យ​មើល​ ការ​ទិញ​យកក្រុមហ៊ុនដែក​អាមេរិក

ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា ទទួលជួបលោកស្រី សេង សុភាព នាយិកាអង្គការរសុខភាពគ្រួសារអន្តរជាតិ (FHI 360) ប្រចាំកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ដែលដឹកនាំដោយ លោកស្រី សេង សុភាព នាយិកាអង្គការ FHI 360 ប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ អង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការស្វាគមន៍របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំពោះអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360)។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ FHI 360 ដែលបានចូលរួមគាំទ្រក្រសួងសុខាភិបាលក្នុងការអភិវឌ្ឍន៍ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា ជាពិសេសចូលរួមក្នុងការសម្រេចសមិទ្ធផលជាច្រើន នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលកម្ពុជា ការធ្វើឱ្យប្រសើរឡើងនូវពិធីសារពង្រឹងគុណភាពកម្មវិធីសុខភាពថ្នាក់ជាតិ។

លោកស្រីនាយិកាអង្គការ FHI 360 ប្រចាំប្រទេសកម្ពុជា បានជម្រាបជូនអង្គប្រជុំថា អង្គការ FHI 360 ជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញ ដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក និងកំពុងអនុវត្តសកម្មភាពនៅប្រទេសចំនួនជាង ៦០។ អង្គការ FHI 360 មានបេសកកម្មចម្បងក្នុងការធ្វើឱ្យប្រសើរឡើងនូវសមធម៌សុខភាព និងសុខុមាលភាពរបស់មនុស្សជាតិតាមរយៈការប្រើប្រាស់ទិន្នន័យ និងការស្វែងរកដំណោះស្រាយដោយមូលដ្ឋាន។

អង្គការ FHI 360 នៅប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការកាលពីឆ្នាំ១៩៩៨ និងបច្ចុប្បន្នកំពុងអនុវត្តសកម្មភាព និងផ្តល់ជំនួយបច្ចេកទេស លើគម្រោងសកម្មភាពផ្តោតលើវិស័យសុខាភិបាល ចំនួន ៥ ដូចខាងក្រោម៖
១- គម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (EQHA) ដំណាក់កាលទី១ និងទី២
២- គម្រោងសម្រេចឱ្យបាននូវគោលដៅ និងរក្សាការគ្រប់គ្រងការឆ្លងរីករាលដាលមេរោគអេដស៍ (EpiC): មាន
រយៈពេល៥ឆ្នាំ (២០២០ – ២០២៥)
៣- គម្រោងការតាមដាន និងស្រាវជ្រាវជំងឺឆ្លង (IDDS): មានរយៈពេល ៦ឆ្នាំ (២០១៨-២០២៤)
៤- គម្រោង Alive & Thrive: មានរយៈពេល ៥ឆ្នាំ (២០១៩-២០២៥)
៥- គម្រោង EGHS (Enhancing Global Health Security): ៥ឆ្នាំ (២០២០២-០២៥)

គួរបញ្ជាក់ផងដែរថា អង្គការ FHI 360 បាន និងកំពុងសហការជាមួយក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការអនុវត្តគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (EQHA): EQHA I មានរយៈពេល ៥ឆ្នាំ (២០១៧-២០២៣) និង EQHA II មានរយៈពេល៥ឆ្នាំ (២០២៣-២០២៧) និងគោរពស្នើសុំការគាំទ្រពីក្រសួងសុខាភិបាល ជាបន្តទៀត ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្ត អង្គការ FHI 360 ពិនិត្យលទ្ធភាពបន្ថែមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដោយផ្តោតជាសំខាន់លើយុទ្ធសាស្ត្រវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល មានដូចជា ៖

១- បង្កើនសកម្មភាពអប់រំសុខភាពជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខភាពពលរដ្ឋកាន់តែប្រសើរឡើង
២- ប្រយុទ្ធនឹងជំងឺឆ្លង
៣- ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងជាសកលដែលជាបញ្ហាសុខភាពសាធារណៈ
៤- ទប់ស្កាត់ជំងឺមិនឆ្លង ដែលប៉ះពាល់ដល់សុខភាពសាធារណៈក្នុងពេលដែលសង្គមសេដ្ឋកិច្ចមានការរីកចម្រើន
៥- ទប់ស្កាត់នឹងបង្ការជំងឺបណ្ដាលមកពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ
៦- ធ្វើឱ្យប្រសើរឡើងនូវការពិនិត្យ និងព្យាបាលជំងឺ នៅតាមសហគមន៍
៧- ការធ្វើនិយ័តកម្មករសេវាសាធារណៈ និងសេវាឯកជន ដើមី្បលើកកម្ពស់សេវាថែទាំសុខភាព
៨- អភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសជំនាញសុខាភិបាល
៩- អភិវឌ្ឍន៍សុខភាពឌីជីថល(Digital Health)

ព្រមទាំងអាទិភាពសុខាភិបាលទាំងបីគឺ
-ពង្រឹងសមត្ថភាពមណ្ឌលសុខភាព តាមរយៈការផ្គត់ផ្គង់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ឱសថចាំបាច់ ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋបាន២៤ម៉ោងក្នុង១ថ្ងៃ។
-ពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងខេត្ត តាមរយៈការពង្រឹងសមត្ថភាព ក្នុងការសង្ក្រោះបន្ទាន់ បន្ទប់វះកាត់ មន្ទីរពិសោធន៍ និងប្រព័ន្ធបញ្ជូនជាដើម។
-ពង្រឹងស្ថាប័ននិងធនធានមនុស្សសុខាភិបាលតាមរយៈការពង្រឹងភាពជាអ្នកដឹកនាំស្ថាប័នគ្រប់លំដាប់ថ្នាក់ ជាក់ស្តែងដូចជា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ជូនថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រហូតដល់ប្រធានមណ្ឌលសុខភាពជារៀងរាល់សប្តាហ៍ជាដើម។ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ FHI 360 ដែលបានចូលរួមគាំទ្រក្រសួងសុខាភិបាលទាំងពេលកន្លងមក និងពេលបច្ចុប្បន្ន ព្រមទាំងលើកទឹកចិត្តដល់អង្គការឱ្យបន្តពង្រឹង និងពង្រីកគម្រោងក្នុងវិស័យសុខាភិបាលសម្រាប់ពេលអនាគតជាបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង