**ស៊ីរី ប្តេជ្ញាបង្កើតទំនាក់ទំនងបរទេស ជាវិជ្ជមាននៅទូទាំងតំបន់**នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni ធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់រដ្ឋ Florida**ជនជាតិរ៉ូហ៊ីងយ៉ាជាង ២០០នាក់ ចូលទៅដល់ច្រាំងសមុទ្រខេត្តអាសេ នៃប្រទេសឥណ្ឌូណេស៊ី ខណៈ ៣០០នាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញពីដែនទឹកម៉ាឡេស៊ី**អ៉ីស្រាអែល និងក្រុមហាម៉ាស មិនអាចឈានដល់ការព្រមព្រៀងគ្នាទេ ជុំវិញបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា**ក្រុមកាងារអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកអំណោយរបស់ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខអនុសេនីយ៍ឯក ស្វាយ ហុិន ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន**ឧត្ដមសេនីយ៍ទោ ខូវ លី៖ កម្លាំងជំនាញ ចុះអន្តរាគមន៍បង្ក្រាបករណីជនបរទេសមួយក្រុមធំ ដែលរត់ចេញពីកាស៊ីណូមួយកន្លែង រួចធ្វើសកម្មភាពតវ៉ានៅក្បែរច្រកព្រំដែនអូរស្មាច់**សត្វក្រៀល ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងតំបន់ការពារទេសភាពអន្លង់ព្រីង បានថយចុះប្រមាណ ១៥ក្បាល**អាកាសយានដ្ឋាន Muan នៅតែផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារការស៉ើបអង្កេតលើករណីធ្លាក់យន្តហោះ Jeju Air**អ៊ីតាលី កំពុងជំរុញការចរចាសម្រាប់កិច្ចព្រមព្រៀង ១.៥ពាន់លានអឺរ៉ូ ជាងមួយក្រុមហ៊ុន SpaceX**អាមេរិក ជឿថា រុស្ស៉ីកំពុងពង្រីកកិច្ចសហប្រតិបត្តិការវិស័យអវកាស ជាមួយកូរ៉េខាងជើង ជាថ្នូរនឹងការបញ្ជូនទ័ពទៅជួយប្រយុទ្ធ ក្នុងសង្រ្គាមអ៊ុយក្រែន**ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សំណេះសំណាលជាមួយក្រុមវិស្វកម្ម និងត្រូតពិនិត្យការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ នៅស្រុកសណ្តាន់**ក្តីសង្ឃឹម ជារបស់ដ៏មានតម្លៃបំផុតក្នុងសម័យនេះ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅបុសខ្នុរ ស្រុកចម្ការលើ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា .**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រម្លឹកពីគុណតម្លៃ៧មករា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងធនធានទឹក និងឧតុនិយម**ក្រសួងមុខងារសាធារណៈ និងក្រសួងធនធានទឹក សហការរៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»**រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តស៊ីសាកេត ប្តេជ្ញាពង្រឹងចំណងទំនាក់ទំនង និងជំរុញជីវភាពពលរដ្ឋទាំងសងខាងកាន់តែល្អប្រសើរ**មន្ត្រីការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្ត សហការជាមួយកងរាជអាវុធហត្ថ ចុះប្រតិបត្តិការរកបទល្មើស ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំលើករណីស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែ និងនៅតាមពន្ធនាគាររាជធានី ខេត្ត**រដ្ឋមន្ត្រីក្រសួងអប់រំ៖ កីឡា មានសារៈសំខាន់ខ្លាំង ក្នុងជីវិតរបស់ប្រជាជនគ្រប់រូប ក្នុងការជួយកាត់បន្ថយសម្ពាធ ក៏ដូចជាមានលំនឹងរវាងការរស់នៅ និងការសម្រាក**អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការងារ​ និងអ្នកវិភាគសេដ្ឋកិច្ចលើកឡើងថា យុវជនត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត សម្រាប់ខ្លួនឯង និងសង្គមជាតិ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កត្តា អ៊ន លើកទឹកចិត្តដល់យុវជនដែលពុំ ទាន់មានជំនាញច្បាស់លាស់គួរចាប់យកឱកាសចូលរៀនវគ្គជំនាញខ្លីដែលរាជរដ្ឋាភិបាល​ផ្តល់ជូន​តាមរយៈ កម្មវិធី​បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហានិភ័យនៅទូទាំង​ប្រទេសចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងថែមទាំងទទួលបាន​​នូវប្រាក់​ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលពេលកំពុងសិក្សា​ទៀតផង។

ឯកឧត្តម អំពាវនាវដល់​យុវជន​គួរចាប់​យក​ជំនាញ​ដែល​ខ្លួនស្រឡាញ់ និងជាទីផ្សារកំពុងត្រូវការ ដូចនេះយុវជនអាចជ្រើសរើសមុខជំនាញ​ចូល​រៀន​បានតាមរយៈកម្មវិធី​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដែលផ្តល់ជូនដោយ​រាជរដ្ឋា​ភិបាល​​​​​​​​នៅពេលនេះ ដែលមានមុខ​ជំនាញ​ដល់​ទៅ៣៨មុខ ក្នុងវិស័យចំនួន១០ សុទ្ធសឹងជា​តម្រូវការ​ទីផ្សារ។

ឯកឧត្តម កត្តា អ៊ន យល់ឃើញថា យុវជនម្នាក់គួរ​មាន​ជំនាញ​មួយច្បាស់លាស់ប្រចាំជីវិត ដែលមានន័​យ​ថាត្រូវ មានចំណេះដឹងមួយច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតខ្លួនឯង ជួយដល់គ្រួសារ និងជួយដល់សង្គមជាតិ។

បន្ថែម​ពីនេះ ឯកឧត្តម កត្តា អ៊ន ចាត់ទុកថា ការបណ្តុះបណ្តាលជំនាញគឺជាស្ពានដែលអាចឱ្យយុវជនរក ចំណូល​​បានសម្រាប់ខ្លួនឯង និងអាចមានលទ្ធភាពបន្តការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សាទៀតផង។ ទន្ទឹម​នឹង​ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសហើយនោះ ឯកឧត្តម កត្តា អ៊ន ក៏ជម្រុញយុវជនត្រូវយកចិត្ត​ទុកដាក់ពីជំនាញទន់ផងដែរ ដែលសំដៅដល់ការរៀបចំកិរិយាមាយាទ សីលធម៌ គុណធម៌ ដើម្បីក្លាយជាកម្លាំង​ពលកម្មជំនាញប្រកបដោយគុណភាព។

ចំពោះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យ​សភា​កម្ពុជា មើលឃើញថា​គោលនយោបាយរបស់រាជរដ្ឋាភិបាល​ដែលដាក់​ចេញ​នាពេលនេះពិតជាចាំបាច់ ក្នុង​​ការ​បណ្តុះបណ្តាលមូលធនមនុស្សប្រកបដោយគុណភាព ដែលមានន័យថា​ មានមនុស្សហើយ​ត្រូវមាន​ទាំងចំណេះ​​​ដឹង​ សមត្ថភាព បច្ចេកទេស សុខភាព ទម្លាប់ការងារល្អផងដែរ។ ដូចនេះ ​ការបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស គឺមិនត្រឹមតែផ្តោតលើការបង្រៀនជំនាញប៉ុណ្ណោះទេ តែក៏ត្រូវផ្តោលើ​ជំនាញទន់ដូច​ជា​ផ្នត់គំនិត និងទម្លាប់ល្អក្នុងការងារផង ដើម្បីទទួលបានការងារល្អ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ថាកម្មវិធីបណ្តុះបណ្តាលនេះ នេះផ្តល់ឱកាសដល់យុវជនដែល​ពុំទាន់​មាន​ជំនាញ​ច្បាស់លាស់ រឺបានបោះការសិក្សាចោល ឱ្យមកចូលរៀន​ដើម្បីក្លាយជាកម្លាំងពលកម្មជំនាញ​មួយច្បាស់​លាស់​វិញ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា យុវជនមួយចំនួននៅតែយល់ថា ការសិក្សា​ជំនាញ​បច្ចេកទេស មានកំរិតទាបជាងការសិក្សាថ្នាក់ឧត្តមសិក្សា ដោយសារពួកគាត់គិតពីមុខមាត់ ជាងអាជីព​ដែល​មាន​ជំនាញច្បាស់លាស់ និងអាច​រកចំណូលបានឆាប់រហ័ស។

លោកបណ្ឌិត លើកឡើងថា នៅប្រទេសសិង្ហបុរី សម្រាប់យុវជន​ដែលរៀន​មិនចប់​ថ្នាក់​វិទ្យាល័យ​ទេ គឺពួកគេអាចចូលរៀនវគ្គជំនាញបច្ចេកទេសវិញ និងបន្ទាប់​ពី​សិក្សាបាន២រឺ៣ឆ្នាំ ពួកគេអាចបន្តសិក្សា​ថ្នាក់​ឧត្តម​សិក្សាទៀត។

ចំណែក​ លោកបណ្ឌិត គិន ភា អ្នកវិភាគសង្គម និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ក៏ជម្រុញដល់យុវជនត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត ព្រោះពេលដែលយុវជនមាន​ជំនាញ​​មួយពិតប្រាកដក្នុងជីវិត គឺពួកគេអាចជួយខ្លួន ជួយគ្រួសារបាន ដែលនេះក៏មានន័យថា​បានចូលរួម​ជួយសង្គម​ជាតិដែរ។

បន្ថែមពីនេះ លោកបណ្ឌិត គិន ភា បានលើកឡើងថា ដើម្បីសម្រេចបាននូវអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ” គឺត្រូវការការចូលរួមពីតួអង្គរាជរដ្ឋាភិបាល វិស័យឯកជន ជាពិសេស​គឺ​សិក្ខា​កាមផ្ទាល់ខ្លួន ត្រូវតែមានវិន័យលើខ្លួនឯង ដើម្បីធានាថាពេលរៀនចប់ទទួលសញ្ញាបត្រ គឺត្រូវយក​ជំនាញ​មក​ធ្វើ​ការកើត។

តាមការបញ្ជាក់របស់ ឯកឧត្តម កត្តា អ៊ន សម្រាប់អ្នកមានបំណងចុះឈ្មោះចូលរៀន និងស្វែងរកព័ត៌មាននៃវគ្គ​សិក្សាជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស អាចចូលតាមរយៈ ទី(១). ប្រព័ន្ធឌីជីថល ដែលមានលើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M) រឺតាមរយៈគេហទំព័រ www.tvet.gov.kh (http://www.tvet.gov.kh/)។ (http://www.tvet.gov.kh/) និងទី(២). តាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈទូទាំង​ប្រទេស។ ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅ​ត្រូវ​បំពេញ​​លក្ខខណ្ឌ​មួយ​ចំនួន រួមមាន ៖ (១).ជាយុវជន​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, (២).មានអាយុចាប់ពី១៥ឆ្នាំឡើង, (៣).មានអត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​សំបុត្រ​កំណើត, និង (៤).​មានបណ្ណ​សមធម៌ (កម្រិតភាពក្រីក្រ១ និងក្រីក្រ២)​ ឬ​បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ​៕

អត្ថបទដែលជាប់ទាក់ទង