**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ជាលើកដំបូងក្នុងតំបន់អាស៊ី

ភ្នំពេញ៖កម្ពុជាទទួលបាននូវការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ពីភាពជោគជ័យនៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលជាង ៣០ឆ្នាំ មកនេះ ហើយនៅឆ្នាំ២០២៤ខាងមុខ កម្ពុជានឹងទទួលធ្វើជាប្រធាន នៃអនុសញ្ញាអូតាវ៉ា ដោយសម្រេចជ្រើសយកខេត្តសៀមរាប ជាទីកន្លែងសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជាង ២០០ប្រទេសចូលរួម។
ការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ជាលើកដំបូងក្នុងតំបន់អាស៊ីបន្ទាប់ពីប្រទេសន័រវែសធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ខណៈដែលកិច្ចប្រជុំដ៏សំខាន់នេះធ្វើឡើងរយៈពេល៥ឆ្នាំម្តង។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១អាជ្ញាធមីនកម្ពុជាបានមានប្រសាសន៍ថា កិច្ចប្រជុំនៅប្រទេសស្វីស នៅខែធ្នូ ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា នឹងទទួលញញួរ ធ្វើជាម្ចាស់ផ្ទះរៀបចំនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ប្រព្រឹត្តទៅក្នុងខេត្តសៀម រាប រយៈពេល១ឆ្នាំពេញនៃឆ្នាំ ២០២៤ ក្រោមអធិបតីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណងរៀបចំផែនការរយៈពេល៥ឆ្នាំទៅមុខទៀត តាមរយៈការចេញសេចក្តីថ្លែងការណ៍ទីក្រុងសៀមរាប។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ថ្លែងបែបនេះ នៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ នៅអាជ្ញាធរមីន ក្រោមប្រធាន បទ”ការត្រៀមធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាបអង្គរឆ្នាំ ២០២៤” និងដំណើរបំពេញបេសកកម្មទៅហ្សឺណែវ ប្រទេសស្វីសដើម្បីទទួលញញួរ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃអនុសញ្ញាអូតាវ៉ា។
ឯកឧត្តមបណ្ឌិត លី ធុជបានបន្តថា កិច្ចប្រជុំអនុសញ្ញាអូតាវ៉ានេះ នឹងរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៤នៅឯខេត្តសៀមរាប។ ជាមួយគ្នានេះ ក៏នឹងមានប្រទេសចំនួនជិត២០០លើពិភពលោក មកចូលរួមប្រជុំស្តីពីការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សជាតិ និងការចែករំលែកនូវបច្ចេកទេសបោសសម្អាតគ្រាប់មីន និងការផ្តល់សុវត្ថិភាពអ្នកបោសសម្អាតមីន នឹងរៀបចំផែនការគោលដៅបន្តនៃការអនុវត្តសកម្មភាពបោសសម្អាតមីននៅតាមបណ្តាប្រទេសមួយចំនួន ដើម្បីពិភពលោកគ្មានមីន ។
បើតាមឯកឧត្តមបណ្ឌិត លី ធុជ កម្ពុជាមានសកម្មភាព៣សំខាន់ គឺការជំរុញការអនុវត្តគាំទ្រអនុសញ្ញាអូតាវ៉ាដល់៣៦ប្រទេស មិនទាន់ចូលជាសមាជិក និងប្រទេសជាសមាជិកអាស៊ាន ចំនួន ៤រួមមាន៖ប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា ឡាវ វៀតណាម គឺក្នុងឋានៈជាប្រធាន នៃកិច្ចប្រជុំនេះកម្ពុជា នឹងកៀគរប្រទេសទាំងនេះ ឲ្យចូលជាសមាជិកសន្ធិសញ្ញាអូតាវ៉ា។
នៅលើពិភពលោកនៅមានប្រទេសចំនួន ៣៣ដែលមានស្ថានភាពគ្រាប់មីន ធ្ងន់ធ្ងរពុំទាន់អាចបោសសម្អាតឲ្យអស់នៅឆ្នាំ ២០២៥បានទេ ត្រូវការពេលវេលា។
ការចូលជាសមាជិកអនុសញ្ញាអូតាវ៉ា ក្នុងគោលបំណងបញ្ចប់នូវការឈឺចាប់ និងសោកនាដកម្ម ដោយសារគ្រាប់មីនដែលទាមទារឲ្យប្រទេសជាសមាជិកអូតាវ៉ា ជួយគាំទ្រទាំងធនធាន ហិរញ្ញវត្ថុ និងបច្ចេកទេសបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់បណ្តាប្រទេសជាសមាជិក។

កម្ពុជា២០២៤ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នឹងកៀគរប្រទេសទាំង ៤នៃសមាជិកអាស៊ាន ដូចជា៖ឡាវ សិង្ហ បុរី,មីយ៉ាន់ម៉ា, វៀតណាម ឲ្យចូលជាសមាជិកអូតាវ៉ា ដើម្បីបំពេញបេសកម្មបោសសម្អាតមីន។
អនុញ្ញាអូតាវ៉ា មានប្រទេសចំនួន១៦៤ ជាសមាជិករួចមកហើយ រដ្ឋភាគីចូលជាសមាជិកអនុសញ្ញាអូតាវ៉ា និងទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ធនធានបច្ចេកទេស ។ កិច្ចប្រជុំអនុញ្ញាអូតាវ៉ា អនុវត្តរៀងរាល់៥ ឆ្នាំម្តង ប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំនិងធ្វើផែនការសកម្មភាព៥ឆ្នាំបន្តនៃអនុសញ្ញាអូតាវ៉ា។
សូមបញ្ជាក់ថា ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកាអស់ជាង ២០០ លានដុល្លារអាមេរិកលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដើម្បីធានាសុខសុវត្ថិភាព និងសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋទូទាំងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង