**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

រដ្ឋមន្ត្រីក្រសួងរ៉ែ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ៩០ថ្ងៃ បានធ្វើលើសពីការសន្យា ជួយដល់ប្រជាពលរដ្ឋលើវិស័យថាមពល

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្ដម កែវ រតនៈ បានថ្លែងបញ្ជាក់ថា ជិត៩០ថ្ងៃនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេចបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ បំពេញតាមការសន្យាជាមួយបងប្អូនប្រជាពលរដ្ឋ នៅមុនការបោះឆ្នោត។

ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្ត្រីថាមពល ធ្វើឡើងក្នុងវេទិកាពិភាក្សាសារព័ត៌មាន លើប្រធានបទ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាសុខាភ្នំពេញ។

ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់វិស័យថាមពលរដ្ឋ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ មិនត្រឹមតែបំពេញដូចតាមការសន្យា មិនដំឡើងថ្លៃអគ្គិសនីប៉ុណ្ណោះទេ ថែមទាំងធ្វើលើសពីការសន្យាដោយមានការបញ្ចុះថ្លៃអគ្គិសនី សម្រាប់វិស័យអាទិភាពមួយចំនួន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ។

ឯកឧត្ដមបានថ្លែងថា «ជិត៩០ថ្ងៃបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឡើងចូលកាន់តំណែង ៩០ថ្ងៃនេះ រដ្ឋាភិបាលអាណត្តិថ្មីនេះ បានបំពេញតាមការសន្យាមុនការបោះឆ្នោត នៅតែប្រកាន់ជំហរមិនដំឡើងថ្លៃអគ្គិសនី ហើយមិនត្រឹមតែមិនដំឡើងទេ កំពុងតែចុះថ្លៃឱ្យវិស័យគន្លឹះរបស់ជាតិដូចជា វិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ដូច្នេះប្រជាពលរដ្ឋលោកអាចដឹងថា បន្ទាប់ពីចូលកាន់តំណែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានប្រឹងទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញតាមការសន្យា ហើយមែនទែនបានធ្វើលើសថែមទៀត ព្រោះការសន្យាថាទប់ឱ្យនឹង ប៉ុន្តែមិនត្រឹមទប់ឱ្យនឹងទេ ថែមទាំងមានការបញ្ចុះថ្លៃជាបន្តបន្ទាប់ ក្នុងស្ថានភាពមួយដែលពិបាក។ តម្លៃថាមពលកំពុងតែកើននៅទូទាំងពិភពលោក ប៉ុន្តែជាការប្តេជ្ញារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការរក្សាតម្លៃអគ្គិសនីឱ្យនៅថ្លៃដដែល និងបន្តចុះដើម្បីជួយដល់សេដ្ឋកិច្ច»។

ឯកឧត្ដម កែវ រតនៈ បានបញ្ជាក់ទៀតថា ការងារអាទិភាពធំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងបញ្ហាមិនច្បាស់លាស់នៅតំបន់មជ្ឈឹមបូព៌ា ដែលកំពុងបន្តជះឥទ្ធិពលជាអវិជ្ជមានទូទាំងពិភពលោក។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាសាធារណៈនានាតែងតែបញ្ជាក់ថា ទោះបីជាពិភពលោក ជួបនូវវិបត្តិថាមពល ដែលតម្រូវឱ្យប្រទេសជាច្រើនដំឡើងថ្លៃអគ្គិសនីក្តី ក៏កម្ពុជាមិនដំឡើងថ្លៃអគ្គិសនីដែរ បើទោះរដ្ឋត្រូវខាតបង់ប្រាក់រាប់រយលានដុល្លារក្នុង ១ឆ្នាំក្តី។ ការមិនដំឡើងថ្លៃនេះ គឺជាការគិតគូរអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងគ្រាដែលសេដ្ឋកិច្ចជួបការលំបាក។

សម្តេចនាយករដ្ឋមន្ត្រីបានសម្រេចបញ្ចុះតម្លៃអគ្គិសនី ជូនដល់ប្រតិបត្តិករទេសចរណ៍ទូទាំងប្រទេស សម្រាប់រយៈពេល ៣ខែក្នុងរដូវភ្ញៀវទេសចរច្រើ​ន (High Season) ផងដែរ។ សម្តេចបានពន្យល់ ចំពោះការបញ្ចុះតម្លៃអគ្គិសនីនេះថា គឺយកមធ្យមភាគនៃការប្រើប្រាស់អគ្គិសនី រយៈពេល៦ខែ (រហូតដល់ខែ១២ ឆ្នាំ២០២៣)៕

អត្ថបទដែលជាប់ទាក់ទង