**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

ក្រសួងប្រៃសណីយ៍ ដឹកនាំបេក្ខជនជ័យលាភីកម្មវិធីបញ្ញវន្តឌីជីថល ២០២៣ ទៅទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗនៅសិង្ហបុរី

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូ និងបេក្ខជនជ័យលាភីទាំង ៦រូប នៃកម្មវិធីបញ្ញវន្តឌីជីថល ២០២៣ទៅទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ដូចជា Google, Amazon Web Services (AWS), StartupX និង Meta ជាដើម នៅប្រទេសសិង្ហបុរី។

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Google, AWS, StartupX និង Meta បានចូលរួមអបអរដល់ជ័យលាភីបញ្ញវន្តឌីជីថលទាំង៦រូប និងបានធ្វើបទបង្ហាញអំពីផលិតផល សេវាកម្មនានា និងគន្លឹះសំខាន់ៗនៃភាពជោគជ័យនៃអាជីវកម្មរបស់ខ្លួន ជូនគណៈប្រតិភូក្រសួង និងបេក្ខជនជ័យលាភី។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង ឆ្លើយតបសំណួរយ៉ាងផុសផុល ជូនដល់បេក្ខជនជ័យលាភី និងបានផ្តល់ដំណើរទស្សនកិច្ចរួមគ្នានៅក្នុងការិយាល័យរបស់ក្រុមហ៊ុន ដើម្បីស្វែងយល់អំពីរបៀបរបបនិងវប្បធម៌ក្នុងការធ្វើការប្រកបដោយភាពរីករាយ ប្រសិទ្ធភាព និងផលិតភាព។

ក្នុងអំឡុងពេលនោះដែរ គណៈប្រតិភូក្រសួងក៏បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន នីមួយៗ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើការលើកកម្ពស់ជំនាញ និងអក្ខរកម្មឌីជីថលនៅកម្ពុជា សំដៅចូលរួមអភិវឌ្ឍមូលធនមនុស្សឌីជីថល ដែលជាអាទិភាពចម្បង ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ចនិងសង្គមឌីជីថល ជាពិសេសពលរដ្ឋឌីជីថល ដើម្បី ជម្រុញការធ្វើបរិវត្តិកម្មឌីជីថល ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស តំបន់ និងសកល។

តាមរយៈដំណើរទស្សនៈកិច្ចខាងលើ បានផ្តល់ឱកាសដល់សិស្សានុសិស្សជាជ័យលាភីទាំងអស់ បានរៀនសូត្រ យល់ដឹង និងដកបទពិសោធន៍អំពីបរិយាកាសធ្វើការ ការផ្តល់សេវាកម្ម កម្មវិធីបណ្ដុះបណ្តាល និងបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុនដែលកំពុងប្រើប្រាស់និងផ្តល់ជូនអតិថិជន និងបានជួបបង្ហាញអំពីចំណាប់អារម្មណ៍ សំណេះសំណាលជាមួយដំណាងក្រុមហ៊ុនដោយផ្ទាល់។

ជ័យលាភូទាំង៦រូបក៏បានធ្វើបទបង្ហាញខ្លីៗអំពីគំនិត និងផលិតផលគំរូរបស់ខ្លួន និងទទួលបានការកោតសរសើរពីតំណាងក្រុមហ៊ុនបច្ចេកវិទ្យានីមួយៗ ក្នុងការគិតឲ្យបានសុីជំរៅ និងភាពវ័យឆ្លាតក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការដោះស្រាយបញ្ហា។ ជារួម ដំណើរទស្សនៈកិច្ចនេះបានបង្កើនចំណេះដឹងបន្ថែម បំផុសគំនិតច្នៃប្រឌិត សហគ្រិនភាព និងលើកទឹកចិត្តដល់ប្អូនៗជ័យលាភីឱ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល សំដៅកសាងធនធានមនុស្សឌីជីថលនៅថ្ងៃអនាគត។

សូមជម្រាបជូនផងដែរថា “កម្មវិធីបញ្ញវន្តឌីជីថល(Digital Talent) ២០២៣” គឺជាកម្មវិធីលើកកម្ពស់ការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេស ការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យអាចស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងដុះខាត់សមត្ថភាព តាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ ជ័យលាភីនៅក្នុងកម្មវិធីបញ្ញវន្តឌីជីថល (Digital Talent) ទទួលបាន ដូចជា៖

– ជ័យលាភីលេខ ១ ទទួលបានប្រាក់រង្វាន់ចំនួន ១៥លានរៀល ពានរង្វាន់ជ័យលាភី មេដាយជ័យលាភីលេខ ១ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។
– ជ័យលាភីលេខ ២ ទទួលបានប្រាក់រង្វាន់ចំនួន ១០លានរៀល មេដាយជ័យលាភីលេខ ២ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។
– ជ័យលាភីលេខ ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៥លានរៀល មេដាយជ័យលាភីលេខ ៣ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។
– បេក្ខជនដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ដល់ ៦ ក្នុងម្នាក់ៗទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០ម៉ឺនរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿង។

បន្ថែមពីលើរង្វាន់ជាទឹកប្រាក់និងកុំព្យូទ័រយួរដៃ ចំពោះចំណាត់ថ្នាក់លេខ ១ ដល់លេខ ៦ ដែលជាបេក្ខជនជាប់មកដល់វគ្គផ្តាច់ព្រ័ត្រនឹងទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល រួមទាំងដំណើរទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗដូចជា Google, Amazon Web Services, Startup X និង Meta ជាដើម នៅប្រទេសសិង្ហបុរី នាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង