អភិបាលខេត្តតាកែវ អញ្ជើញចូលរួមទស្សនានឹងបេីកការប្រណាំងទូកងនៅរមណីយដ្ឋានទន្លេបាទី
ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៊ុណ្ណាដាវី នឹងបុត្រា ឯកឧត្តម ស្រី បេនសមាជិកព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹនាំរដ្ឋបាលខេត្ត លោកអភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជេីញចូលរួមទស្សនានឹងបេីកការប្រណាំងទូកងនៅរមណីយដ្ឋានទន្លេបាទី ស្ថិតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ដែលមានរយះពេល ២ថ្ងៃ វិញ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រដ្ឋបាលខេត្ត ក៏បានរៀបចំមានការប្រគុំតន្រ្តី សម្ដែង សិល្បៈ តាំងពិព័រណ៍ និងការតាំងបង្ហាញនូវមុខម្ហូប អាហារ សម្ភារៈ ផលិតផលរបស់ភូមិមួយផលិតផលមួយ សម្រាប់ប្រើប្រាស់ផ្សេងៗ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះដែរក៏មានការបាញ់កាំជ្រួចនាពេលរាត្រី គឺនៅថ្ងៃទី១៨ និងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ផងដែរ ដែលមានទូកងមកពីបណ្តាក្រុងស្រុកទាំង១០ចូលរួមប្រកួតចំនួន ២៣ទូក កីឡាករ២៨៨នាក់ផងដែរ ៕