**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន

រដ្ឋមន្ត្រីការងារ៖ ទន្ទឹមនឹងការខិតខំដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការខិតខំលើកកម្ពស់ សុខុមាលភាព និងរួមចំណែកកាត់បន្ថយ បន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត

ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា ទន្ទឹមនឹងការខិតខំដំឡើង ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រាជរដ្ឋាភិបាល ក៏បានយក ចិត្ត ទុកដាក់ខ្ពស់ក្នុង ការខិតខំលើកកម្ពស់ សុខុមាលភាព និងរួមចំណែកកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិតតាមរយៈ ការអភិវឌ្ឍរបបសន្តិសុខសង្គម ជាបន្តបន្ទាប់ដូចជា៖

– បានពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម ដោយបានតម្រូវឱ្យនិយោជកជាអ្នកបង់ជំនួសបងប្អូនកម្មករនិយោជិត ១០០% ក្នុងផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ និងជួយបង់ ៥០% ក្នុងផ្នែកប្រាក់សោធន ដែលធ្វើឱ្យបងប្អូនសន្សំថវិកាបានប្រមាណជា ៦ដុល្លារ ក្នុង ១ខែនិងអាចរក្សាបាននូវសន្តិសុខ ចំណូល និងកាត់បន្ថយហានិភ័យនានាទាំងនៅក្នុងអំឡុងពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍។ ពីឆ្នាំ២០១៨ ដល់ខែតុលា ឆ្នាំ២០២៣ មានបងប្អូនកម្មករនិយោជិតដែលជាសមាជិក ប.ស.ស. បានទៅពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់ប្រមាណ ១៦លានករណី ដោយចំណាយថវិកាអស់ប្រមាណ ៤៦៣លានដុល្លារ។បងប្អូនកម្មករនិយោជិត ឱ្យតែបានបង់ភាគទានប្រាក់សោធន នៅពេលអាយុ៦០ឆ្នាំនឹងទទួលបានប្រាក់សោធននិវត្តន៍ ដោយភ្ជាប់ជាមួយនឹងរបបថែទាំសុខភាពពេញមួយជីវិត។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបងប្អូន កម្មករនិយោជិតនៃវិស័យឯកជន ទទួលបានរបបសោធននិវត្តន៍ និងរបបសន្តិសុខសង្គមផ្សេងទៀតដូចមន្ត្រីរាជការដែរ។ គោលនយោ បាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរដល់សុខុមាលភាព របស់បងប្អូនកម្មករ និយោជិតពេញមួយជីវិត។

– ចំពោះបងប្អូន កម្មករនិយោជិតជាស្ត្រីក៏បានទទួលការយកចិត្តទុកដាក់ និងគាំពារតាមរយៈប្រព័ន្ធ គាំពារសង្គម គឺកម្មវិធីផ្តល់ ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំពោះ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងនោះមុនពេលសម្រាល ឧបត្ថម្ភចំនួន ៤លើក ក្រោយពេលសម្រាលឧបត្ថម្ភចំនួន ១០លើក (សរុបចំនួន ១៤លើក) ដោយ១លើកៗ ទទួលបានថវិកាចំនួន ៨ម៉ឺនរៀល, ហើយនៅពេលសម្រាល កូនទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៨០ម៉ឺនរៀល។ ជាសរុបរាជរដ្ឋាភិបាលជួយឧបត្ថម្ភសាច់ប្រាក់ចំនួន ១លាន ៩សែន ២ម៉ឺនរៀល ដល់បងប្អូនកម្មការិនី តាំងពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។ ដោយឡែក សម្រាប់អ្នកមានកូនភ្លោះ ២នាក់ គឺទទួលបានប្រាក់បន្ថែមចំនួន ៤០ម៉ឺនរៀល និងភ្លោះ ៣នាក់ ទទួលបានប្រាក់បន្ថែមចំនួន ៨០ម៉ឺនរៀល។ លើសពីនេះ បងប្អូន ដែលមានកូនភ្លោះ ៣នាក់ ទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
បច្ចុប្បន្ន បងប្អូនកម្មការិនី ដែលឈប់សម្រាកលំហែមាតុភាពចំនួន ៩០ថ្ងៃ ទទួលបានប្រាក់ឈ្នួលរហូតដល់ ១២០% ក្នុងនោះ ៥០% ទទួលបានពីនិយោជក និង ៧០% ទៀតទទួលបានពី ប.ស.ស ដែលពីមុនបងប្អូនទទួលបានតែ ៥០% ពីនិយោជកប៉ុណ្ណោះ។ សម្រាប់បងប្អូនកម្មការិនីដែលមានផ្ទៃពោះលើសពី ៣ខែ និងបងប្អូនដែលមានពិការភាព ក៏ត្រូវបានរោងចក្រអនុញ្ញាតឱ្យចេញពីធ្វើការមុនចំនួន ១៥នាទីផងដែរ។

-អ្វីដែលជាសុខសន្តិភាព ការអភិវឌ្ឍ និងអត្ថប្រយោជន៍ដែលបងប្អូនកម្មករនិយោជិតទទួលបាន កន្លងទៅនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកា ស នេះ ក្នុងនាមបងប្អូនកម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ខ្ញុំសូមសម្តែងនូវសេចក្តី គោរពថ្លែងអំណរគុណយ៉ា ង ជ្រាលជ្រៅបំផុត ប្រកបដោយ កតញ្ញូតាធម៌ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែ ល បានបន្សល់ទុកនូវមរតកសុខសន្តិភាព និងការអភិវឌ្ឍដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ព្រមទាំងគុណូបការៈ យ៉ាងធំធេងចំពោះវិស័យ ការងារ ជាពិសេសអនុសាសន៍ទាំង ១០ចំណុច ដែល សម្តេចតេជោ បានដាក់ ចេញក្នុងរយៈពេលកន្លងទៅនេះ គឺពិតជាមានប្រយោជន៍ និងចាក់ចំបេះដូងបងប្អូនកម្មករនិយោជិត។ សូមគោរព ជូនពរ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ។ ខ្ញុំសូមអង្គពិធីទាំងមូលទះដៃ ដើម្បីសម្តែងនូវការអរគុណ និងគោរពដឹងគុណពីចម្ងាយជូន ចំពោះសម្តេច ទាំ ងទ្វេ ៕

អត្ថបទដែលជាប់ទាក់ទង