**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

សម្ដេចធិបតី៖ គណបក្សប្រជាជន ជាអ្នកប្រាកដនិយម មិនមែនជាអ្នកស៊ីអារម្មណ៍និយម ជាអ្នកនៅជាមួយប្រជាពលរដ្ឋ មិនមែនជាទន្សាយនោះទេ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គណបក្សប្រជាជន ជាអ្នកប្រាកដនិយម មិនមែនជាអ្នកស៊ីអារម្មណ៍និយម ជាអ្នកនៅជាមួយប្រជាពលរដ្ឋ មិនមែនជាទន្សាយនោះទេ ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករនៅខណ្ឌកំបូល​ រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ការបោះឆ្នោតប្រៀបដូចជាកុងត្រាគណបក្សដែលឈរឈ្មោះបោះឆ្នោតបានចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋរួចហើយ។ព្រោះមុនពេលបោះឆ្នោ តយើងដាក់គោលនយោបាយសម្រាប់ប្រជាពលរដ្ឋថាខ្ញុំនឹងអនុវត្តគោលនយោបាយនេះដើម្បីបម្រើប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋឃើញគោលនយោបាយល្អហើយឃើញ អ្នកដែលដាក់គោលនយោបាយគឺជាអ្នកប្រាកដប្រជា មិនមែនអ្នកកញ្ឆក់កណ្ដៀត គឺអ្នកប្រាកដកនិយម មិនមែនស៊ីអារម្មណ៍និយមនោះទេ អ្នកនៅជាមួយប្រជាពលរដ្ឋ មិនមែនអ្នកជាទន្សាយនោះទេ»។

សម្តេចធិបតីបន្តថា សុំបន្តទុកចិត្តលើរាជរដ្ឋាភិបាលបន្តការជឿទុកចិត្តទៅលើការដឹកនាំនិងបម្រើរបស់រាជរដ្ឋាភិបាលចំពោះប្រជាជន។សម្តេចបន្តថាសុំជឿជាក់ដរាបណាបងប្អូនមានរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនដែលមានបទពិសោធន៍និងមានគោលនយោបាយបម្រើប្រជាជននិងមិនរត់ចោលប្រជាជននៅគ្រប់កាលៈទេសៈណាក៏ដោយ សូមឱ្យបងប្អូនជឿជាក់ទុកចិត្តហើយសុំបន្តចូលរួមជាមួយរដ្ឋាភិបាលបន្តកសាងប្រទេសរបស់យើងតទៅទៀត។

សម្តេចបន្តថាមានមិនតិចទេអ្នកដែលចង់ដុតប្រទេស ម្ង៉ៃៗអំពាវនាវឱ្យប្រជាពលរដ្ឋចេញបះបោ មួយថ្ងៃមួយថ្ងៃអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល អ្នកខ្លះជេររហូតដល់ថ្នាក់ដឹកនាំ រហូតប្រមាថដល់ព្រះមហាក្សត្រទៀត ។ មិនខ្វះទេការខិតខំបំពុលប៉ុន្តែជាសិទ្ធិរបស់គេចុះ ប៉ុន្តែកុំនាំប្រជាពលរដ្ឋឱ្យធ្វើអ្វីមួយ ដែលខុសច្បាប់ ធ្វើអ្វីមួយដែលបំផ្លាញសុខសន្តិភាព ស្ថេរភាពនិងសិទ្ធិសេរីភាពបញ្ចេញមតិ ។

សម្តេចយល់ថាយុវជនសម័យនេះពិតជាឆ្លាត ពួកគេអាចមើលឃើញ និង ដឹងបានច្រើនដូចនេះពួគេអាចធ្វើការវិនិច្ឆ័យដោយខ្លួនឯងបានថាអ្វីល្អ អ្វីអាក្រក់ អ្វីជា ផលសម្រាប់យើង ហើយអ្វីដែលបំផ្លាញផលរបស់យើង។

សម្តេចបានលើកឡើងជាឧទាហរណ៍ថា ការបោះឆ្នោតជាង ៨លាននាក់ក្នុងចំណោមជាង៩លានដែលបោះឆ្នោតចុះឈ្មោះបោះឆ្នោតបានទៅបោះឆ្នោតទោះបីមាន ការអំពាវនាវមិនឱ្យមានការបោះឆ្នោត ហើយក្នុងនោះអ្នកដែលបោះឆ្នោតជាង៩៥ភាគរយដែលបោះឆ្នោតត្រឹមត្រូវមិនបំផ្លាញស្លឹកឆ្នោតតាមគេ ។ បងប្អូន យល់ថាការបោះឆ្នោតគឺជាវិធីតែមួយគត់ដែលមានលទ្ធិប្រជាធិបតេយ្យ ស្រួលមិនមានធ្វើឱ្យប្រទេសមានការក្រឡាប់ចាក់ក្នុងការជ្រើសរើសមេដឹកនាំ ហើយក្នុងនោះ បានផ្ដល់ការទុកចិត្តទៅដល់គណបក្សប្រជាជន ព្រោះឃើញស្នាដៃរបស់គណបក្សប្រជាជនផ្ដល់ជូននិងក្រោមការដឹកនាំរបស់សម្ដេចតេជោដែលបានផ្ដល់ជូនប្រជាពលរដ្ឋ។ដូចនេះច្បាស់ណាស់សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាបង្ហាញថា បងប្អូនបានផ្ដល់ការទុកចិត្តឲ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសតទៅទៀតនេះជាការសំខាន់ណាស់។

សម្តេចបន្តថា «អញ្ចឹងដើម្បីអនុវត្តក្នុងមួយអាណិតនេះយើងបានដាក់ចេញនូវគោលនយោបាយវិធានការដើម្បីបំពេញនូវកុងត្រារបស់យើងដើម្បីបម្រើប្រជាពលរដ្ឋហើយបងប្អូនជឿចុះគណបក្សប្រជាជនមិនដែលក្បត់កុងត្រាខ្លួនឯង ។ បញ្ចេញកុងត្រាអញ្ចេះដល់ចប់ហែកចោលហើយបញ្ចេញកុងត្រាថ្មីនោះទេ។ គឺយើងមាន តម្លាភាពគឺយើងខិតខំជំរុញនូវអ្វីដែលយើងបានសន្យាជាមួយប្រជាជនបម្រើប្រជាជនឱ្យបានកាន់តែច្រើន» ៕

អត្ថបទដែលជាប់ទាក់ទង