**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឧត្តមសេនីយ៍ឯក ជា ពៅ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៣ និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចូលរួមពីតំណាងនាយកដ្ឋានកណ្ដាលសន្តិសុខ ប្រធាន-អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើបច្ចេកវិទ្យា នាយ-នាយរងការិយាល័យ និងមន្ត្រីចំណុះនាយកដ្ឋានជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនេះ ការិយាល័យជំនាញទាំង៧ ចំណុះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើសេចក្ដីរាយការណ៍ស្ដីពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានា។

បន្ទាប់ពីស្ដាប់នូវវឌ្ឍនភាពការងាររបស់ការិយាល័យទាំង៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា អនុវត្តតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កិច្ចប្រជុំថ្ងៃនេះ គឺពាំនាំនូវប្រសាសន៍ណែនាំ ដាស់តឿនពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឱ្យមានការប្រជុំតាមដានវឌ្ឍនភាពការងារឲ្យបានទៀងទាត់ជារៀងរាល់ខែ ដើម្បីចែករំលែកបទពិសោធន៍ រួមគ្នាសិក្សាដោះស្រាយនូវបញ្ហាប្រឈម កែសម្រួលចំណុចខ្វះខាតផ្សេងៗ។ ឯកឧត្តមអគ្គស្នងការរង បានបន្តថា ក្នុងនាមជានគរបាលជាតិ នៃនាយកដ្ឋានប្រឆាំងបទល្មើបច្ចេកវិទ្យា ត្រូវយកចិត្តទុកដាក់បំពេញការងារបម្រើប្រជាពលរដ្ឋ អនុវត្តការបង្រ្កាប ដោះស្រាយបទល្មើសបច្ចេកវិទ្យាឲ្យមានលទ្ធផលល្អ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ក៏បានលើកឡើងថា ធនធានមនុស្ស គឺពិតជាសំខាន់សម្រាប់អង្គភាព ដូចនេះ ត្រូវរួមគ្នាយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលមន្ត្រី ជាពិសេសគួរលើកទឹកចិត្តដល់មន្ត្រីឱ្យយកចំណេះដឹងដែលទទួលបានពីការសិក្សាមកអនុវត្តផ្ទាល់ក្នុងការងារប្រចាំថ្ងៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានណែនាំលើកិច្ចការងារមួយចំនួនដូចជា ការពង្រឹងការចរាចរឯកសារ ពង្រឹងការផ្សព្វផ្សាយលទ្ធផលការងារឱ្យបានទូលំទូលាយ និងព្យាយាមពង្រឹងការវិភាគកិច្ចការងារនានាឱ្យបានគ្រប់ជ្រុងជ្រោយជាដើម។ ឯកឧត្តម ក៏បានកោតសរសើរដល់សាមគ្គីភាពផ្ទៃក្នុងនៃថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋាន ដែលមានការឲ្យតម្លៃគ្នា សហការគ្នាជជែកពិភាក្សា និងពង្រឹងទំនុកចិត្តរវាងគ្នា និងគ្នា ហើយរួមគ្នាបំពេញការងារបានជាលទ្ធផល និងសេចក្ដីថ្លៃថ្នូរជូនអង្គភាព ក្រុមការងារទាំងមូល និងខ្លួនឯងផ្ទាល់ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការកែប្រែ ពង្រឹងខ្លួនឯងទាំងរបៀបរបបការងារ វិន័យជាកងកម្លាំង និងសមត្ថភាពការងារពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស្មារតីទទួលខុសត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង