**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញបើកសិក្ខាសាលាផ្ទៀងផ្ទាត់លើ លទ្ធផលរកឃើញបឋមនៃការវាយតម្លៃវាស់វែងឱកាសរបស់ស្រ្តីក្នុងប្រតិបត្តិការរក្សាសន្តិភាព អ.ស.ប (MOWIP)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្ទៀងផ្ទាត់លើ លទ្ធផលរកឃើញបឋមនៃការវាយតម្លៃវាស់វែងឱកាសរបស់ស្រ្តីក្នុងប្រតិបត្តិការរក្សាសន្តិភាពអ.ស.ប (MOWIP)។ សិក្ខាសាលានេះមានរយៈពេល ៣ថ្ងៃ គឺចាប់ពីនៅថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ ក្រោមគម្រោងមូលនិធី Elsie។

លោកស្រី Nikki Singer នាយកប្រតិបត្តិមជ្ឈមណ្ឌល CPCS បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែងជួយលើកស្ទួយដល់ស្ត្រី ក៏ដូចជាយោធិននារីក្នុងការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប រយៈពេលកន្លងមក។ ក្នុងនោះលោកស្រីក៏បានថ្លែងពីសហប្រតិបត្តិការយ៉ាងល្អរវាង មជ្ឈមណ្ឌល CPCS ជាមួយក្រុមការងារ UN Women រួមទាំងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់ សង្គ្រាមផងដែរ។

លោកស្រី Ruangkhao Ryce Chanchai ប្រធានកម្មវិធីអភិបាលកិច្ចសន្តិភាព និងសន្តិសុខអាស៊ាន បានលើកឡើងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងបំណងបង្កើនការចូលរួមរបស់ស្រីក្នុងប្រតិបត្តិការរក្សាសន្តិភាព។ លោកស្រីបន្ថែមថា ក្រសួងការពារជាតិទូទាំងអាស៊ាន បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការចូលរួម និងការដឹកប្រកបដោយសមធម៌ពេញលេញរបស់ស្រ្តីលើវិស័យរក្សាសន្តិភាព និងសន្តិសុខ ជាពិសេសក្នុងការគ្រប់គ្រង បង្ការ និងដោះស្រាយជម្លោះ ឆ្ពោះទៅកាន់សន្តិភាព និងសុវត្ថិភាព ប្រកបដោយស្ថេរភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍ថា ចាប់តាំងពីការបញ្ចូនកងកម្លាំងរក្សាសន្តិភាពឆ្នាំ២០០៦មក កម្ពុជាតែងតែគំាទ្រនូវការចូលរួមរបស់ស្រ្តីក្នុងបេសកកម្មរក្សាសន្តិភាព ហើយបច្ចុប្បន្នកម្ពុជាបានបញ្ចូលកងកម្លាំងសរុបចំនួន ៨៤៨នាក់ កំពុងបំពេញបេសកកម្ម ៥ប្រទេស ក្នុងនោះមានស្រ្តី ១៦.៩៨ភាគរយ។ ក្រៅពីនេះកម្ពុជាបានបញ្ជូនកម្លាំងនារីរហូតដល់ ៤៧ភាគរយ ទៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ៤៨ភាគរយ នៅសាធារណរដ្ឋម៉ាលី និងមានមេបញ្ជាការជានារីនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។ ក្នុងឆ្នាំ២០២៣នេះ កម្ពុជាទទួលបានលេខរៀងទី៩ លើ១២៣ប្រទេសបរិច្ចាគកងកម្លាំង និងលេខ១ ក្នុងអាស៊ាន ហើយទន្ទឹមនឹងនេះកម្ពុជាក៏បានបេជ្ញាសម្រេចអោយបានលើសគោលដៅសមភាពយេនឌ័រ ២០២៨ របស់ អ.ស.ប លើស ២៥ភាគរយ សម្រាប់ចំនួនស្រ្តីក្នុងបេសកកម្មរក្សាសន្តិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ រំពឹងថាអង្គសិក្ខាសាលានេះ នឹងបន្តកិច្ចសហការល្អ និងពិភាក្សាពិនិត្យ ផ្ទៀងផ្ទាត់ និងកែសម្រួលខ្លឹមសាររបាយការណ៍នេះអោយបានកាន់តែសុក្រិត ប្រែក្លាយ ជារបាយការណ៍មួយមានលក្ខណៈគ្រប់ជ្រុងជ្រោយធានាបាននូវគុណភាព និងផ្តល់ទំនុកចិត្តខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង