**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ**សម្តេចធិបតី៖ សង្គ្រាមគឺជាទីលានកន្លែងដែលយុវជនអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នាប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ

ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញជាអធិបតីប្រារព្ធពិធី ប្រណាំងទូក “ង” ក្នុងខេត្តស្ទឹងត្រែង ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពប្រារព្ធពិធី ប្រណាំងទូក “ង” ក្នុងខេត្តស្ទឹងត្រែង ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ។ ពិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្មវិធីប្រកួតកីឡាមិត្តភាព និងកម្មវិធីត្រៀមការប្រណាំងទូកង មានដូចខាងក្រោម៖
*ពេលព្រឹក
•ម៉ោង ៧:៣០នាទី ជួបជុំក្រុមកីឡាបាល់ទះ និងកីឡាបាល់ទាត់ ដើម្បីទទួលការណែនាំបច្ចេកទេស និងគោលការណ៍នៃការប្រកួតជាមិត្តភាពរវាងក្រុមកីឡាតាមប្រភេទនីមួយៗពីគណៈកម្មការ។
•ម៉ោង ៨:០០នាទី ដំណើរការប្រកួតកីឡាបាល់ទះ (តារាងមន្ទីរ អ.យ.ក.ខ) ក្នុងនោះមាន៖
-ក្រុមកីឡាបាល់ទះស្រុកសៀមប៉ាង ប្រកួតជាមួយស្រុកបុរីអូរស្វាយសែនជ័យ
-ក្រុមកីឡាបាល់ទះស្រុកថាឡាបរិវ៉ាត់ ប្រកួតជាមួយស្រុកសៀមបូក
-ការប្រកួតបន្តសម្រាប់ក្រុមកីឡាបាល់ទះ (បើមាន និងតាមការសម្រេចរបស់ គណៈកម្មការរៀបចំការប្រកួត)

*ពេលរសៀល
•ម៉ោង ១៣:០០នាទី ក្រុមកីឡាបាល់ទាត់ដែលបានរៀបចំសម្រាប់ការប្រកួតក្នុងកម្មវិធី ជួបជុំ និងត្រៀម តាមការណែនាំបច្ចេកទេស និងគោលការណ៍ប្រកួតរបស់គណៈកម្មការរៀបចំការប្រកួត
•ម៉ោង ១៣:៣០នាទី ចាប់ផ្តើមការប្រកួតកីឡាបាល់ទាត់ (តារាងវិទ្យាល័យព្រះរាជបូជនីយកិច្ច)៖
-ក្រុមបាល់ទាត់ មិត្តចាស់ ប្រកួតជាមួយក្រុមបាល់ទាត់ស្រុកសៀមប៉ាង
-ក្រុមបាល់ទាត់ ស.ស.យ.ក.ខេត្ត ប្រកួតជាមួយក្រុមបាល់ទាត់សាមគ្គី
-កម្មវិធីប្រកួតអាចមានការប្រែប្រួលជាក់ស្ដែង តាមការសម្រេចរបស់គណៈ កម្មការរៀបចំការប្រកួត
•ម៉ោង ១៥:៤៥ ជួបជុំប្រធានក្រុមទូកង និងក្រុមកីឡាទូកងដែលបានចុះឈ្មោះប្រណាំង ជាមួយ អនុគណៈកម្មការបច្ចេកទេស រួមជាមួយប្រធាន អនុប្រធានអនុគណៈកម្មការជំនាញទាំងអស់ន គណៈកម្មការរៀបចំពិធីប្រណាំងទូកងថ្នាក់ខេត្ត (អាចអុំសាកល្បងតាមការចាំបាច់)
•អនុគណៈកម្មការជំនាញពាក់ព័ន្ធ និងប្រធានក្រុមទូកងនីមួយៗ ត្រៀមរៀបចំការស្នាក់នៅ អាហារ សម្ភារ ព្រមទាំងការពារសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងស្នាក់នៅរបស់កីឡាទូកង។

សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣: ពិធីប្រណាំងទូកងថ្ងៃទីមួយ មានដូចខាងក្រោម៖
*ពេលព្រឹក
•ម៉ោង ៧:០០នាទី ពិធីករពិធីការិនី ប្រកាសកម្មវិធីប្រណាំងទូក និងសេចក្តីអត្ថាធិប្បាយ អំពី ប្រវត្តិខេត្ត ក្រុង ស្រុក និងប្រវត្តិទូក ក្រុមកីឡាករទូកង និងដំណើរទស្សនីយភាពផ្សេងៗ សម្រាប់ការប្រារព្ធពិធី ព្រមទាំងសារអប់រំអំពីសុខភាព បរិស្ថាន អនាម័យ និងបញ្ហាគ្រឿងញៀន…
•ម៉ោង ៧:៣០នាទី ជួបជុំថ្នាក់ដឹកនាំខេត្ត ដើម្បីសុំសេចក្តីសុខសេចក្ដីចម្រើននៅវត្តពោធិញាណ (វត្តព្រះអង្គធំ) រៀបចំសម្របសម្រួលដោយមន្ទីរធម្មការនិងសាសនាខេត្ត ជាមួយរដ្ឋបាលខេត្ត
•ម៉ោង ៨:០០នាទី ប្រារព្ធពិធីក្រុងពាលី ដោយមានវត្តមានអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំខេត្ត តំណាងស្ថានអគ្គកុងស៊ុលឡាវ ប្រចាំក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុង ខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក ប្រធានក្រុមទូកងទាំងអស់ ចៅសង្កាត់ ចៅសង្កាត់រងទាំង៤ក្នុងក្រុងស្ទឹង ត្រែង រៀបចំសម្របសម្រួលដោយមន្ទីរធម្មការនិងសាសនាខេត្ត ជាមួយរដ្ឋបាលខេត្ត នៅនឹងទី តាំងវេទិកាប្រារព្ធពិធី (ខាងមុខសាលាខេត្តចាស់)
•ប្រសាសន៍សំណេះសំណាល និងប្រកាសបើកពិធីប្រណាំងទូកង ដោយឯកឧត្តមអភិបាលខេត្ត
•ម៉ោង ៩:០០នាទី ដំណើរការប្រណាំងទូកងផ្លូវការ

*ពេលរសៀល
•ម៉ោង ១៤:៣០នាទី គណៈអធិបតី និងភ្ញៀវកិត្តិយសអញ្ជើញដល់វេទិកា
•ម៉ោង ១៥:០០នាទី បន្តដំណើរការប្រណាំងទូកងផ្លូវការ

*ពេលរាតី្រ
•ទស្សនាការសម្ដែងរបាំសិល្បៈ (កម្មវិធីជាក់ស្ដែង) ការប្រគំតន្ត្រីសម័យ នៅទីតាំងឆាកតន្ត្រីទាំងពីរ ( ទីតាំង (នៅទីធ្លាខាងកើតរង្វង់មូលមាត់ទន្លេ និងនៅទីធ្លាខាងជើងរង្វង់មូលព្រះបាទជ័យវរ្ម័ន)
•ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ក្រៅស្រុក និងផលិតផលក្នុងមូលដ្ឋានសម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣: ពិធីប្រណាំងទូកងថ្ងៃទីពីរ មានដូចខាងក្រោម៖
*ពេលព្រឹក
•ម៉ោង ៨:០០នាទី ពិធីករ និងពិធីការិនី អត្ថាធិប្បាយ អំពីប្រវត្តិខេត្ត ក្រុង ស្រុក និងប្រវត្តិទូកង ព្រមទាំងក្រុមកីឡាករ ទស្សនីយភាព និងសារអប់រំផ្សេងៗសម្រាប់អង្គពិធី
•ម៉ោង ៨:៣៥នាទី ទស្សនិកជន និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអញ្ជើញចូលរួមទស្សនា
•ម៉ោង ៨:៤៥នាទី ក្រុមពិធីការគោរពអញ្ជើញគណៈអធិបតី ភ្ញៀវកិត្តិយសចូលកាន់វេទិកា
•ម៉ោង ៩:00នាទី បន្តកម្មវិធីពិធីប្រណាំងទូកងជាផ្លូវការ (តាមកម្មវិធីបច្ចេកទេស)
*ពេលរសៀល
•ម៉ោង ១៤:០០-១៦:០០នាទី បន្តកម្មវិធីប្រណាំងទូកង និងការប្រកួតផ្តាច់ព្រ័ត្រដណ្ដើមជ័យលាភី
•ម៉ោង ១៦:១៥នាទី ពិធីប្រគល់រង្វាន់ជ័យលាភី និងរង្វាន់លើកទឹកចិត្តជូនក្រុមកីឡាករ
•ម៉ោង ១៧:០០នាទី ពិធីករ ពិធីកាវិនីគោរពថ្លែងអំណរគុណគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ សាធារណជន និងអ្នកឧបត្ថម្ភគាំទ្រដល់កម្មវិធី ចប់កម្មវិធីប្រណាំងទូកងថ្នាក់ខេត្ត
•ម៉ោង ១៧:៣០នាទី ចប់កម្មវិធីប្រណាំងទូកងថ្នាក់ខេត្ត។

*ពេលរាតី្រ
•ពិធីបាញ់កាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
•ទស្សនាការសម្ដែងរបាំសិល្បៈ (កម្មវិធីជាក់ស្ដែង) ការប្រគំតន្រ្តីសម័យ នៅទីតាំងឆាកតន្ត្រីទាំងពីរ ទីតាំង (នៅទីធ្លាខាងកើតរង្វង់មូលមាត់ទន្លេ និងនៅទីធ្លាខាងជើងរង្វង់មូលព្រះបាទជ័យវរ្ម័ន)
•ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ក្រៅស្រុក និងផលិតផលក្នុងមូលដ្ឋាន ៕

សម្រាប់បញ្ជីឈ្មោះអង្គភាព និងឈ្មោះទូក ដែលបានចុះឈ្មោះរួមមាន៖
១.រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ មានឈ្មោះថា «ថាឡាសែនជ័យបារមីព្រះគោ» ចំនួន០១ ស្មើនឹង ១៣នាក់
២.រដ្ឋបាលក្រុងស្ទឹងត្រែង មានឈ្មោះថា «ស្ទឹងត្រែងក្រុងសែនជ័យបារមីព្រះគង្គារ» ចំនួន០២ ស្មើនឹង ១៣នាក់
៣.រដ្ឋបាលស្រុកសេសាន មានឈ្មោះថា «សេសានសែនជ័យបារមីប្រាសាទគូរ» ចំនួន០៣ ស្មើនឹង ១៦នាក់
៤.រដ្ឋបាលស្រុកសៀមបូក មានឈ្មោះថា «សៀមបូកសែនជ័យបារមីតេជោ» ចំនួន០៤ ស្មើនឹង ១៦នាក់
៥.រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ មានឈ្មោះថា «បុរីអូរស្វាយសែនជ័យ» ចំនួន០៥ ស្មើនឹង ១៩នាក់
៦.រដ្ឋបាលខេត្តស្ទឹងត្រែង មានឈ្មោះថា «ស្ទឹងត្រែងសែនជ័យបារមីព្រះអង្គធំ» ចំនួន០៦ ស្មើនឹង ១៨នាក់
៧.មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីរធនធានទឹក និងឧតុនិយម, រតនាគារ និងសាខាធនាគារជាតិ មានឈ្មោះថា «បារមីវត្តកាំងមេម៉ាយសែនជ័យ» ចំនួន០៧ ស្មើនឹង ២២នាក់
៨.រដ្ឋបាលស្រុកសៀមប៉ាង មានឈ្មោះថា «សៀមប៉ាងសែនជ័យ» ចំនួន០៨ ស្មើនឹង ២២នាក់
៩.រដ្ឋបាលស្រុកសេសាន មានឈ្មោះថា «សេសានសែនជ័យបារមីប្រាសាទបាដើម» ចំនួន០៩ ស្មើនឹង ២២នាក់
១០.មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សាខាពន្ធដារ, សាខាគយ និងរដ្ឋាករ,សាខាកាំកុងត្រូល និងអង្គភាពអាកាសចរណ៍ស៊ីវិល «ហង្សស្លាបដែក» ចំនួន១០ ស្មើនឹង ២២នាក់
១១.មន្ទីរកិច្ចការនារី, មន្ទីរផែនការ, មន្ទីរបរិស្ថាន, មន្ទីរទេសចរណ៍ និងអង្គភាពពន្ធនាគារ មានឈ្មោះថា «ស្ទឹងត្រែងសែនជ័យបារមីតេជោ» ចំនួន១០ ស្មើនឹង ២២នាក់
១២.មន្ទីរព័ត៌មាន, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយូដី, មន្ទីរមុខងារសាធារណៈ, មន្ទីរពាណិជ្ជកម្ម និងមន្ទីររ៉ែ និងថាមពល មានឈ្មោះថា «ស្ទឹងត្រែងសែនជ័យបារមីស្តេចនាគ» ចំនួន១២ ស្មើនឹង ២២នាក់
១៣.រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ មានឈ្មោះថា «ថាឡាសែនជ័យបារមីប្រាសាទប្រាំបួនល្វែង» ចំនួន១៣ ស្មើនឹង ២២នាក់
១៤. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, សាលាដំបូង, មន្ទីរសុខាភិបាល និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ មានឈ្មោះថា «កសិកម្មមានជ័យសិរីសុខាភិបាលសាលាដំបូង» ចំនួន១៤ ស្មើនឹង ២២នាក់
១៥.មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, មន្ទីរធម្មការ និងសាសនា, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ, មន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ មានឈ្មោះថា «មហានាគសែនជ័យបារមីមេគង្គ» ចំនួន១៥ ស្មើនឹង ២២នាក់
១៦.មន្ទីរអប់រំ យុវជន និងកីឡា, មន្ទីរសាធារណៈការ,អង្គភាពអគ្គិសនី និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង មានឈ្មោះថា «ឦសានសែនជ័យ» ចំនួន១៦ ស្មើនឹង ២២នាក់
១៧.ស្នងការនគរបាលខេត្ត មានឈ្មោះថា «រាជសីហ៍សេកុងសែនជ័យបារមីលោកតាប៉ាង» ចំនួន១៧ ស្មើនឹង ២២នាក់ ៕

អត្ថបទដែលជាប់ទាក់ទង