**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យរួមគ្នាទប់ស្កាត់អាជីវកម្មមិនល្អកុំឱ្យវារីក និងត្រូវរួមគ្នាពង្រីកអាជីវកម្មល្អៗ ដើម្បីបង្កើតការងារជូនពលរដ្ឋ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាត្រូវទប់ស្កាត់រាល់អាជីវកម្មណាដែលមិនល្អកុំឱ្យវារីក និងត្រូវរួមគ្នាពង្រីកអាជីវកម្មល្អៗ និងសិប្បកម្មល្អៗ ឱ្យបានច្រើនដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។

ការជំរុញបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេច បានបន្តចុះជួបកម្មករ និយោជិតគម្រប់លើកទី១០ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានម្ចាស់អាជីវកម្មមួយកន្លែងបើកបាសលឺៗរហូតដល់យប់ជ្រៅ ភ្លាមៗសម្តេចបានឱ្យអាជ្ញាធរខណ្ឌទួលគោក ចុះទៅមើលកន្លែងទីតាំងចាក់តន្ត្រី ខណៈដែលទីតាំងខាងលើនេះបានធ្វើកិច្ចសន្យា២ដងមកហើយ។ ករណីនេះប្រសិនមិនស្តាប់ទៀតអាចផ្អាក់អាជីវកម្ម ឬឈានទៅដកអាជ្ញាបណ្ណតែម្តង ព្រោះអីឡូវរស់ទាំងអស់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា បច្ចុប្បន្ន អ្នកប្រព្រឹត្តបទល្មើសកាត់តែទំនើប ប៉ុន្តែ ទោះជាយ៉ាងណាសមត្ថកិច្ចជំនាញបានខិតខំបង្ក្រាបជាបន្តបន្ទាប់ដោយមិនលើកលែងនោះទេ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាទប់ស្កាត់បទល្មើស ជាពិសេសប្រជាពលរដ្ឋខ្លួនឯងតែម្តង គឺធ្វើយ៉ាងណាកុំលេងល្បែងស៉ីសងខុសច្បាប់ ដែលសង្គមស្អប់ខ្ពើម។

សម្តេចធិបតី បានលើកឡើងយ៉ាងដូច្នេះថា «យើងរួមគ្នា ឃើញអនុវត្តបានច្រើនការចុះបង្ក្រាបវាយលុកទៅលើក្លិបដែលប្រើប្រាស់គ្រឿងញៀន យើងបន្តធ្វើតទៅទៀត ការអនុវត្តគោលនយោបាយផ្សេងៗដើម្បីស្ថិរភាព សន្តិភាព សុវត្ថិភាពបងប្អូនយើងធ្វើបានល្អច្រើនហើយតែមិនទាន់ឈប់ទេ ត្រូវបន្តទៅទៀត និយាយរួមត្រូវទប់ស្កាត់អាជីវកម្មដែលមិនត្រូវច្បាប់កុំឱ្យរីក តែត្រូវធ្វើយ៉ាងម៉េចពង្រីកអាជីវកម្មល្អៗ ពង្រីកសិប្បកម្មល្អៗ ពង្រីកការងារល្អៗ ដើម្បីសេដ្ឋកិច្ច ដើម្បីជីវភាពរស់នៅរបស់យើង»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំអាជ្ញាធរឱ្យបង្កើនការត្រួតពិនិត្យ ឬចុះល្បាតនៅតាមទីតាំងកម្សាន្តសប្បាយនានា ដើម្បីទប់ស្កាត់ការបង្កភាពអនាធិបតេយ្យណាមួយជាយថាហេតុពីសំណាក់បុគ្គលមួយចំនួនដែលស្រវឹងស្រា ជាពិសេសត្រូវធ្វើយ៉ាងឱ្យប្រជាពលរដ្ឋដែលរស់នៅកន្លែងទាំងនោះមានភាពកក់ក្តៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយវិធានការដើម្បីបំពេញកុងត្រាដើម្បីប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋជឿចុះគណបក្សប្រជាជនមិនដែលក្បត់កុងត្រាខ្លួនឯងនោះទេ រាជរដ្ឋាភិបាលនឹងខិតខំជំរុញនូវអ្វីដែលបានសន្យាជាមួយប្រជាជន ដើម្បីថែរក្សាសមិទ្ធផលដែលមាន និងពង្រីកសមិទ្ធផលថ្មីបន្ថែមទៀត ការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

គួរជម្រាបថា នៅដើមអាណត្តិទី៧នេះ សមត្ថកិច្ចបានឆ្មក់ និងចុះបង្ក្រាបនៅតាមទីតាំងក្លិបកម្សាន្តជាច្រើនក្នុងរាជធានីភ្នំពេញ ព្រមទាំងតាមបណ្តាលខេត្តផ្សេងៗទៀត ដែលបើកដោយខុសច្បាប់ ជាពិសេសការលួចបង្កប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ព្រមទាំងឃាត់ខ្លួនមនុស្សជាច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង