**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាង និងអភិវឌ្ឍន៍នៅតំបន់កោះនរា មានលក្ខណៈពិសេស ជាការស្តារឡើងវិញ នូវអ្វីដែលបានបាត់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគាំទ្រដល់ការអភិវឌ្ឍគម្រោងទីក្រុងរណបកោះនរា និងចាត់ទុកគម្រោងនេះ ជាការអភិវឌ្ឍពិសេស ដែលស្តារឡើងវិញពីការបាក់ដី ដោយចរន្តទឹកហូរ ប្រែក្លាយជាតំបន់ពហុសកម្មភាពសេដ្ឋកិច្ច។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ពិតណាស់ ការកសាងនៅកោះនរានេះ មានលក្ខណៈពិសេស ជាការស្តារឡើងវិញ នូវអ្វីដែលបានបាត់។ បើតាមខ្ញុំមើលផែនទី កាលពីឆ្នាំ១៩២៩ ដែលបារាំងគូស ពេលនោះកោះនរានៅទំហំធំ ហើយនៅចំមុខទឹកនៃទន្លេចតុមុខតែម្តង ប៉ុន្តែរាប់សិបឆ្នាំមកនេះ គឺបានរួញបន្តិចម្តងៗ ដោយចរន្តទឹក ហើយក្រោយឆ្នាំ១៩៧៩ ក៏មានប្រជាពលរដ្ឋមួយចំនួន រស់នៅទីនេះហើយប្រកបរបរធ្វើចំការ នេសាទ ប៉ុន្តែដោយសារចរន្តទឹកពីមួយឆ្នាំទៅមួយឆ្នាំបាក់រហូត មកដល់ឆ្នាំ២០០៥ គឺអស់តែម្តង។ បានន័យថាអ្វីដែលយើងកំពុងអង្គុយនេះ គឺស្តារឡើងវិញទេ»។

សម្តេចធិបតីបន្ថែមថា «កន្លែងនេះពិសេស កន្លែងផ្សេងៗទៀតមានដីហើយ យើងគ្រាន់តែប្រែប្រួលអភិវឌ្ឍន៍ តែកន្លែងនេះជាកន្លែងដែលស្រង់ទាំងមូលតែម្តង ។ អ្នកខ្លះគេថាចាក់ដីលុបទន្លេ ទីនេះគឺស្រង់ឡើងវិញនូវអ្វីដែលបាក់ពីមុន ហើយធ្វើឱ្យរស់រវើកជាងមុន។ កន្លែងនេះមានទំហំជាង១០០ហិកតា កាលពីមុនចិញ្ចឹមប្រជាជនមិនច្រើនទេ ប្រកបរបរកសិកម្ម ប្រជានេសាទ តែឥឡូវប្រែក្លាយទៅជាតំបន់ពហុសកម្មភាពសេដ្ឋកិច្ច»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់អាជ្ញាធររាជធានីភ្នំពេញ ដែលបានចូលរួមបង្កលក្ខណៈងាយស្រួល សម្រាប់កិច្ចអភិវឌ្ឍន៍កោះនរា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែទៀតថា ហេដ្ឋារចនាសម្ព័ន្ធ មានសារៈសំខាន់ណាស់សម្រាប់ជាតិ ដែលជាសរសៃឈាមរបស់ជាតិ។ រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាព ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ហើយផ្លូវជាអាទិភាពគន្លឹះមួយ ក្នុងគោលនយោបាយរាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង