**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ**សម្តេចធិបតី៖ សង្គ្រាមគឺជាទីលានកន្លែងដែលយុវជនអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នាប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ**សម្តេចធិបតី៖ កុំខ្វល់ជាមួយអ្នកដែលនិយាយលាបពណ៌មកលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងត្រូវខិតខំបន្តអភិវឌ្ឍន៍**រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែព្រះសីហនុ នៅជំហានទី៣ ជិត១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩**សម្ដេចធិបតី៖ យើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ**សម្ដេចធិបតី៖ ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**សម្ដេចធិបតី៖ ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយដែលត្រូវកសាងមិនអាចអត់បានឡើយ**លោក Ding Xuexiang ឧបនាយករដ្ឋមន្រ្តីចិនគូសបញ្ជាក់នៅពេលចុះត្រួតពិនិត្យការងារនៅខេត្ត Hainan ថា ត្រូវជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរីដែលប្រកបដោយលក្ខណៈពិសេសចិនដើម្បីបង្កើតជាច្រកទ្វារដ៏សំខាន់សម្រាប់ជំរុញការបើកទូលាយចំពោះបរទេសក្នុងយុគសម័យថ្មី**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ក្រោមប្រធានបទ «បណ្តុះទេពកោសល្យសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣

កម្ពុជា-កូរ៉េ សហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីសុវត្ថិភាព និងសុខភាពការងារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារសាធារណរដ្ឋកូរ៉េ (KOSHA) បានសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលមានគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹង និងប្រមូលព័ត៌មានសំខាន់ៗក្នុងដំណើរការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់កម្ពុជា។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស្ស៊ីន អ៉ីនចេ (Shin Injae) ជាប្រធានគម្រោង និងជាសាស្ត្រាចារ្យនៃនាយកដ្ឋានសុវត្ថិភាពវិស្វកម្មនៃសាកលវិទ្យាល័យដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារកូរ៉េ តំណាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងនិយោជក តំណាងសហជីព និងអ្នកជំនាញផ្នែកច្បាប់របស់សាធារណរដ្ឋកូរ៉េ សរុបចំនួន៨៤នាក់។ សិក្ខាសាលានេះដែរធ្វើនៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា សិក្ខាសាលាខាងលើត្រូវបានស្នើឡើងដោយទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារកូរ៉េ (KOSHA) និងស្ថិតនៅក្នុងការអនុវត្តគម្រោងប្រឹក្សាយោបល់ (Consulting project) ដើម្បីធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ និងច្បាប់ផ្នែកសុវត្ថិភាពនិងសុខភាពការងារនៅកម្ពុជា ដែលមានរយៈពេល ៣ឆ្នាំ (២០២១-២០២៣) និងអនុវត្តដោយនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារសាធារណរដ្ឋកូរ៉េ។

នាឱកាសនោះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានឱ្យដឹងថា តាមរយៈសិក្ខាសាលានេះបានផ្ដល់នូវការស្វែងយល់បន្ថែមអំពីគោលនយោបាយ និងច្បាប់ពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារនៅសាធារណរដ្ឋកូរ៉េ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹង និងប្រមូលព័ត៌មានសំខាន់ៗ ក្នុងដំណើរការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់ប្រទេសកម្ពុជា។

នៅក្នុងមតិចាប់អារម្មណ៍របស់លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានលើកឡើងថា ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បានជួយគាំទ្រលើផ្នែកសុវត្ថិភាព និងសុខភាពការងារកម្ពុជា តាំងពីឆ្នាំ២០០៦ ក្នុងនោះរួមមានការកសាងសមត្ថភាពដល់មន្ត្រី ការផ្តល់ជំនួយផ្នែកបច្ចេកទេស និងសម្ភារ បរិក្ខាផ្នែកសុវត្ថិភាព និងសុខភាពការងារដល់កម្ពុជា និងរថយន្តចល័តសម្រាប់បម្រើដល់ការបណ្តុះបណ្តាលសម្រាប់កម្មករនិយោជិតជាដើម។ ជាងនេះទៅទៀត រដ្ឋាភិបាលនៃសាធារណ:រដ្ឋ តាមរយ: KOSHA និងក្រសួងការងារ និងមុខរបរកូរ៉េ បានបន្តគាំទ្រគម្រោងចំនួន ២ រួមមាន៖ ការប្រឹក្សាយោបល់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយ និងច្បាប់ស្តីពីសុវត្ថិភាពការងារ (២០២១-២០២៣) និងគម្រោងអភិវឌ្ឍផ្លូវការក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា (២០២២-២០២៤)។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបន្តថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចបានសមិទ្ធផលការងារសំខាន់ៗ រួមមាន៖
១. ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ
២. ការបង្កើតយន្តការត្រីភាគីដើម្បីពិភាក្សាជំរុញសុវត្ថិភាព និងសុខភាពការងារ
៣. ការកែលម្អយន្តការអធិការកិច្ចការងារ តាមប្រព័ន្ធព័ត៌មានវិទ្យា
៤. ការជំរុញ និងគាំទ្រដល់អង្គការវិជ្ជាជីវៈ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារ
៥. ការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពសារធាតុគីមី
៦. ការដាក់ឱ្យប្រើប្រាស់កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ
៧. ការដាក់ឱ្យប្រើប្រាស់កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជា
៨. ការដាក់ឱ្យប្រើប្រាស់នូវផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ ដែលជាផែនទីបង្ហាញផ្លូវដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើសកម្មភាពពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យ «គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារត្រឹមត្រូវ សុវត្ថិភាព និងសុខភាពការងារជាតិនិងអន្តរជាតិ ដើម្បីលុបបំបាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ»។

នាឱកាសសិក្ខាសាលានោះ មានការចូលរួមធ្វើបទបង្ហាញពីវាគ្មិន និងមន្ត្រីជំនាញកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងដំណើរការក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារក្នុងប្រទេសកម្ពុជា, ការផ្តល់យោបល់ផ្នែកគោលនយោបាយលើសេចក្តីព្រាងច្បាប់បឋម និងបទប្បញ្ញត្តិសម្រាប់គាំទ្រដល់ការអនុវត្តច្បាប់ និងការគ្រប់គ្រងទំនាក់ទំនងការងារក្នុងផ្នែកសុវត្ថិភាពនិងសុខភាពការងារ ៕

អត្ថបទដែលជាប់ទាក់ទង