**សម្តេចធិបតី អំពាវនាវនិស្សិតនៅឱ្យឆ្ងាយពីការញុះញង់របស់ក្រុមជ្រុលនិយម ដែលអាចឈានទៅដល់ ការបង្កចលាចលក្នុងសង្គម**បណ្តេញជនជាតិវៀតណាម ២១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ជួញដូរខុសច្បាប់នូវសារធាតុញៀន និងប្រទូសកេរខ្មាស**លោក ចូ បៃដិន ស្នើឱ្យក្រសួងការពារជាតិអាមេរិកបន្តបង្កើនការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារក្នុងថ្ងៃបុណ្យណូអែលរបស់រុស្ស៉ី**ក្រសួងការពារជាតិតៃវ៉ាន់ ព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរលើសន្តិសុខ បន្ទាប់ពីគណបក្សប្រឆាំងអនុម័តច្បាប់ថ្មីកាត់បន្ថយការចំណាយលើវិស័យការពារជាតិ**ឃាត់រថយន្តម៉ាក់សាំយ៉ុង១គ្រឿង ដឹកវល្លិ៍រមៀតចំនួន ១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau**សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%

ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

ក្នុងជំនួបនេះដែរ តំណាងក្រុមប្រឹក្សាជាតិគាំពារសង្គម បានសម្តែងការគួរសម ក៏ដូចជារាយការណ៍អំពីវឌ្ឍនភាព និងទិសដៅអនាគតនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជាជូនដល់ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដើម្បីជាការស្វែងយល់លម្អិត និងផ្តល់ការចូលរួមសហការគាំទ្រការអនុវត្តឆ្ពោះទៅមុខ។

ក្រោយស្តាប់នូវរបាយការណ៍តាមរយៈបទបង្ហាញយ៉ាងក្បោះក្បាយ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការចូលរួមអនុវត្តយ៉ាងហ្មត់ចត់នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសមុំស្ដីពីប្រព័ន្ធគាំពារសង្គម ក៏ដូចជាកម្មវិធីគោលនយោបាយអាទិភាព ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងមុខងារសាធារណៈ ក្នុងការបន្តផ្តល់កិច្ចសហការ គាំទ្រ ពិភាក្សា និងផ្តល់ជាធាតុចូលជាបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាជាតិគាំពារសង្គម ឆ្ពោះទៅរកការរួមគ្នាសម្រេចនូវទិសទៅអនាគតនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង