មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ដឹកនាំកម្លាំងជំនាញឯកទេសមុជទឹក និងសង្គ្រោះ ២០នាក់ ចុះជួយរុករកសាកសពអ្នកលង់ទឹក ក្នុងពិធីប្រណាំងទូក នៅខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ដោយបានទទួលបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានដឹកនាំកម្លាំងជំនាញឯកទេសមុជទឹក និងសង្គ្រោះចំនួន២០នាក់ ចុះជួយរុករកសាកសពអ្នកលង់ទឹកក្នុងពិធីប្រណាំងទូកនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានរកឃើញសាកសព នៅវេលាម៉ោង១១៖៩នាទីថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣នេះ នៅខាងក្រោមស្ពានរង្វង់មូលផ្លែត្នោតចម្ងាយ ២០ម៉ែត្រស្ថិតក្នុងភូមិសាស្ត្រ ភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ខេត្ត្តកំពង់ស្ពឺ។