ព្រះមហាក្សត្រ ស្តេចយាងចូលរួមជាព្រះកិត្តិយស ក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរលើកទី៤ នៅទីក្រុងប៉ារីស
ភ្នំពេញ៖ ក្នុងឱកាសគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅវេលាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងចូលរួមជាព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងសន្និសីទអន្តររដ្ឋាភិបាល ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរលើកទី៤ ក្រោមប្រធានបទ «ការពង្រឹងធនធានមនុស្ស សម្រាប់ការអភិរក្ស និរន្តភាព និងការអភិវឌ្ឍអង្គរ» ប្រកបដោយភាពមហោឡារិកអធិកអធមក្រៃលែង នៅទីស្នាក់កណ្តាលអង្គការយូណេស្កូ ទីក្រុងប៉ារីស។