ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការប្រើប្រាស់កងកម្លាំងដើម្បីការពារព្រឹត្តការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការប្រើប្រាស់កងកម្លាំងដើម្បីការពារព្រឹត្តការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា និងការប្រើប្រាស់ក្បូនយានយន្តហែអម ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងសិទ្ធអទិភាពក្នុងការធ្វើចរាចរណ៍។
កិច្ចប្រជុំខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីបណ្ដាភាគីពាក់ព័ន្ធ និងមន្ត្រីជាច្រើនរូបទៀត៕