**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន**ឯកអគ្គរដ្ឋទូតចិន៖ ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង**អ៊ុយក្រែន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចំនួនបី ដោយសារពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander របស់រុស្ស៊ី**អ៉ីរ៉ង់ និងអាមេរិក រៀបចំកិច្ចចរចាជុំទី២ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី**នាយកប្រតិបត្តិ ក្រុមហ៊ុន Apple និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone**ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី!**មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៣ មេសា**បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ

សម្ដេចធិបតី ណែនាំដល់បណ្តាភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ កុំបើកធុងបាស់សំលេងលឺខ្លាំងដល់យប់ជ្រៅ ជៀងវាងត្រូវអាជ្ញាធរចុះដកអាជ្ញាប័ណ្ណចោល

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះជួបកម្មករ និយោជិត ប្រមាណ ១៨,១០៨នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់បណ្តាភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ កុំបើកធុងបាស់សំលេងលឺខ្លាំងៗ ហើយនៅបន្តដល់យប់ជ្រៅពេក ដែលបង្ករការរំខានដល់អ្នករស់នៅជិតខាង ជៀងវាងត្រូវអាជ្ញាធរចុះដកអាជ្ញាប័ណ្ណចោល។

គួរបញ្ជាក់ថា ជំនួបលើកទី១០នេះ ធ្វើឡើងជាមួយកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មានចំនួន ១៨,១០៨នាក់ មានស្ត្រីមានផ្ទៃពោះចំនួន ៥៣០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុងខណ្ឌកំបូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ល្ងាចមិញបានឲ្យអាជ្ញាធរខណ្ឌទួលគោកទៅមើល កន្លែងមួយបងប្អូនគាត់បើកតន្ត្រី (ភោជនីយដ្ឋាន ដឹឆ្នេរ នៅខណ្ឌទួលគោក បឹងកក់១) ដល់យប់ជ្រៅពេកគាត់នៅតែលឺសំលេងខ្លាំងៗ ហើយអ្នកជិតខាងអត់បានសម្រាក ចឹងបានសួរទៅថាបានឲ្យសន្យា២ដងហើយតែមិនព្រម ខ្ញុំថាឥលូវចេះការបត់បែនភាពទន់ភ្លន់ តែត្រូវមានភាពម៉ឺងម៉ាត់ ឥឡូវល្ងាចមិញទៅដកធុងបាស់និងឱ្យសន្យា ហើយប្រសិនជានៅមិនស្ដាប់ទៀតអាចផ្អាកអាជីវកម្ម ហើយបើអត់ទៀតដកអាជ្ញាប័ណ្ណតែម្តង»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀ់តថា ឥលូវនេះយើងរស់ទាំងអស់គ្នា យើងមានអាជីវកម្មស្រួលហើយ ប៉ុន្តែត្រឹមម៉ោង១០ ចែកគេសម្រាកផង បន្ថយសំលេងខ្លះទៅ កុំបើកលឺៗខ្លាំងពេក ហើយបើថ្ងៃបើកព្រឹត្តិការសំខាន់យូរៗម្តង គេមិនថាអីនោះទេ យើងអាចរៀបចំពីល្ងាចបានសប្បាយទាំងអស់គ្នា តែពេលយប់ឡើងអាណិតគេផងគេត្រូវការសម្រាក ព្រោះពេលខ្លះគាត់ចាស់ៗ គាត់មានជំងឺ មានអ្នកកូនខ្ចី គាត់ត្រូវការសម្រាក ហើយអាជ្ញាធរត្រូវចូលរួមមើលផង កន្លែងក្លឹបសប្បាន្តពេលរាត្រីនេះច្រើនតែមានអ្នកកាចៗ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានរំលឹកដែរថា ប៉ុន្មានថ្ងៃមុននេះមានករណីចាញ់បោះនៅគិរីរម្យ ផ្អើលដល់ប្រជាពលរដ្ឋ ពេលរកឃើញបានបណ្តេញចេញពីក្របខណ្ឌតែម្តង ហើយឃើញសំបូរសុទ្ធតែអ្នកកាចផឹកបាញ់បោះតែម្តង។ សម្តេចធិបតី បានបញ្ជាក់ដែរថា ក្នុងកំឡុងពេលធ្វើសង្គ្រាមនៅខេត្តព្រះវិហារ សម្តេចគឺរកតែអ្នកពូកែបាញ់ដូចនេះ, អ្នកពូកែបាញ់ផ្ទុះអាវុធក្នុងក្រុង គួរតែឱ្យចុះកុងត្រាតែម្តង បើមានផ្ទុះអាវុធការពារទឹកដី សូមស្ម័គ្រចិត្តទៅមុនគេតែម្តងទៅ ៕

អត្ថបទដែលជាប់ទាក់ទង