**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

រដ្ឋមន្ត្រីក្រសួងរ៉ែ រៀបចំដំណើរទស្សនកិច្ចសិក្សា ជូនសិស្សានុសិស្សថ្នាក់ទី១២ ដែលទើបប្រឡងចប់ ឆ្ពោះទៅតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប


ភ្នំពេញ៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានរៀបចំដំណើរទស្សនកិច្ចសិក្សា ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ ក្នុងក្រុងពោធិ៍សាត់ ប្រមាណ៧០៣នាក់ ស្រី៣៦៦នាក់ ដែលទើបបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រក្នុងខេត្តសៀមរាប ទឹកដីអង្គរដ៏បវរនៃយើង។

ដំណើរទស្សនកិច្ចសិក្សានេះដែរ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានរយៈពេល ១យប់ ២ថ្ងៃ ក្រោមប្រធានបទ​ «យុវជនពោធិសាត់​ រួមគ្នាលើកស្ទួយទេសចរណ៍វប្បធម៌អង្គរមរតកជាតិ» ដោយបានការសម្របសម្រួលពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត។

ទស្សនកិច្ចសិក្សានេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់​ឱកាស​ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស ​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ​ដែល​ទទួលបានតាមរយៈការទស្សនា ​ឬសិក្សា​ឈ្វេងយល់ ​អំពីតំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រដ៏​ល្បីល្បាញ​នានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ នៅក្នុងទឹកដីអង្គរនៃយើង។

លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កែវ រតនៈ និងលោក ខូយ រីដា បានថ្លែងឱ្យដឹងថា ចំពោះដំណើរទស្សនកិច្ចសិក្សា ជូនសិស្សានុសិស្ស ថ្នាក់ទី១២ ក្នុងក្រុងពោធិ៍សាត់ នាឱកាសនេះ គឺជាការឆ្លើយតបទៅនឹងការសន្យារបស់ថ្នាក់ដឹកនាំយើង នាឱកាសជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ទូទាំងខេត្ត និងរៀបចំរាត្រីសមោសរ បាញ់កាំជ្រួច អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី នៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ កាលពីពេលកន្លងទៅ។

លោកអភិបាលរងខេត្តរូបនេះ បាននាំនូវការផ្តាំផ្ញើសេចក្តីនឹករលឹក និងចូលរួមសប្បាយរីករាយពីចំងាយ ពីសំណាក់លោក កែវ រតនៈ និងលោក ខូយ រីដា ទោះបីជាលោកទាំង២ មិនបានមកដោយផ្ទាល់ក៏ដោយ ក៏លោកទាំង២បានចាត់តំណាង និងក្រុមការងារយុវជន រៀបចំទទួលក្មួយៗ ទាំងការស្នាក់នៅ ហូបចុក និងទស្សនាកំសាន្តតំបន់រមណីយដ្ឋានរប្បធម៌ប្រវត្តិសាស្ត្រនានា ប្រកបដោយសុខសុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់។

លោក ងួន ប៉ោសេង ក៏បានឱ្យដឹងផងដែរថា លោក កែវ រតនៈ និងលោក ខូយ រីដា ក៏ដូចជារូបលោកផ្ទាល់ ធ្លាប់បានជួបនូវបញ្ហាលំបាកនានា ក្នុងរបបខ្មែរក្រហម រហូតរួចផុតពីការកាប់សម្លាប់ អាចរស់រានមានជីវិត ទទួលបានសុខសន្តិភាព និងមានឱកាសបានសិក្សារៀនសូត្រ ឈានទៅសម្រេចគោលបំណង ក្លាយជាថ្នាក់ដឹកនាំមកដល់បច្ចុប្បន្ន។ នេះដោយសារការខិតខំប្រឹងប្រែង តស៊ូពុះពារគ្រប់ឧបសគ្គ មិនថាមានបញ្ហាលំបាកយ៉ាងណា ក៏មិនថ្អូញថ្អែរដែរ។

លោកក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ថ្នាក់ទី១២ ទូទាំងក្រុងពោធិ៍សាត់ទាំងអស់ ដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទោះបីជាលទ្ធផលជាប់ ឬធ្លាក់យ៉ាងណា ក៏មិនត្រូវមោទនភាព ឬតូចចិត្តនោះឡើយ ត្រូវបន្តតស៊ូអភិវឌ្ឍសមត្ថភាពខ្លួន ទាំងចំណេះដឹង ចំណេះធ្វើ និងភាសាបរទេសបន្ថែមទៀត ដើម្បីកសាងអនាគតខ្លួន គ្រួសាររបស់ខ្លួន និងសង្គមជាតិទាំងមូល ជាពិសេសចូលរួមដើម្បីធ្វើការអភិវឌ្ឍទឹកដីកំណើត របស់យើង។

ជួសមុខឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ ទូទាំងក្រុងពោធិ៍សាត់ និងយុវជនឃុំស្វាយលួង ស្រុកកណ្តៀងទាំងអស់ សូមគោរពថ្លែងអំណរគុណ ជូនចំពោះឯកឧត្ដម កែវ រតនៈ, ឯកឧត្ដម ខូយ រីដា និងលោក ងួន ប៉ោសេង សូមលោកទាំង៣ មានសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើនឡើង និងទទួលបានជោគជ័យគ្រប់ភារកិច្ច ទាំងកិច្ចការងារបក្ស និងរដ្ឋ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង