**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម

សម្ដេចធិបតី៖ ការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» នឹងជួយស្រោចស្រង់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសុទិដ្ឋិនិយមថា ការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» បូករួមនឹងវិធានការជាច្រើនរបស់រាជរដ្ឋាភិបាលដែលជួយដល់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ផងនោះ នឹងជួយស្រោចស្រង់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ជំរុញកំណើនទេសចរឱ្យងើបឡើងវិញ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៅថ្ងៃនេះ និងការដាក់ចេញយុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ (Visit Siemreap Year 2024) គឺជំរុញឱ្យវិស័យទេសចរណ៍ខេត្តសៀមរាបមានកំណើនងើបឡើងវិញ។

សម្ដេចធិបតីបន្តថា ទោះបីចំនួនភ្ញៀវទេសចរនាចុងឆ្នាំ២០២៣នេះ មិនទាន់ស្មើនឹងចំនួនកាលពីមុនពេលវិបត្តិកូវីដ១៩ក៏ដោយ ក៏ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តនេះក៏កំពុងមានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។

សម្ដេចធិបតីបានបន្តទៀតថា ក្នុងវេទិកាជួបជាមួយវិស័យឯកជនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ដើម្បីជំរុញវិស័យទេសចរណ៍នៅខេត្តសៀមរាប ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជួយខេត្តសៀមរាប គឺយុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤។

សម្ដេចធិបតីបានឱ្យដឹងដែរថា នៅខែតុលា ឆ្នាំ២០២៣ សម្ដេចបានពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង ក៏ដូចជានាយករដ្ឋមន្ត្រីចិន លោក លី ឈាំង ដោយបានឯកភាពគ្នាថា នៅឆ្នាំ២០២៤ ភាគីមិត្តទាំងពីរនឹងបង្កើនសកម្មភាពទំនាក់ទំនងប្រជាជននិងប្រជាជន ពិសេសគឺការជំរុញទេសចរឱ្យមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។

ក្រៅពីវិធានការទាំងឡាយនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យរដ្ឋបាលខេត្តសៀមរាប ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ បរិស្ថាន ពង្រឹងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ពិសេសគឺនៅបរិវេណអាកាសយានដ្ឋាន រហូតដល់ក្រុងសៀមរាប និងតំបន់គោលដៅទេសចរណ៍នានា។

ម្យ៉ាងវិញទៀត សម្ដេចធិបតីក៏បានជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ផ្សេងៗនៅខេត្តសៀមរាប ដូចជា ពិព័រណ៍ទេសចរណ៍ ពិព័រណ៍ផលិតផលផ្សេងៗ កីឡាទេសចរណ៍ កិច្ចប្រជុំកំពូលធំៗ ពិធីបុណ្យជាតិ ពិធីបុណ្យថ្នាក់ខេត្តជាដើម។ សម្ដេចធិបតីបានណែនាំបន្ថែមថា នៅពេលរៀបចំព្រឹត្តិការណ៍ទាំងនេះ អាជ្ញាធរត្រូវជូនដំណឹងនិងអញ្ជើញខាងវិស័យឯកជនឱ្យបានចូលរួមជាចាំបាច់ ដើម្បីរៀបចំជាកញ្ចប់ទេសចរណ៍នាំភ្ញៀវទេសចរមកទស្សនា ហើយក្រុមប្រឹក្សាទេសចរណ៍ត្រូវធ្វើការឱ្យបានជិតស្និទ្ធជាមួយវិស័យឯកជន។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តយូណាន ប្រទេសចិន សូមចូលរួមរៀបចំព្រឹត្តិការណទេសចរណ៍នានានៅខេត្តសៀមរាប ឬរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ឱ្យបានច្រើនមកកាន់ខេត្តសៀមរាប ព្រោះជាខេត្តសៀមរាបនិងខេត្តយូណានជាខេត្តសម្ពន្ធមេត្រីភាពនឹងគ្នាស្រាប់៕

អត្ថបទដែលជាប់ទាក់ទង