**រដ្ឋបាលលោក Biden កំពុងចរចា ដើម្បីផ្លាស់ប្តូរជនជាតិអាមេរិក ដែលកំពុងជាប់ឃុំ នៅអាហ្វហ្គានីស្ថាន**ប្រទេសកាណាដា នឹងមិនក្លាយជាផ្នែកមួយ របស់អាមេរិកឡើយ**លោក Jean-Marie Le Pen ស្ថាបនិកនៃគណបក្សរណសិរ្សជាតិ ស្តាំនិយមជ្រុល ទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ**ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់

នាយឧត្តមសេនីយ៍ លីវ ជេន លិក ជឿជាក់ថា ទៅថ្ងៃអនាគតទំនងរវាងកងទ័ព កម្ពុជា-ចិន កាន់តែរឹងមាំ តាមរយៈចំណងមិត្តភាពប្រកបដោយការជឿទុកចិត្តគ្នា


ភ្នំពេញ៖ ក្នុងដំណើរទៅចូលរួមពិធីបិទសមយុទ្ធពហុសាសន៍ “សន្តិភាព មិត្តភាព-ឆ្នាំ២០២៣” ដែលធ្វើឡើងនៅខេត្តក្វាងតុង ភាគខាងត្បូងប្រទេសចិន នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពកម្ពុជាចូលជួបសម្ដែងការគួរសម ឯកឧត្តម នាយឧត្តមសេនីយ៍ លីវ ជេន លិក ប្រធានសេនាធិការចម្រុះ គណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ លីវ ជេន លិក ដែលបានអញ្ជើញគណៈប្រតិភូកងទ័ពកម្ពុជាមកទស្សនកិច្ចនៅចិន ដើម្បីចូលរួមទស្សនាការសម្តែងសមយុទ្ធពហុសាសន៍ “សន្តិភាព មិត្តភាព-២០២៣” ដោយនាយឧត្តមសេនីយ៍ បញ្ជាក់ថា តាមរយៈទស្សនកិច្ចនេះនឹងនាំមកនូវការពង្រឹងទំនាក់ទំនងជាប្រពៃណីរវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាលើកទឹកចិត្ត គាំទ្រដល់កិច្ចខិតខំរបស់កងកម្លាំងបណ្តាប្រទេសចូលរួមក្នុងសមយុទ្ធនេះឱ្យទទួលបានជោគជ័យ រួមចំណែកថែរក្សាសន្តិភាព មិត្តភាព ស្ថិរភាព ការអភិវឌ្ឍ និង សុខុមាលភាពសម្រាប់ប្រជាជនក្នុងតំបន់។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពរំដោះប្រជាជនចិន ដែលបានផ្តួចផ្តើមគំនិតក្នុងការធ្វើជាម្ចាស់ផ្ទះសមយុទ្ធពហុសាសន៍៦ប្រទេសនេះឡើង ជាពិសេសមិត្តចិនដែលបានជួយសម្របសម្រួល និងឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ រួមចំណែកដល់ការពង្រឹងឯករាជ្យម្ចាស់ការរបស់កម្ពុជា និងលើកមុខមាត់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានអះអាងពីការបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុស្សរណៈយោគយល់ និងពិធីសារស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដែលបានព្រមព្រៀងកន្លងមក ដូចជាការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្ដូរព័ត៌មានចារកិច្ចក្នុងទិសដៅប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម ការទប់ស្កាត់បដិវត្តន៍ពណ៌ និងការទប់ស្កាត់ឧក្រិដ្ឋកម្មផ្សេងៗ។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ លីវ ជេន លិក បានគូបញ្ជាក់ពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អ ដែលប្រទេសចិននិងកម្ពុជា បានអនុវត្តកន្លងមកលើគ្រប់លើវិស័យ ជាពិសេស ការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលជាផែនការសហប្រតិបត្តិការយ៉ាងសំខាន់សម្រាប់ជាផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ។

ដោយឡែកលើវិស័យកងទ័ព ឯកឧត្តម នាយឧត្តមសេនីយ៍ លីវ ជេន លិក បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពរំដោះប្រជាជនចិន និងកងយោធពលខេមរភូមិន្ទ បានប្រាស្រ័យទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត និងក្នុងកម្រិតខ្ពស់ ហើយកំពុងមានការរីកចម្រើនលូតលាស់ទៅមុខ ទទួលបានលទ្ធផលផ្លែផ្កាជាច្រើន។

ឯកឧត្តម នាយឧត្តមសេនីយ៍ លីវ ជេន លិក ជឿជាក់ថា ទៅថ្ងៃអនាគតទំនងរវាងកងទ័ពប្រទេសទាំងពីរកាន់តែរឹងមាំ តាមរយៈចំណងមិត្តភាពប្រកបដោយការជឿទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក រួមជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ការអភិវឌ្ឍរីកចម្រើនរួមគ្នា និងការរួមសុខរួមទុក្ខលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ «មិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន» ៕

អត្ថបទដែលជាប់ទាក់ទង