**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ការកំណត់គោលដៅជាតិស្ករ លើអ្នកជំងឺទឹកនោមផ្អែម ដែលមានវ័យចំណាស់!

សុខភាព៖ មនុស្សចាស់បើទោះជាមានវ័យស្របាលគ្នា តែស្ថានភាពសុខភាពមិនសុទ្ធតែដូចគ្នានោះទេ។
ការកំណត់គោលដៅកំរិតជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែមដែលមានវ័យចំណាស់ក៏ត្រូវ ពិចារណាទៅលើកត្តាមួយចំនួន រួមមានស្ថានភាពជាទូទៅរបស់អ្នកជំងឺ, កម្រិតនៃការចងចាំ, ជីវភាពប្រចាំថ្ងៃ, ស្ថានភាពសេដ្ឋកិច្ច ។ល៕ ហេតុដូចនេះហើយគ្រូពេទ្យតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល អ្នកជំងឺដែលមានវ័យចំណាស់។

១-អ្នកជំងឺខ្លះនៅមាំទាំអាចចូលរួមកិច្ចការក្នុងសង្គមនានាបាន នៅអាចធ្វើដំណើរទីជិតទីឆ្ងាយជាដើម (personne âgée dite “Vigoureuse”) ។ គោលដៅនៃការព្យាបាល គ្រូពេទ្យកំណត់កំរិតជាតិស្ករ បានប្រហាក់ប្រហែលនឹងអ្នកជំងឺទឹកនោមផ្អែមទូទៅ ពោលគឺ មធ្យមភាគជាតិស្ករ HbA1c នៅចន្លោះពី 6.5% ទៅ 7.5% ។ អាចកំណត់ម៉្យាងទៀតបានថា ជាតិស្ករពេលព្រឹកមុនពិសារអាហារ ≤126mg/dl។

២-អ្នកជំងឺខ្លះទៀតក៏មានជំងឺប្រចាំកាយ តែនៅអាចចាត់ចែងកិច្ចការប្រចាំថ្ងៃដោយខ្លួនឯងបាន(Personne âgée dite “Fragile”)។ អ្នកជំងឺវ័យចំណាស់ដែលមានបញ្ហាសុខភាពប្រចាំកាយ ហើយងាយធ្លាក់ខ្លួនឈឺ ការកំណត់គោលដៅមធ្យមភាគជាតិស្ករមិនតឹងរឹងពេកនោះទេ ព្រោះអ្នកជំងឺក្នុងក្រុមនេះងាយប្រឈមនឹងការខ្វះសារជាតិចិញ្ចឹមរាងកាយ (Dénutrition) ការចុះជាតិស្ករខ្លាំង (Hypoglycemia) ការចុះសម្ពាធឈាមភ្លាមៗពេលក្រោកឈរ (Hypotension Orthostatique)។

មធ្យមភាគជាតិស្ករ HbA1c ចន្លោះ 7.5% ទៅ 8%។ ឬកំណត់ម៉្យាងទៀត ជាតិស្ករមុនអាហារពេលព្រឹក នៅចន្លោះ 126mg/dl ទៅ 160mg/dl។

៣-តែផ្ទុយទៅវិញអ្នកជំងឺមួយចំនួនដែលមានស្ថានភាពជរា តែងតែត្រូវការអ្នកបីបាច់ថែរក្សាជាប្រចាំ (Personne âgée dite “Malade”)។ ករណីអ្នកជំងឺជរា ត្រូវការអ្នកថែទាំវិញ គោលដៅនៃមធ្យមភាគជាតិស្ករគឺ 7.5% ទៅ8.5% ៕

អត្ថបទដែលជាប់ទាក់ទង