**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ នៅវត្តព្រៃនប់ ស្រុកព្រៃនប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅវត្តព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលស្រុក លោក លោកស្រីជាមេឃុំ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកព្រៃនប់ មានសំណួរ និងសំណូមពរសរុបចំនួន ១៨ ក្នុងនោះប្រជាពលរដ្ឋបានលើកឡើងដោយផ្ទាល់ជាសំណួរ និងសំណូមពរចំនួន ៣នាក់ និងលើកតាមរយៈសំបុត្រមានចំនួន ១៥សំបុត្រ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋម្តងមួយៗ ដើម្បីដោះស្រាយឱ្យមានតម្លាភាព គណនេយ្យភាព ឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ម្យ៉ាងទៀតវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត មានគោលបំណង ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលដែលសម្រេចបានសំខាន់ៗរបស់រដ្ឋបាលខេត្តតាមរយៈការអនុវត្តនូវសកម្មភាពនានា និងធ្វើការពិភាក្សា ពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់យកទៅធ្វើការពិចារណា ដោះស្រាយ និងអនុវត្តបន្តក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជារឿងមួយសំខាន់ទាមទារឱ្យយើងត្រូវរួមគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់ជាដើម។ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅខេត្តព្រះសីហនុ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៥០ករណី បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១០៩នាក់ ស្រី ៧នាក់ ក្នុងនោះស្រុកព្រៃនប់មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥៦ករណី ស្លាប់មនុស្សចំនួន ៥២នាក់ ស្រី ៥នាក់ និងរបួសស្រាល ៣២នាក់ ស្រី ៧នាក់ និងរបួសធ្ងន់ ២៤នាក់ ស្រី ៧នាក់ និងក្រុងព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍ចំនួន៧១ករណី ស្លាប់មនុស្សចំនួន ៤០នាក់ ស្រី៦នាក់។ ហើយថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍បង្កដោយសត្វគោដើរឆ្លងផ្លូវបណ្តាល់ឱ្យកម្មករចេញពីធ្វើការបុកជាមួយគោ ស្លាប់ចំនួន ២នាក់ ដូច្នេះគណៈបញ្ជាការឯកភាពស្រុក និងមេឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ធ្វើការអប់រំម្ចាស់សត្វគោ ក្របីទាំងអស់ត្រូវមានការប្រុងប្រយ័ត្នមិនត្រូវព្រលេងសត្វរបស់ខ្លួនដើឆ្លងកាត់ផ្លូវដោយគ្មានម្ចាស់គ្រប់គ្រងនោះទេ ហើយការព្រលេងសត្វចោល បង្កជាគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងបំផ្លាញ់ផលដំណាំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការប្រើប្រាស់គ្រឿងញៀនក៏ជាកង្វល់ប្រឈមរបស់យើងទាំងអស់គ្នា ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់ ការជួញដូរ យើងត្រូវធ្វើការត្រួតពិនិត្យលើអ្នកបើកបរ យានយន្តគ្រប់ប្រភេទ ពិសេសរថយន្តធុនធំ ដើម្បីរកអាវុធជាតិផ្ទុះ និងគ្រឿងញៀន ក្នុងនោះត្រូវធ្វើរដ្ឋបាលចំហរនៅតាមចំណុចដែលមានការសង្ស័យជាប្រចាំ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃគោលនយោបាយប័ញ្ចកោណតំណាក់កាលទី១ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចំនួន៦ មានដូចជា ផ្លូវ ទឹក ភ្លើង ធនធានមនុស្ស ឌីជីថល និងបង្រឹងវិស័យកសិកម្ម ដែលបានដាក់ឱ្យអនុវត្តនៅរាជធានី ខេត្តចំនួន១៩ ដោយឡែកខេត្តព្រះសីហនុមិនទាន់បានដាក់ជាខេត្តអាទិភាពចូលក្នុងយុទ្ធសាស្ត្រទាំង ៦នេះទេ រង់ចាំតំណាក់កាលទីពីរបន្តទៀត។ ចំពោះ បណ្ណ ប.ស.ស ជាអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រាប់ឱ្យប្រជាពលរដ្ឋក្រីក្រ កម្មករ កម្មការិនីធ្វើការតាមបណ្តារោងចក្រ សហគ្រាស ព្រោះវាមានអត្ថប្រយោជន៍ក្នុងការថែទាំសុខភាព ហើយក្រុមប្រឹក្សាឃុំ សង្កាត់របស់យើងត្រូវធ្វើជាគំរូសម្រាប់ធ្វើការពន្យល់ដល់ប្រជាពលរដ្ឋឱ្យចេះប្រើប្រាស់បណ្ណ ប.ស.ស ដែលជា (បណ្ណមូលនិធិសមធម៌សុខាភិបាល) នៅតាមឃុំ សង្កាត់របស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង