**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត

សុន្ទរកថារដ្ឋមន្ត្រី ហេង សួរ ថ្លែងក្នុងពិធីសំណេះ សំណាលជាមួយបងប្អូនកម្មករនិយោជិត ជិត២ម៉ឺននាក់ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត

ជាបឋម ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទ មានកិត្ដិយស សូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតពេលដ៏មមា ញឹក អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះ សំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្បែរវត្តព្រៃស្ពឺ ផ្លូវជាតិលេខ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាឱកាសនេះ។
កម្មវិធីនាព្រឹកនេះ មានបងប្អូន កម្មករនិយោជិតចូលរួមចំនួន ១៨ ១០៨នាក់ ដែលមានស្ត្រីមានផ្ទៃពោះចំនួន ៥៣០នាក់ មកពី ១៣ រោងចក្រ សហគ្រាស ក្នុងខណ្ឌកំបូល ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ១០, ដេរស្បែកជើងចំនួន ២, និងផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១។
ថ្ងៃនេះជាកម្មវិធីលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំ២០២៣នេះ ដែល សម្តេចធិបតី បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតក្នុងនាមជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈពេលដែលអាណត្តិកន្លងទៅ សម្តេចធិបតី ក៏ធ្លាប់បានអញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធាន ផ្នែក និងកម្មករនិយោជិតនៅតាមរាជធានី-ខេត្ត ជាច្រើន លើករួចមកហើយដែរ។ នេះជាការបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់បំផុត របស់ សម្តេចធិបតី ចំពោះ សុខទុក្ខបងប្អូនកម្មក រ និយោជិតយើង។ សូមអង្គពិធីអបអរសាទរ
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដែលបានសហការយ៉ាងល្អ រៀបចំពិធីនាពេលនេះ ហើយក៏សូមអរគុណចំពោះ លោកជំទាវ ខូវ លីគាង ដែលបានផ្តល់ទីតាំងសម្រាប់រៀបចំពិធី និងម្ចាស់រោងចក្រ សហគ្រាសទាំងអស់ដែលបានអនុញ្ញាតឱ្យបងប្អូន កម្មករនិយោជិត បានចូលរួម ក្នុងកម្មវិធីនាព្រឹកនេះ និងបានឈប់ សម្រាក ១ថ្ងៃដោយមានប្រាក់ឈ្នួល។ សូមអង្គពិធីអបអរសាទរ
តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាង រោងចក្រ សហគ្រាស នៅទូទាំងរាជធានី ខេត្ត បានបង្កើតការងារ និងមុខរបរ ជូនប្រជាពលរដ្ឋឱ្យ នៅកៀក នឹង មូលដ្ឋានរស់នៅ របស់បងប្អូន រោងចក្រ-សហគ្រាសជាច្រើន ត្រូវបានពង្រាយ ទៅតាម បណ្តា ខេត្ត ផ្សេងៗទៀត ស្ទើរ          ទូទាំង ប្រទេស ដែលចំនួនសរុប បាន កើន ឡើងពីចំនួន ៦៤រោងចក្រ និងមានកម្មករនិយោជិតត្រឹមប្រមាណ ៨ម៉ឺននាក់ នៅឆ្នាំ១៩៩៧ ដល់ចំនួន ១៧ ៦៨៤ រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបប្រមាណ ១,៥លាននាក់ គិតត្រឹមខែតុលា ឆ្នាំ២០២៣នេះ ក្នុងនោះ វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិត ស្បែកជើង និងផលិតផល ធ្វើដំណើរនិងកាបូប មានចំនួន ១ ៣៤៣ រោងចក្រ និងមានកម្មករនិយោជិតសរុបចំនួន ៨៩៦ ៩៣២ នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៧ពាន់លានដុល្លារ។
សម្តេចធិបតី និងអង្គពិធីទាំងមូលជាទីគោរព!
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា, ប្រទេសកម្ពុជា សម្រេច និង រក្សាបាននូវចីរភាពនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់ វិស័យទាំងសង្គម -សេដ្ឋកិច្ចគួរជាទីមោទនៈ។ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យម ក្នុងអត្រា ៧% ជាង ២ទសវត្សរ៍មុន ការ រីក រាល ដាលជាសកល នៃ ជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី និង   អ៊ុយក្រែន។
លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ត្រូវបានគិតគូរនិងលើកកម្ពស់កាន់តែប្រសើរឡើង ជាក់ស្តែង ប្រាក់ឈ្នួលអប្បបរមាបានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់ ២០០ដុល្លារ នៅឆ្នាំ២០២៣ និងកើនដល់ ២០៤ដុល្លារ នៅឆ្នាំ២០២៤ បើបូកបន្ថែមប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗទៀត កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យម ២២១ ដុល្លារ ដល់ ២៣២ ដុល្លារ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ពី ប.ស.ស.។
បើប្រៀបធៀបប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាក្នុងឆ្នាំ២០២៣ មានប្រទេសមួយចំនួនក្នុងតំបន់មានប្រាក់ឈ្នួលអប្បបរមាទាបជាងកម្ពុជា ដូចជាប្រទេសវៀតណាមមានចំនួនចន្លោះពី ១៣៧ដុល្លារ ទៅ ១៩៨ដុល្លារ, ប្រទេសស្រីលង្ការ ៤០ដុល្លារ, ប្រទេសបង់ក្លាដែស ១១៦ដុល្លា (ចាប់ពីខែធ្នូ ឆ្នាំ២០២៣), ប្រទេសមីយ៉ាន់ម៉ា ៨៣ដុល្លារ និងប្រទេសឡាវ ៩០ដុល្លារ ប៉ុណ្ណោះ។
ទន្ទឹមនឹងការខិតខំដំឡើង ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រាជរដ្ឋាភិបាល ក៏បានយក ចិត្ត ទុកដាក់ខ្ពស់ក្នុង ការខិតខំលើកកម្ពស់ សុខុមាលភាព និងរួមចំណែកកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិតតាមរយៈ ការ អភិវឌ្ឍរបបសន្តិសុខសង្គម ជាបន្តបន្ទាប់ដូចជា៖- បានពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម ដោយបានតម្រូវឱ្យនិយោជកជាអ្នកបង់ជំនួសបងប្អូនកម្មករនិយោជិត ១០០% ក្នុងផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ និងជួយបង់ ៥០% ក្នុងផ្នែកប្រាក់សោធន ដែលធ្វើឱ្យបងប្អូនសន្សំថវិកាបានប្រមាណជា ៦ដុល្លារ ក្នុង ១ខែនិងអាចរក្សាបាននូវសន្តិសុខ ចំណូល និងកាត់បន្ថយហានិភ័យនានាទាំងនៅក្នុងអំឡុងពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍។ ពីឆ្នាំ២០១៨ ដល់ខែតុលា ឆ្នាំ២០២៣ មានបងប្អូនកម្មករនិយោជិតដែលជាសមាជិក ប.ស.ស. បានទៅពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់ប្រមាណ ១៦លានករណី ដោយចំណាយថវិកាអស់ប្រមាណ ៤៦៣លានដុល្លារ។បងប្អូនកម្មករនិយោជិត ឱ្យតែបានបង់ភាគទានប្រាក់សោធន នៅពេលអាយុ៦០ឆ្នាំនឹងទទួលបានប្រាក់សោធននិវត្តន៍ ដោយភ្ជាប់ជាមួយនឹងរបបថែទាំសុខភាពពេញមួយជីវិត។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបងប្អូន កម្មករនិយោជិតនៃវិស័យឯកជន ទទួលបានរបបសោធននិវត្តន៍ និងរបបសន្តិសុខសង្គមផ្សេងទៀតដូចមន្ត្រីរាជការដែរ។ គោលនយោ បាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរដល់សុខុមាលភាព របស់បងប្អូនកម្មករ និយោជិតពេញមួយជីវិត។
– ចំពោះបងប្អូន កម្មករនិយោជិតជាស្ត្រីក៏បានទទួលការយកចិត្តទុកដាក់ និងគាំពារតាមរយៈប្រព័ន្ធ គាំពារសង្គម គឺកម្មវិធីផ្តល់ ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំពោះ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងនោះមុនពេលសម្រាល ឧបត្ថម្ភចំនួន ៤លើក ក្រោយពេលសម្រាលឧបត្ថម្ភចំនួន ១០លើក (សរុបចំនួន ១៤លើក) ដោយ១លើកៗ ទទួលបានថវិកាចំនួន ៨ម៉ឺនរៀល, ហើយនៅពេលសម្រាល កូនទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៨០ម៉ឺនរៀល។ ជាសរុបរាជរដ្ឋាភិបាលជួយឧបត្ថម្ភសាច់ប្រាក់ចំនួន ១លាន ៩សែន ២ម៉ឺនរៀល ដល់បងប្អូនកម្មការិនី តាំងពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។ ដោយឡែក សម្រាប់អ្នកមានកូនភ្លោះ ២នាក់ គឺទទួលបានប្រាក់បន្ថែមចំនួន ៤០ម៉ឺនរៀល និងភ្លោះ ៣នាក់ ទទួលបានប្រាក់បន្ថែមចំនួន ៨០ម៉ឺនរៀល។ លើសពីនេះ បងប្អូន ដែលមានកូនភ្លោះ ៣នាក់ ទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
បច្ចុប្បន្ន បងប្អូនកម្មការិនី ដែលឈប់សម្រាកលំហែមាតុភាពចំនួន ៩០ថ្ងៃ ទទួលបានប្រាក់ឈ្នួលរហូតដល់ ១២០% ក្នុងនោះ ៥០% ទទួលបានពីនិយោជក និង ៧០% ទៀតទទួលបានពី ប.ស.ស ដែលពីមុនបងប្អូនទទួលបានតែ ៥០% ពីនិយោជកប៉ុណ្ណោះ។
សម្រាប់បងប្អូនកម្មការិនីដែលមានផ្ទៃពោះលើសពី ៣ខែ និងបងប្អូនដែលមានពិការភាព ក៏ត្រូវបានរោងចក្រអនុញ្ញាតឱ្យចេញពីធ្វើការមុនចំនួន ១៥នាទីផងដែរ។
សម្តេចធិបតី និងអង្គពិធីទាំងមូលជាទីគោរព!
អ្វីដែលជាសុខសន្តិភាព ការអភិវឌ្ឍ និងអត្ថប្រយោជន៍ដែលបងប្អូនកម្មករនិយោជិតទទួលបាន កន្លងទៅនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកា ស នេះ ក្នុងនាមបងប្អូនកម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ខ្ញុំសូមសម្តែងនូវសេចក្តី គោរពថ្លែងអំណរគុណយ៉ា ង ជ្រាលជ្រៅបំផុត ប្រកបដោយ កតញ្ញូតាធម៌ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែ ល បានបន្សល់ទុកនូវមរតកសុខសន្តិភាព និងការអភិវឌ្ឍដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ព្រមទាំងគុណូបការៈ យ៉ាងធំធេងចំពោះវិស័យ ការងារ ជាពិសេសអនុសាសន៍ទាំង ១០ចំណុច ដែល សម្តេចតេជោ បានដាក់ ចេញក្នុងរយៈពេលកន្លងទៅនេះ គឺពិតជាមានប្រយោជន៍ និងចាក់ចំបេះដូងបងប្អូនកម្មករនិយោជិត។ សូមគោរព ជូនពរ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ។ ខ្ញុំសូមអង្គពិធីទាំងមូលទះដៃ ដើម្បីសម្តែងនូវការអរគុណ និងគោរពដឹងគុណពីចម្ងាយជូន ចំពោះសម្តេច ទាំ ងទ្វេ។
សម្តេចធិបតី និងអង្គពិធីទាំងមូលជាទីគោរព!
បងប្អូនកម្មករនិយោជិត សូមគោរពសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ក្នុងពិធីសំណេះសំណាល កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លង ទៅ ណែនាំឱ្យ ក្រសួង ការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣ ចំនួន ៦ចំណុច និងការងារក្នុងរយៈពេល ២ឆ្នាំខាងមុខចំនួន ៤ចំណុច សំដៅបង្កើន ប្រាក់ចំណូល ការធានាលក្ខខណ្ឌការ ងារល្អ ប្រសើរ ការ ពង្រឹង សុខដុម នីយ កម្មទំនាក់ទំនងវិជ្ជាជីវ: កិច្ចគាំ ពារ សង្គម និងជំនាញវិជ្ជាជីវ: ជូនបងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារ ដែលខ្ញុំបាទសូមគោរពអនុញ្ញាតជម្រា ប ជូននូវវឌ្ឍនភាពអនុសាសន៍ទាំង ៦ចំណុចក្នុងឆ្នាំ២០២៣ ដូចខាងក្រោម៖១. បងប្អូនកម្មករនិយោជិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានសម្រេចបន្ថែមប្រាក់ឈ្នួលអប្បបរមា ចំនួន ២ដុល្លារ បន្ថែម លើ    តួលេខ ២០២ដុល្លារ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាឡើងដល់ចំនួន ២០៤ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៤ បើទោះបីជាប្រទេសជាគូប្រកួតប្រជែងរបស់យើងមួយចំនួនមិនដំឡើងប្រាក់ឈ្នួលអប្បបរមាក៏ដោយ។ ប្រសិនជាបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត បងប្អូនកម្មករនិយោជិត អាចទទួលបានជាប្រាក់ឈ្នួលចន្លោះពី ២២១ ទៅ ២៣២ដុល្លារ យ៉ាងតិចក្នុងមួយខែ ដែលជួយសម្រាលបន្ទុកខ្លះដល់បងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារ។
២. សម្តេចធិបតី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការពង្រីកវិសាលភាពតាមរបបស្ម័គ្រចិត្តនេះ នឹងធ្វើឱ្យបងប្អូនកម្មករនិយោជិតអាចសន្សំថវិកាបានប្រមាណជា១៥ ទៅ ២០ដុល្លារក្នុងមួយខែ ក្នុងករណីដែលមិនមានរបបថែទាំសុខភាព។ តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុង បន្ទុកសមាជិក ប.ស.ស. រួមមា ន ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០រៀល គឺបងប្អូនអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាព នៅពេលសម្រាលកូន និងវិភាជន៍ប្រាក់បូជាសព។
បេឡា ជាតិសន្តិសុខសង្គមនៃ ក្រសួង ការងារ និង បណ្តុះ បណ្តាល វិជ្ជាជីវៈ បានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៨៤៧លើក ដែលមានអ្នកចូលរួមចំនួនជិត ២៨ម៉ឺននាក់ ហើយ នឹង បន្ត ការចុះយុទ្ធនាការ ឱ្យ បាន ចំនួន ៤ពាន់លើក ដើម្បីឱ្យទទួល ព័ត៌ មាន ដល់ ប្រជាជន ប្រមាណជិត ១,២លាននាក់។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះឈ្មោះសមាជិកផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបបានចំនួន ៧៤ ៩១៣នាក់ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន ៧៤ ៨៨៨នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ២៥នាក់ ហើយមានអ្នកបានទៅប្រើប្រាស់សេវាចំនួន ៦ ៦៣៦ករណី និងចំណាយតាវការលិកអស់ទឹកប្រាក់ប្រមាណជាង ៣២៥លានរៀល ដោយចាប់តាំងពីថ្ងៃប្រកាសអនុវត្តរបបថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកមក ក្រសួងបានខិតខំសម្របសម្រួលបើកតាវការលិកជូនបងប្អូនជាសមាជិកដោយរលូន និងមិនទាន់ទទួលបាននូវបណ្តឹង ឬមានករណីដែលមិនទទួលបានតាវការលិកនោះទេ។
ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តនេះនឹង គ្របដណ្តប់ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ប្រមាណជាង ៣លាននាក់បន្ថែម ដែលនឹងធ្វើឱ្យរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងគ្រប ដណ្តប់ ប្រជាជនសរុបប្រមាណជាង ៥លាននាក់។ ចំណែកកម្មវិធីរបបថែទាំសុខភាព តាមមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារ ងាយរងហានិភ័យ នឹងគ្របដណ្តប់ដល់ប្រជាជនសរុបប្រមាណជាង ៤លាននាក់ ដែលតាមការអនុវត្តកម្មវិធីទាំងពីរនេះរួមបញ្ចូលគ្នា នឹងពង្រីកសេវាថែទាំសុខភាពបានដល់ប្រជាជន ចំនួនប្រមាណជាង ៩លាននាក់ ដែលដៃគូ និងមិត្តភក្ត្រជាច្រើនបានកោតសរសើរ និងអបអរសាទរចំពោះការឈានមុខរបស់កម្ពុជាក្នុងការឆ្ពោះទៅរកភាពគ្របដណ្តប់សុខភាពជាសកលនាពេលដ៏ខ្លីខាងមុខ។ សមិទ្ធិផលដ៏ថ្លៃថ្លា និងគួរជាទីមោទនៈមួយនេះគឺកើតមានឡើងដោយ សារមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលសម្តេចអគ្គមហាសេនា  បតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានខិតខំកសាង ការពារ និងរក្សាជូនជាតិ និងមាតុភូមិកម្ពុជា នាពេលកន្លងទៅ និងកើតឡើងដោយសារការតាំងចិត្តដ៏មោះមុតក្នុងការការពារសមិទ្ធផលចាស់ និងបង្កើតសមិទ្ធផល និងមរតកថ្មីជូនជាតិរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមអង្គពិធីទាំងមូលអបអរសាទរ….
៣. សម្តេចធិបតី ក៏បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជាមួយកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះផងដែរ។ កម្មវិធីនេះ នឹងធ្វើឱ្យ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជីវភាពល្អ ប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខ ខណ្ឌ ការងារល្អប្រសើរ និង ចា កផុតពីបន្ទាត់នៃភាពក្រីក្រ ព្រមទាំងចូលរួមចំណែកបំពេញបន្ថែមគ្នា ក្នុងការ ឈានឆ្ពោះទៅសម្រេចបាននូវ គោលដៅយុទ្ធសាស្ត្រទាំង៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។កម្មវិធីនេះ គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុម គោលដៅឱ្យចេះ ស្ទូចត្រី បន្ថែមពីលើកម្មវិធីបើកផ្តល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង៧០ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថាកំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់។
សិស្សដែលបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។ដើម្បីឱ្យកម្មវិធីនេះសម្រេចបានជោគជ័យពិតប្រាកដ ក្រសួងកំពុងខិតខំសម្រេចឱ្យបាននូវ    បាវចនា ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី គឺត្រូវធ្វើយ៉ាងម៉េចឱ្យយុវជនយើងបានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ ឬសង្ខេបដោយសាមញ្ញគឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមាន ការងារ»។
គិតត្រឹមថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣ ក្រសួងបានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube និង TikTok មានចំនួនអ្នកចែករំលែកប្រមាណ ៥ម៉ឺនដង និងចំនួនចូលទស្សនាប្រមាណជាង ១៥លានដង។ ក្រសួង ក៏បានចុះយុទ្ធនាការផ្សព្វផ្សាយផ្ទាល់នៅតាមសង្កាត់ និងតាមខ្នងផ្ទះគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១០លើក និងបានបណ្តុះបណ្តាលជនបង្គោល ឱ្យចេះប្រើប្រាស់ កម្មវីធីចុះឈ្មោះរៀន តាមប្រព័ន្ធឌីជីថល ដើម្បីត្រៀមជួយដល់ ក្រុមគោលដៅក្នុងការចុះឈ្មោះចូលរៀនកម្មវិធី បណ្តុះបណ្តាលនេះ បានចំនួន ១១វគ្គផងដែរ។ ក្នុងគោលបំណងជំរុញការចុះឈ្មោះចូលរៀនបន្ថែមទៀត ក្រសួងនឹងសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះតាមក្រុង ស្រុក ខណ្ឌ ដើម្បីជួបជាមួយនឹងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតាមក្រុង ស្រុក ខណ្ឌនីមួយៗ។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អ្នកចុះឈ្មោះសរុបមានចំនួន ១ ៦០៨នាក់ (ស្រី ៥១៨នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ១ ០៣៤នាក់, បាត់ដំបង ១២១នាក់, ព្រះសីហនុ ៧៦នាក់, សៀមរាប ៦៨នាក់, កណ្តាល ៦៨នាក់និងបណ្ដាខេត្តផ្សេងៗចំនួន ២៤១នាក់។
៤. កាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្រសួង ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជក ចំនួន ១៧ ស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលចាត់ទុកថាជាកិច្ចសហប្រតិបត្តិការបើកផ្លូវដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្ត, ចូលរួមចំណែក ជួយកសាង អភិវឌ្ឍ និងពង្រឹងធនធានមនុស្សនៅកម្ពុជា, និងអាចឱ្យម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជននានាជ្រើសរើសក្នុងចំណោមអ្នកហាត់ការដែលស្គាល់ និងយល់ដឹងអំពីកន្លែងការងារស្រាប់ ធ្វើជាកម្មករនិយោជិត និងបុគ្គលិករបស់ខ្លួនតែម្តង។
៥. បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន, ពេលសម្រាលកូន, និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានឧបត្ថម្ភថវិកាដល់កម្មការិនីជាស្ត្រីសម្រាលកូនចំនួន ៤៣៧ ០៤២នាក់ មានកូនចំនួន ៤២៦ ៦៧៨នាក់ ចំណាយ ថវិកាជិត៤៥លានដុល្លារ។ ស្របតាមគោលការណ៍ផ្តល់ប្រាក់ឧបត្ថម្ភថ្មីរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានកម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនចំនួន ១៨ ៧៧៤នាក់ កូនចំនួន ១៨ ៩០៧នាក់ ដោយបានទៅពិនិត្យសុខភាពមុន-ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងសរុប ៥៨ ៧៦០នាក់ ដែលគ្រាន់ជិត៤ខែនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៦លានដុល្លារអាម៉េរិក ដែលនេះសរបញ្ជាក់ឱ្យឃើញពីការគិតគូរដល់ការលើកកម្ពស់សុខភាពមាតា និងកុមារតូច ក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភរបស់កុមារតូចតាំងពីកូននៅក្នុងផ្ទៃ រហូតដល់កូនអាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតីរបស់កុមារតូច ព្រមទាំងជួយសម្រាលបន្ទុកចំណាយ បងប្អូនកម្មករនិយោជិត។
៦. បានបង្កើតក្រុមការងារដើម្បីជំរុញធ្វើឱ្យ “សហគ្រាសមួយគឺជាសហគមន៍សុខសាន្តមួយ”
ដែលជាចលនាមួយដែលនឹងធ្វើឱ្យមានភាពសុខដុមរមនា និងប្រាស្រ័យទំនាក់ទំនងគ្នាល្អរវាង     បងប្អូនកម្មករនិយោជិតជាមួយនឹងនិយោជករបស់ខ្លួន ដែលចំនុចនេះក្រសួងក៏បានដាក់ចេញនូវសកម្មភាពអាទិភាពមួយចំនួនសំដៅពង្រឹងយន្តការអធិការកិច្ចការងាពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ និងមន្ត្រីផ្សះផ្សារវិវាទការងារ ក៏ដូចជាពង្រឹង និងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញា        កណ្តាល ដែលជាយន្តការត្រីភាគី ក្នុងការដោះស្រាយវិវាទការងារនៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពគំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់ អង្គការ ILO។ ក្រសួងបានកំពុងពិគ្រោះយោបល់និងសហការជាមួយដៃគូសង្គមនានា សំដៅដាក់ចេញនូវយន្តការវាយតម្លៃ និងកំណត់លក្ខណវិនិច្ឆ័យ ដើម្បីប្រកាសយុទ្ធនាការប្រឡងប្រណាំងយកពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤នេះតទៅ។ទន្ទឹមនឹងនេះ ខ្ញុំបាទសូមគោរពអនុញាតជម្រាបជូននូវការងារអាទិភាពទាំង៤ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តនៅ ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដូចខាងក្រោម៖
១.បានសិក្សាលទ្ធភាពដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា ដែលចំណុចនេះក្រសួងបានលើកជាគំនិតសិក្សាជាមួយដៃគូពាក់ព័ន្ធ រួមទាំងម្ចាស់តំបន់សេដ្ឋកិច្ច និងម្ចាស់សួនឧស្សាហកម្ម ម្ចាស់រោងចក្រ សហគ្រាស គិតអំពីយន្តការនៃការកសាង ការគ្រប់គ្រង ការធានាគុណភាព និងការរក្សានិរន្តភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍ទាំងអស់នោះ ដើម្បីឱ្យបងប្អូនកម្មករនិយោជិតរបស់យើងដែលមានកូនតូច ពិសេសរយៈពេល ៣ខែ ក្រោយលំហែមាតុភាព អាច       យកទារក ឬកូនរបស់ខ្លួន ទៅផ្ញើនៅទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍ ដែលបច្ចុប្បន្ននេះ ទោះបីជាមិនមានទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍ ក៏រោងចក្រសហគ្រាសត្រូវមានកាតព្វ កិច្ចបង្កើតឱ្យមានបន្ទប់ដើម្បីបំបៅដោះកូន ដែលមានអ្នកថែទាំ និងមើលថែបន្ទប់ទាំងអស់នោះ ក៏ដូចជាមើលថែទារកផងដែរ ដែលក៏ជាចំណាយមួយរបស់និយោជក ហើយការផ្តល់សេវានោះទៀតសោត ក៏មិនមែនជាការផ្ដល់សេវាដោយអ្នកជំនាញ ដូច្នេះនិយោជកគាំទ្រឱ្យមានការបង្កើតទារកដ្ឋានសហគមន៍ ឬមត្តេយ្យ សហគមន៍ ដោយក្នុងនោះនិយោជកនឹងបង្វែរថវិកាដែលខ្លួនធ្លាប់តែប្រើសម្រាប់ដំណើរការបន្ទប់ថែទាំទារករបស់ខ្លួននេះ ទៅជាថវិកាដើម្បីទ្រទ្រង់ដំណើរការទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍នេះវិញ។ គោលនយោបាយផ្តល់សាច់ប្រាក់ និងបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍នេះ នឹងធ្វើឱ្យកូនចៅរបស់បងប្អូនកម្មករនិយោជិតមានការលូតលាស់ល្អ មានអាហារូបត្ថម្ភគ្រប់គ្រាន់ មានស្មារតីនិងបញ្ញាញាណរឹងមាំ និងទទួលបានកម្មវិធីអប់រំកុមារតូចតាំងពីបឋមវ័យ (Early Childhood Education) រហូតដល់កម្រិតបឋម ក៏ដូចជាកម្រិតមធ្យមសិក្សាជាបន្តបន្ទាប់។ កូនចៅជំនាន់ក្រោយរបស់បងប្អូនកម្មករនិយោជិតរបស់យើង នឹងកាន់តែមានមូលដ្ឋានអប់រំខ្ពស់។ អ្វីដែលជាក្តីសង្ឃឹមរបស់បងប្អូនកម្មកនិយោជិតដែលកំពុងខិតខំធ្វើការចំពោះមុខនេះ គឺជួយទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាអនាគតដ៏ភ្លឺស្វាងរបស់កូនចៅបងប្អូនកម្មករនិយោជិត។      សូមអង្គពិធីទាំងមូលអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី!
២. សហការជាមួយភាគីពាក់ព័ន្ធ ជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាន នៅតាមរោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋាន សម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី ដែលចំណុចនេះក្រសួងនឹងធ្វើការ ជាមួយក្រសួងដែនដី និងនគរូបនីយកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដើម្បីកំណត់ស្តង់ដាររោងចក្រថ្មី។
៣. សហការជាមួយភាគីពាក់ព័ន្ធ សិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព ជាងមុន ត្រឹមឆ្នាំ២០២៧ ដែលក្រសួងនឹងលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់ ក្រុម ប្រឹក្សា ភិបាលនៃបេឡាជាតិសន្តិសុខសង្គម ដើម្បីសិក្សា និងលើកជាជម្រើសដែលប្រសើរបំផុត សម្រាប់បងប្អូនកម្មករនិយោជិត និយោជក ម្ចាស់រថយន្តបច្ចុប្បន្ន និងអ្នកបើកបរបច្ចុប្បន្ន ផង។
៤. ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រទេសអោយអាចទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន ដែលចំពោះមុខនេះក្រសួងបានកំពុងកំណត់លក្ខខណ្ឌសម្រាប់ចូលធ្វើតេស្ត យន្តការធានាគុណភាពនិងតម្លាភាពនៃការធ្វើតេស្ត និងការជ្រើសរើសមជ្ឈមណ្ឌលសម្រាប់ធ្វើតេស្តបន្ថែមទៀត។

អត្ថបទដែលជាប់ទាក់ទង