**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**អត្រាប្តូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣២រៀល សម្រាប់ថ្ងៃទី៣ ខែមករានេះ**អ្នកនាំពាក្យ៖ ២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម ៣ពាន់សេវាជូនពលរដ្ឋ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប

លោកជំទាវ ជូ ប៊ុនអេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំការិយាល័យត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកស្រី ស៊ិនឌី ដាយ័រ (Ms. Cindy Dyer, Ambassador at Large) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំការិយាល័យត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្រសួងការបរទេសសហរដ្ឋអាមេរិក និងជាអ្នកទទួលបន្ទុកសរសេររបាយការណ៍វាយតម្លៃប្រចាំឆ្នាំ ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ នាទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបរវាង គណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី ស៊ិនឌី ដាយ័រ (Ms. Cindy Dyer, Ambassador at Large) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំការិយាល័យត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្រសួងការបរទេសសហរដ្ឋអាមេរិក និងជាអ្នកទទួលបន្ទុកសរសេររបាយការណ៍វាយតម្លៃប្រចាំឆ្នាំ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលដឹកនាំដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប. គឺជាជំហាននៃការរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងបរិបទការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ផ្អែកលើរបាយការណ៍ លោកជំទាវ ជូ ប៊ុនអេង បានធ្វើសេចក្តីរាយការណ៍ អំពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាសេនាធិការ និងជាយន្តការអន្តរក្រសួង ស្ថាប័ន និងបើកទូលាយ ក្នុងកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន និងបានទទួលលទ្ធផលគួរឱ្យកត់សម្គាល់។

លោកស្រី ស៊ិនឌី ដាយ័រ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសឱ្យលោកស្រីបានមកជួបពិភាក្សាដោយផ្ទាល់ ជាមួយក្រសួង ស្ថាប័នជំនាញសំខាន់ៗ និងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដែលធ្វើឱ្យលោកស្រីយល់កាន់តែច្បាស់អំពីស្ថានភាពពិតនៅកម្ពុជា។

មុននឹងមកដល់កម្ពុជា លោកស្រីបានជួបពិភាក្សា និងសិក្សាស្វែងយល់ពីប្រទេសមួយចំនួន ដែលលោកស្រីកត់សម្គាល់ឃើញថា ភាពប្រឈមនឹងបទល្មើសជួញដូរមនុស្សតាមប្រព័ន្ធអនឡាញនេះ មានភាពស្មុគ្រស្មាញ ប្រហាក់ប្រហែលគ្នា។ ហើយលោកស្រីក៏ទទួលស្គាល់ថា នេះជាបទល្មើសបែបថ្មី ដែលប៉ះពាល់ទៅគ្រប់ប្រទេស មិនមែនតែកម្ពុជានោះទេ។ បន្ទាប់មកលោកស្រី ប្រធានគណៈប្រតិភូអាមេរិក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបើកទូលាយឱ្យមានកិច្ចសហការ ដើម្បីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោកស្រីបានសន្យាថានឹងពិនិត្យឡើងវិញនូវការវាយតម្លៃដែលធ្វើឡើងកន្លងមកនេះ និងខិតខំបន្តប្រមូលទិន្នន័យឱ្យបានពេញលេញ។

ចុងបញ្ចប់នៃកិច្ចពិភាក្សា រវាងគណៈប្រតិភូទាំងពីរបានឯកភាពគ្នា ថាកិច្ចសហការរវាងប្រទេសពាក់ព័ន្ធគឺជាកត្តាចាំបាច់ ដើម្បីឆ្លើយតបបញ្ហារួមនេះ ហើយក៏ត្រូវមានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្នុងការអនុវត្តទៅដល់សមត្ថកិច្ចគ្រប់ផ្នែកដែលពាក់ព័ន្ធ ដើម្បីយល់ដឹង និងសហការគ្នាកាន់តែល្អប្រសើរ លើការកំណត់អត្តសញ្ញាណ ការបង្ក្រាប សង្គ្រោះ ការផ្តន្ទាទោស ការផ្តល់សេវា និងសមាហរណកម្មជនរងគ្រោះ ឱ្យបានកាន់តែល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង