**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ដ្រខេត្ត**សម្ដេចធិបតី៖ ពលរដ្ឋចំនួន ១០០០០ នាក់ បានដាក់ពាក្យស្នើសុំក្នុងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព**សម្ដេចធិបតី ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន**សម្ដេចធិបតី ព្រមានដល់ក្រុមជនល្មើសនេសាទលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាលើកងកម្លាំងដែលចុះបង្ក្រាប ខណៈសម្ដេចអនុញ្ញាតឱ្យប្រើវិធានការការពារខ្លួន**សម្ដេចធិបតី៖ កម្ពុជាប្រើជំហានគីង្គក់ តែកម្ពុជាដើរទៅមុខជានិច្ច**សម្ដេចធិបតី ណែនាំឱ្យអាជ្ញាធរខេត្តពោធិ៍សាត់យកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យខេត្តក្លាយជាខេត្តមានសន្ដិសុខ និងកេរ្តិ៍ឈ្មោះល្អ**សម្តេចធិបតី៖ កម្ពុជា គ្មានការចាំបាច់ដាក់គោលការណ៍ ហាមមិនឱ្យនាំចូលរថយន្ដជជុះឡើយ**សម្ដេចធិបតី៖ ទោះក្រោមរូបភាពអ្វីក៏ដោយ បើសិនជាចូលមកកាប់ទន្រ្ទានធនធានធម្មជាតិ ដីធ្លីរបស់រដ្ឋ គឺត្រូវតែអនុវត្តវិធានការច្បាប់ទាំងអស់**សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតរថយន្តចំនួន ៩ រោងចក្រ និងមានកូនខ្មែររាប់ពាន់នាក់កំពុងធ្វើការ**សម្តេចតេជោ អញ្ជើញបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥**សម្ដេចធិបតី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់**អាជ្ញាធរខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងស្រុកមុខកំពូល អញ្ជើញមកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន**ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងអំណរគុណដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចដោយជោគជ័យ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សម្ដេចធិបតី៖ នៅពេលឆាប់ៗខាងមុខ កម្ពុជានឹងនាំចេញរថយន្តដែលផលិតនៅកម្ពុជា ព្រមទាំងមានបិទស្លាក Made in Cambodia**សម្ដេចធិបតី៖ រយៈពេលត្រឹមជិត ៣ឆ្នាំខេត្តពោធិ៍សាត់ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់**សម្ដេចធិបតី៖ កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ**ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**ទើបចប់ទស្សនកិច្ចផ្លូវរដ្ឋ ឥឡូវដល់ទស្សនកិច្ចផ្លូវការ ឈ្វេងយល់ពីពិធីការបន្តទៀត!

ប្រមុខរាជរដ្ឋាភិបាល៖ គ្មានការកែច្បាប់ណាមួយ ដើម្បីឱ្យជនបរទេសអាចទិញអចលនទ្រព្យនៅកម្ពុជាធ្វើជាកម្មសិទ្ធិ ខ្លួននោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គ្មានការកែច្បាប់ណាមួយ ដើម្បីឱ្យជនបរទេសអាចទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិ ខ្លួននោះទេ ទោះបីមានចំណុចនេះ មានការពិភាក្សាស្នើសុំមកសម្តេចនាយករដ្ឋមន្រ្ដីក្តី។

ការបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុង ខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា ទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «នៅក្នុងវិស័យអចលនទ្រព្យ ខ្ញុំសូមបញ្ជាក់ចំណុចមួយកន្លងទៅមានការលើកយកនូវបញ្ហាដែរថា រដ្ឋាភិបាលផ្តើមកែច្បាប់ដើម្បីលក់ដីជូនជនបរទេស គោលគំនិតមានការស្នើសុំពិតមែន។ ការស្នើសុំនេះ មិនមែនដើម្បីមានគំនិតក្បត់ជាតិលក់ដីឱ្យបរទេសនោះទេ គឺមិនមែនទេគឺដើម្បីជួយសម្រួលឱ្យសេដ្ឋកិច្ចផ្នែកអចលនទ្រព្យបានដើរ ប៉ុន្តែរាជរដ្ឋាភិបាលអនុវត្តន៍ ហើយមិនគិតថា មិនមានការចាំបាច់សម្រាប់ជួយស្រោច ស្រង់ផ្នែកវិស័យអចលនទ្រព្យព្រោះថាវិស័យនេះជាង២០ឆ្នាំមកនេះបានរីកចម្រើនមកដល់ពេលនេះក៏ មានច្បាប់រដ្ឋធម្មនុញ្ញនិងមានលក្ខខ័ណ្ឌហាមឃាត់ដែរ»។

សម្តេចធិបតី បានបន្ដថា ទោះបីមិនមានកែច្បាប់ក្តី ក៏មានលក្ខ ខ័ណ្ឌជាច្រើនបានជួយដល់វិស័យអចលនទ្រព្យ ដែលក្នុងនោះឱ្យជនបរទេសមានសិទ្ធិទិញអចលន ទ្រព្យបាន ព្រោះកន្លងមកជនបរទេសមានសិទ្ធិទិញដោយវិនិយោគនៅក្នុងកម្រិតណាមួយដើម្បី បានសញ្ជាតិផ្អែកលើច្បាប់វិនិយោគកម្ពុជា។

សម្ដេចធិបតី បានលើកឡើងថា នៅកន្លែងខ្លះ ជនបរទេសអត់យកទេគាត់បានយកតំណាងជាខ្មែរជួយ និងមួយទៀតគាត់បង្កើតក្រុមហ៊ុន ដើម្បីតំណាងឱ្យគាត់ចុះឈ្មោះក្នុងស្រុក ប៉ុន្តែ ពេលខ្លះគាត់ចង់បានភាពកក់កៅ្ត ហើយយើងក៏បានផ្តល់ឱ្យគាត់ក្នុងរយៈពេលវែងដែរ គឺពី១៥ ឆ្នាំ ទៅ៥០ឆ្នាំ។

សម្តេចធិបតី បានថ្លែងទៀតថា «មិនមែនថារាជរដ្ឋាភិបាលយើងធ្វើយ៉ាងនេះដើម្បីលក់ដីឱ្យបរទេសនោះទេ សូមបងប្អូនជ្រាប គឺជាលក្ខខណៈជួលដែលមានរយៈពេលវែង ហើយសិទ្ធិនៅតែជារបស់កម្ពុជាដដែល ហើយយើងនៅអនុវត្តន៍តាមច្បាប់រដ្ឋធម្មនុញ្ញដដែល ដែលមិនអនុញ្ញាតឱ្យទាំងរូបវន្តបុគ្គល នីតិបុគ្គលអាចក្លាយជាម្ចាស់លើដីធ្លីនៅក្នុងប្រទេសកម្ពុជានោះទេ»។

សម្តេចធិបតី បានបន្ថែមថា មានតែរូបវន្តបុគ្គលឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរទើបមានសិទ្ធិកាន់កាប់ដីធ្លីនៅក្នុងប្រទេសកម្ពុជា។ បញ្ហានេះ ដែលមានអ្នកខ្លះបកស្រាយដើម្បីចំណេញនយោបាយផងដែរ ដូច្នេះការដាក់ចេញគោលនយោបាយនេះដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលមានលក្ខខណៈលម្អិតមួយចំនួនចំពោះការគ្រប់លក្ខខណ្ឌដែលអាចជួលដីធ្លីនៅកន្លែងណាខ្លះ ហើយតើចម្ងាយប៉ុន្មានពីព្រំដែនដែលអនុញ្ញាត ដែលបងប្អូនមួយចំនួនបានព្រួយបារម្ភ។

សម្តេចធិបតី បានអះអាងថា «យើងនឹងធ្វើលក្ខខ័ណ្ឌមួយចំនួនជួយវិស័យសេដ្ឋកិច្ច ប៉ុន្តែក៏ជួយដល់ប្រជាជនយើងដែរ។ កិច្ចការនេះយើងយកចិត្តទុកដាក់ណាស់ ដោយកុំឱ ត្រីរស់ក៏រួច ទន្សាយក៏រួច។ ពិតណាស់អ្វីដែលយើងធ្វើគឺដើម្បីផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើងដែលនឹងត្រូវកើនឡើងនៅពេលខាងមុខជាបន្តបន្ទាប់» ៕

អត្ថបទដែលជាប់ទាក់ទង