លោក ញ៉ាញ់ ជាបហ៊ង ក្រុងពាលីទូក “ ព្រែកត្នោត មហាសែនតេជះ “ ដើម្បីសុំសេចក្ដីសុខចូលរួមប្រកួតនាឱកាសព្រះរាជពិធីបុណ្យអ៊ុំទូក នៅស្ទឹងព្រែកត្នោត
ភ្នំពេញ៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូកខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ មន្ត្រីរាជការ និងកីឡាករអ៊ុំទូក បានក្រុងពាលីទូក “ ព្រែកត្នោត មហាសែនតេជះ “ ដើម្បីសុំសេចក្ដីសុខចូលរួមប្រកួតនាឱកាសព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ នៅស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ។