**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ**ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់**លោក Donald Trump អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា**ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម បើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង**ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន**ជើងហោះហើរមួយ របស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីន បានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច**សហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំ MQ-9B ចំនួន ៨គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា**អ្នកនាំពាក្យព្រឹទ្ធសភា៖ សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ**ប៉ូលិសថៃកំពុងស្វែងរក បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីស្រ្តីជាសង្សារត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯទីក្រុងបាងកក**ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី**គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត**សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង**កូរ៉េខាងជើង បញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ២០២៥នេះ**លោក Marco Rubio៖ សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកជាគោលការណ៍នូវបទឈប់បាញ់មួយ**បារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន**នាយករដ្ឋមន្រ្តីជប៉ុន បាននិយាយថា ទីក្រុងតូក្យូនឹងចេញនូវជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្ត ពីសំណាក់សហរដ្ឋអាមេរិក**អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក

ឯកឧត្ដម កែវ រតនៈ៖ ក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានបញ្ចេញទឹកប្រាក់ចំនួន ១៣០លានដុល្លារ ដើម្បីទប់ខាតក្នុងការបញ្ចុះតម្លៃអគ្គិសនី

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងវេទិកាពិភាក្សាស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» រៀបចំឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានបញ្ចេញទឹកប្រាក់ចំនួន ១៣០លានដុល្លារ ដើម្បីទប់ខាតក្នុងការបញ្ចុះតម្លៃអគ្គិសនី លើវិស័យមួយចំនួននៅកម្ពុជា។

លោក កែវ រតនៈ​ បានថ្លែងថា បច្ចុប្បន្ននេះយើងបានប្រកាស និងអនុវត្តន៍រួចរាល់ហើយ គឺការចុះថ្លៃពិសេសដល់វិស័យកសិកម្ម ចំពោះការបូមទឹក ដោយអត្រាត្រឹមតែ ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង កាបូមទឹកនេះសំដៅកាបូមក្នុងពេលយប់ ចន្លោះម៉ោង ៩យប់ដល់ម៉ោង៧ព្រឹក​ ក្រៅពីនោះក៏បានផ្ដល់អត្រាពិសេស មួយដល់ផ្នែកកែច្នៃ ការចិញ្ចឹមសត្វក្នុងកសិកម្ម ឲ្យតែធាតុចូលកសិកម្មមកកែច្នៃ គឺរដ្ឋផ្ដល់ជូន។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ក្រៅពីនោះបានផ្ដល់ជូនដល់ផ្នែកឧស្សាហកម្ម ប៉ុន្ដែចំពោះផ្នែកឧស្សាហកម្ម មានលក្ខខណៈពិសេស ផ្ដល់ជូន ៣ខែ ចាប់ពីខែតុលា វិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ ដោយបានអនុវត្តន៍បញ្ចុះនូវអត្រាចំនួន ២ប្រភេទ៖ ប្រភេទទី១ ការផ្ដល់ជូនអត្រា១០ភាគរយ ផ្ដល់ដល់ការប្រើលើសមធ្យមភាគ ៦ខែ របស់ឧស្សាហកម្ម មានន័យថា ៦ខែមុនប្រើប្រាស់អគ្គិសនីអស់ ១០០គីឡូវ៉ាត់ម៉ោង ប៉ុន្ដែបន្ទាប់ទៅបានខិតខំប្រឹងប្រែងផលិត ពង្រីកអាជីវកម្ម ដោយបានប្រើប្រាសថាមពលអគ្គិសនីដល់ ២០០គីឡូវ៉ាតម៉ោងដែលកំណត់ នោះនឹងទទួលបានការបញ្ចុះតម្លៃ ១០ភាគរយ។
ប្រភេទទី២ ការបញ្ចុះតម្លៃនេះក៏បានផ្ដល់ជូន ដល់អ្នកដែលខំពង្រីកអាជីវកម្ម នាពេលយប់បន្ថែមផងដែរ ដោយផ្ដល់ការបញ្ចុះតម្លៃរហូតដល់ ២០ភាគរយ។

ឯកឧត្ដមបានបន្ដទៀតថា ចំណែកយន្ដការទី៣ គឺការជួយដល់ផ្នែកទេសចរណ៍ ដោយបានបញ្ចុះតម្លៃភ្លើង ៣ខែបន្ថែមទៀត ពោលចាប់ពីខែធ្នូ ឆ្នាំ២០២៣ ខែមករា និងខែកុម្ភៈ ឆ្នាំ២០២៤ បញ្ចុះតម្លៃអគ្គិសនី ១៥ភាគរយនៅទូទាំងប្រទេស ក្នុងនោះផ្ដោតលើផ្ទះសំណាក់, ភោគជនីយដ្ឋានធំៗ សណ្ឋាគារ និងរមនីយដ្ឋានធំៗ ដែលបម្រើសេវាកម្មទេសចរ៕

អត្ថបទដែលជាប់ទាក់ទង