ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកកម្មវិធីទី១ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ ដោយមានការអញ្ជើញចូលរួម ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ អគ្គនាយករងបច្ចេកទេស និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី នៃនាយកដ្ឋានផ្លូវលំជនបទ សរុបចំនួន ៦៨នាក់ ស្រី ១៤នាក់។
ក្នុងនោះផងដែរ លោកប្រធាននាយកដ្ឋាន បានបូកសរុបលទ្ធផលការងារដូចខាងក្រោម៖
១-ការងារថែទាំជាលក្ខណៈខួប មាន ៣០ គម្រោង ស្មើនឹង ៥៥ ខ្សែ ប្រវែងសរុប ៣៦៥,៣៤ គម
២-ការងារថែទាំប្រចាំមាន ៣៥ គម្រោង ស្មើនឹង ៣៣៨ ខ្សែ សរុបប្រវែង ៣ ៦៧៦,៨១ គម
៣-ការងារជួសជុលបន្ទាន់មាន ១២១ ករណី ស្មើនឹង ២០៧,៨២៤ គម។
ឯកឧត្ដមប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន៖
-ស្នើសុំធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទតាមប្រភេទផ្លូវ កម្រាលផ្លូវ និងប្រវែង
-ស្នើសុំថ្នាក់ដឹកនាំនាយកដ្ឋាន រៀបចំក្រុមការងារនិតីកម្មផ្ទៃក្នុង
-សូមពិនិត្យលើមន្រ្តីបម្រើការនៅនាយកដ្ឋានដែលមានសមត្ថភាពត្រូវបានលើកទឹកចិត្ត៕