អាវរងាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន សាលាពលទាហានទី៥ យោធភូមិភាគទី៥
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ឌុច ដួន នាយកសាលាពលទាហានទី៥ យោធភូមិភាគទី៥ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ចំណុះសាលាពលទាហាន យោធភូមិភាគទី៥។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី នាយកសាលាពលទាហាន យោធភូមិភាគទី៥ បានមានប្រសាសន៍ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខភាពរបស់កងទ័ពជានិច្ច ពេលរដូវភ្លៀង យើងទទួលបានអាវភ្លៀង ហើយនៅពេលនេះរដូវរងាជិតចូលមកដល់យើងទាំងអស់គ្នាក៏ទទួលបានអាវរងាគ្រប់ៗគ្នាផងដែរ។
ជំនួសមុខឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពរបស់កងទ័ព ឧបត្ថម្ភទាំងស្មារតី សម្ភារៈ និងថវិកាផ្សេងៗដល់យោធិនទាំងអស់គ្រប់កាលៈទេសៈ គ្រប់ពេលវេលា៕