**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

មន្ត្រីជាន់ខ្ពស់ក្រសួង​ធនធាន​ទឹក​ ជួបពិភាក្សាការងារជាមួយ​តំណាង​ជាន់ខ្ពស់​ធនាគារវិនិយោគអឺរ៉ុប​

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣​ នៅសាលប្រជុំរំដួល នាទីស្តីការក្រសួង​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និង​ឧតុនិយម អមដោយសហការីជាតិ និងអន្តរជាតិ​បានជួបពិភាក្សា​ការងារ​ជាមួយឯកឧត្តម Francesco Consiglio តំណាងជាន់ខ្ពស់ធនាគារវិនិយោគអឺរ៉ុប(EIB) ដែលមានទីស្នាក់ការ​កណ្តាល​នៅទីក្រុង​ព្រុចស៊ែល​ ប្រទេសប៊ែលហ្សិក។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា​ ​ជំនួបពិភាក្សានាពេលនេះ​ផ្តោតលើការ​ជំរុញ​កិច្ចសហប្រតិ​បត្តិ​ការ​នានា​រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារវិនិយោគអឺរ៉ុប (EIB) ឱ្យបានកាន់តែខ្លាំងទ្វេ​ឡើង​៖

១) ជំរុញការបំពាក់ប្រព័ន្ធ Doppler Rada ឱ្យបានកាន់តែឆាប់​បំផុតនៅក្នុងមន្ទីរ​ធន​ធានទឹក និងឧតុនិយម​ខេត្តកំពង់ធំ​ ក្នុងភូមិសាស្រ្តក្រុងស្ទឹងសែនដែលជាកន្លែងល្អ​និងមានសុវត្ថិភាពខ្ពស់បំផុត​​ក្នុង​ការរក្សា និង​ផ្តល់ព័ត៌មាន។

២)​ ជំរុញការបំពាក់ឧបករណ៍បច្ចេកវិទ្យាទំនើបគ្រប់បែបយ៉ាងជាមួយនឹង Digital និង Remote Sensing រួមជាមួយ​ការបង្កើតឡើងនូវប្រព័ន្ធរក្សាទុកគ្រប់ប្រភេទទិន្នន័យ​ដែលផ្តល់ឱ្យ​ដោយ​ផ្កាយ​រណប និង​ការ​ប្រមូល​ដោយឧបករណ៍ពីអាងទន្លេចំនួន​ ៥តំបន់​ធំៗ ពីតំបន់អាងទន្លេរងចំនួន ៣៩កន្លែង និងពី​អនុ​អាង​ទន្លេរងចំនួន ១៤២កន្លែង

៣)​ ជំរុញការផ្តល់ឱ្យបានច្រើនជាអតិបរមានូវជំនួយឥតសំណងពីសហគមន៍អឺរ៉ុបតាមរយៈ EIB ទៅ​តាម​គោលនយោបាយយុទ្ធសាស្រ្តបំណុលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

៤)​ ជំរុញកិច្ចខំប្រឹងប្រែងត្រីគុណភាពជាសហហិរញ្ញប្បទានរបស់ EIB ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ធ្វើទំនើបកម្មលើក្រុមអាងទន្លេទីII ក្នុងតំបន់​ប៉ូលសេដ្ឋកិច្ចទី៤ ក្នុងភូមិសាស្រ្តភាគពាយព្យនៃប្រទេសកម្ពុជាលើគម្រោងគ្រប់គ្រងធនធានទឹក​ចម្រុះ (IWRM)៕

អត្ថបទដែលជាប់ទាក់ទង