**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងនាំចេញថាមពលស្អាត លក់ឱ្យប្រទេសសិង្ហបុរី

ភ្នំពេញ៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងនាំចេញថាមពលស្អាត លក់ឲ្យប្រទេសសិង្ហបុរី ព្រោះថាបច្ចុប្បន្នអគ្គិសនីកម្ពុជា លែងជួបនូវការខ្វះខាតហើយ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម កែវ រតនៈ បានបញ្ជាក់ថា «កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងនាំចេញថាមពលស្អាត លក់ឲ្យប្រទេសសិង្ហបុរី ប្រសិនបើមានការបញ្ជាទិញ ដូចសម្លៀកបំពាក់ ព្រោះថាបច្ចុប្បន្នអគ្គិសនីកម្ពុជា លែងជួបនូវការខ្វះខាតហើយ សំខាន់ឲ្យតែមានខ្សែបណ្តាញតភ្ជាប់ ខណៈការទិញថាមពលអគ្គិសនី ពីប្រទេសជិតខាង ក៏នៅសល់តិចតួចប៉ុណ្ណោះ»។

ទន្ទឹមគ្នានេះ ឯកឧត្ដម កែវ រតនៈ បានបញ្ជាក់ថា ប្រទេសសិង្ហបុរី គឺជាប្រទេសមួយ ដែលកំពុងតែផលិតអគ្គិសនី ចេញពីឧស្ម័ន ដល់ទៅ៩៥ភាគរយ ដូច្នេះហើយថ្លៃអគ្គិសនីសិង្ហបុរី ថ្លៃជាងកម្ពុជា។

ឯកឧត្ដម កែវ រតនៈ បានឲ្យដឹងថា សិង្ហបុរីបានជជែកជាមួយកម្ពុជា ដើម្បីបបួលកម្ពុជា ធ្វើកិច្ចការតភ្ជាប់ខ្សែ តាមក្រោមបាតសមុទ្រ ពីសិង្ហបុរីមកកម្ពុជា កាត់តាមប្រទេសម៉ាឡេស៊ី, កាត់តាមប្រទេសវៀតណាម ភ្ជាប់ជាមួយកម្ពុជា និងភ្ជាប់ជាមួយឡាវ ដើម្បីចង់បានថាមពលពីកម្ពុជា យកទៅផ្គត់ផ្គង់នៅសិង្ហបុរី។

សូមជម្រាបថា កម្ពុជាមានលទ្ធភាពផលិតថាមពល នៅក្នុងស្រុកបាន ៣៤៦៤ មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ជីវម៉ាស ធ្យូងថ្ម និងប្រេង ក្នុងនោះអគ្គិសនីបានពីថាមពលស្អាតមានប្រមាណ ៦០ភាគរយ។ សម្រាប់តម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតបច្ចុប្បន្ននេះ ត្រឹមតែប្រមាណ ២៤០០មេហ្កាវ៉ាត់ប៉ុណ្ណោះ មានន័យថា កម្ពុជាមានសមត្ថភាពផលិតថាមពលបានច្រើនលើស ពីតម្រូវការប្រើប្រាស់ ដូច្នេះយើងពុំមានបញ្ហាខ្វះអគ្គិសនីនោះទេ។

គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន ១៣,៩២៣ ស្មើនឹង៩៨.២៧ភាគរយ បានតខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ សម្រាប់ប្រើប្រាស់រួចហើយ ខណៈនៅសល់ភូមិតែ ២៤៥ប៉ុណ្ណោះ ស្មើនឹង ១.៧៣ភាគ មិនទាន់តខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ ដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬខ្លះភូមិទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។ ប៉ុន្តែបើទោះបីជា ភូមិទាំង ២៤៥ នោះ មិនទាន់ទទួលបានប្រភពអគ្គិសនីពីបណ្តាញជាតិក្តី ក៏ភូមិមួយចំនួនបានទទួលការផ្គត់ផ្គង់អគ្គិសនី ពីប្រភពថាមពលពន្លឺព្រះអាទិត្យរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង